បាងកក ៖ ក្រសួងកិច្ចការងារថាមពលរបស់ប្រទេសថៃនៅថ្ងៃនេះបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃតម្លៃប្រេងនៅក្នុងទីផ្សារសកលដែលមានរហូតទៅដល់ជាង១០០ដុល្លារក្នុងមួយបារ៉ែលទៅហើយក្រោយព្រឹត្តិការណ៍លុកលុយអ៊ុយក្រែនដោយប្រទេសរុស្ស៊ី។

ក្រសួងកិច្ចការងារថាមពលរបស់ប្រទេសថៃបានចេញសេចក្តីថ្លែងការណ៍ និងរបាយការណ៍មួយចំនួនអំពីទំហំនៃប្រេង និងថាមពលផ្សេងទៀតដែលមាននៅក្នុងស្តុករបស់ខ្លួននៅពេលបច្ចុប្បន្ន ជាមួយនឹងកត្តាគំរាមកំហែងមួយចំនួនទៀតប្រសិនបើហេតុការណ៍វាយប្រហារគ្នារវាងមហាយក្សផលិតថាមពលហ្គាសទាំងពីរនេះនឹងបន្តទៀតនោះ។

មកដល់ពេលនេះ Brent Crude Oil បានកើនឡើងទៅដល់ ១០២,៤៨ដុល្លារក្នុងមួយបារ៉ែលទៅហើយ ហើយយោងតាមការចេញផ្សាយដោយបាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃសុក្រនេះគឺជាតម្លៃដែលថ្លៃបំផុតមិនធ្លាប់មានឡើយគិតចាប់តាំងតែពីព្រឹត្តិការណ៍វាយប្រហារដោយរុស្ស៊ីទៅលើអ៊ុយក្រែនដើម្បីកាន់កាប់តំបន់ Crimea។

យ៉ាងណាក៏ដោយ បើទោះបីជាថៃមិនសូវជួបបញ្ហាខ្លាំងនៅពេលនេះក៏ដោយ ប៉ុន្តែប្រេង និងហ្គាសរបស់ខ្លួនភាគច្រើនគឺបាននាំចូលពីបណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ាប្រមាណជា៥៥ភាគរយ ហើយមានតែ៣ភាគរយប៉ុណ្ណោះដែលនាំចូលពីប្រទេសរុស្ស៊ី ប៉ុន្តែអ្នកជំនាញមើលឃើញថាតម្លៃកើនឡើងនៃថាមពលនឹងមានសន្ទុះជាងនេះនៅក្នុងទីផ្សារសកលជាមិនខាន។
លោក Chairit Simaroj ប្រធានផ្នែកកិច្ចការងារលក់ប្រេងក្នុងស្រុករបស់ក្រុមហ៊ុន Susco Pls បានអះអាងថា មកដល់ពេលនេះទាំងក្រុមហ៊ុនលក់ប្រេងតូចៗ និងមធ្យមទាំងឡាយកំពុងចាប់ផ្តើមបង្កើនតម្លៃលក់រាយរបស់ខ្លួនទៅហើយ ខណៈដែលក្រុមហ៊ុនធំៗក្នុងស្រុកដូចជា PTT Plc និង Bangchak Corporation ក៏បានបង្កើនតម្លៃប្រេងផងដែរ។
សំពាធដែលបន្តមានទៅលើតម្លៃប្រេង និងថាមពលនឹងធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះការកើនឡើងនៃអត្រាអតិផរណា និងកត្តាជះឥទ្ធិពលជាអវិជ្ជមានចំពោះការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាពិសេសទៅដល់វិស័យទេសចរណ៍ផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះវានឹងធ្វើឲ្យតម្លៃនៃការដឹកជញ្ជូនទំនិញនៅក្នុងសង្វាក់ផលិតកម្មទីផ្សារសកលលោកមានតម្លៃខ្ពស់ក្នុងពេលជាមួយគ្នានេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2026
ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2026
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត
លើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម – សហគ្រិនខ្មែរ និងផ្សារអុីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/05/2026
លើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម - សហគ្រិនខ្មែរ និងផ្សារអុីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2026
វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content