អ៊ុយក្រែន ៖ ស្ទើរតែគ្រប់បណ្តាប្រទេសទាំងអស់នៅលើសកលលោក អស់រយៈពេលជិត៣ឆ្នាំមកហើយនៅមិនទាន់អាចងើបចេញពីវិបត្តិសេដ្ឋកិច្ចដោយសារវិរុសរាតត្បាតកូវីដនៅឡើយ ប៉ុន្តែ៦ថ្ងៃចុងក្រោយនេះបញ្ហាដ៏ធំមួយទៀតបានកើតឡើងភ្លាមៗគឺជាសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន។

ស្ថានភាពសង្គ្រាមតែប៉ុន្មានថ្ងៃប៉ុណ្ណោះត្រូវបានគេមើលឃើញថា មានភាពគ្រោះថ្នាក់ និងខ្លាំងក្លាដូចជាសង្គ្រាមនៅក្នុងតំបន់អឺរ៉ុបកាលពីឆ្នាំ១៩៤៥ ដោយទាំងការវាយប្រហារដោយមីស៊ីលដោយយន្តហោះចម្បាំង ដ្រូន រថក្រោះ កាំំភ្លើងធំ រហូតដល់ថ្មើរជើង ហើយមកដល់ពេលនេះភាគីទាំងសងខាងបានបាត់បង់ជីវិតមនុស្សជាច្រើនរយនាក់។

មុនព្រឹត្តិការណ៍វាយប្រហារដោយរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនប៉ុន្មានជា១សប្តាហ៍ ឥទ្ធិពលនៃជម្លោះនេះបានធ្វើឲ្យសេដ្ឋកិច្ចរបស់សកលលោកទទួលរងនូវសំពាធយ៉ាងខ្លាំងក្លា ហើយជាលទ្ធផលក្រោយការប៉ះទង្គិចគ្នាភ្លាមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនវាបានរុញច្រានឲ្យតម្លៃប្រេងឆៅកើនឡើងទៅដល់ជាង១០០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃមិនធ្លាប់មានឡើយចាប់តាំងតែពីឆ្នាំ២០១៤ក្នុងពេលដែលហ្គាសធម្មជាតិរបស់អឺរ៉ុបបានកើនឡើងដល់ទៅ៦២ភាគរយ។
អឺរ៉ុបបានបង្ហាញជំហគាំទ្រប្រទេសអ៊ុយក្រែនតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ទៅលើប្រទេសរុស្ស៊ីទាំងដឹងហើយថា ខ្លួនឯងក៏នឹងទទួលរងផលប៉ះពាល់មិនតិចនោះដែរពីការសម្រេចចិត្តនេះ។ ដូចគ្នានៅអឺរ៉ុបដែរអាមេរិកបានប្រកាសដាក់ទណ្ឌកម្មជាច្រើនទៅលើរុស្សីទោះប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានហើយថាវានឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុកខាតបង់ខ្លាំងដូចគ្នា។
បញ្ហារាតត្បាតកូវីដគឺបានធ្វើឲ្យសេដ្ឋកិច្ចសកលលោកប៉ះពាល់ទៅលើកត្តាធំៗ២រួចទៅហើយ ពោលគឺទាំងបញ្ហាអតិផរណាដែលកំពុងកើតឡើងតិច និងច្រើននៅតាមបណ្តាប្រទេសទាំងឡាយផង និងបញ្ហាទីផ្សារហិរញ្ញវត្ថុមិនស្ថិរភាពផង ដូចនេះបញ្ហាសង្គ្រាមនៅអ៊ុយក្រែនច្បាស់ណាស់នឹងធ្វើឲ្យមានភាពកាន់តែអាក្រក់ឡើងនៃសកម្មភាពងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ពិភពលោក។
ទោះបីជាយ៉ាងណាក្តី លទ្ធផលបន្ទាប់គឺនឹងត្រូវរង់ចាំមើលថាតើសង្គ្រាមមួយនេះនឹងអូសបន្លាយដល់ពេលណា ប៉ុន្តែអ្នកជំនាញអាចព្យាករណ៍ទុកបាននៅពេលនេះថា លទ្ធផលដែលអាក្រក់បំផុតដែលអាចកើតឡើងនោះគឺអឺរ៉ុបនឹងបាត់បង់ការផ្គត់ផ្គង់ហ្គាសមួយភាគធំនៃតម្រូវការរបស់ខ្លួនពីរុស្ស៊ី រីឯពិភពលោកនឹងជួបបញ្ហាវិបត្តិសេដ្ឋកិច្ចដោយឡែកនៅអាមេរិកនឹងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរចំណែកឯបណ្តាប្រទេសផ្សេងទៀតនឹងបន្តដាំក្បាលចុះលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួនដដែលដូចកាលពីគ្រាកំពុងរងគ្រោះខ្លាំងដោយកូវីដជាលើកដំបូង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content