បរទេស ៖ រាល់ពេលដែលយើងជជែកវែកញែកអំពីកម្លាំងយោធា និងភាពខ្លាំង គ្រប់គ្នានឹងមិនអាចភ្លេចទេអំពីមហាអំណាចអាមេរិក, ចិន និងរុស្ស៊ី ប៉ុន្តែនៅពេលដែលយើងនិយាយអំពីកងកម្លាំងយោធាក្នុងវិស័យការពារជើងទឹកវិញ ថាតើប្រទេសណាដែលមានអំណាចខ្លាំងជាងគេនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ?

សហរដ្ឋអាមេរិកមិនដែលធ្វើឲ្យពលរដ្ឋរបស់ខ្លួនខកបំណងឡើយក្នុងការចំណាយទៅលើយោធា ដោយគិតត្រឹមឆ្នាំ២០២១កន្លងមកចំណាយយោធាមានទំហំដល់ទៅ ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយផែនការឆ្នាំ២០២៤វិញគិតត្រឹមចំណាយសម្រាប់យោធាជើងទឹកប៉ុណ្ណោះ អាមេរិកគ្រោងនឹងបញ្ចេញថវិកាដល់ទៅ២៥៣ពាន់លានដុល្លារដែលក្នុងនោះប្រមាណជា៦៧ពាន់លានដុល្លារសម្រាប់នាវាចម្បាំងនាវាមុជទឹកព្រមទាំងអាវុធ និងប្រព័ន្ធអាវុធមួយចំនួនទៀត។

ទោះបីជាពេលកន្លងមក ចំនួនកងទ័ពជើងទឹកចិន គិតទាំងអាវុធ, នាវា និងទ័ពផងនោះ មានចំនួនច្រើនជាងអាមេរិកពិតមែន ប៉ុន្តែបើក្រឡេកទៅមើលបច្ចេកវិទ្យា ទាំងទំហំ និងទំងន់ គេជឿជាក់ថា កងទ័ពជើងទឹកអាមេរិកគឺមានភាពប្រកួតប្រជែងខ្លាំងជាង។ ជាក់ស្តែងសម្រាប់ចំណាត់ថ្នាក់ឆ្នាំនេះ អាមេរិកនៅតែបន្តឈរលើចិនជាប្រទេសដែលមានកងកម្លាំងយោធាជើងទឹកមានអំណាចបំផុតលើពិភពលោក ដោយ The True Value Rating ឬ TVR ខណៈដែលរុស្ស៊ីឈរនៅលេខរៀងទី៣។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងចំណាត់ថ្នាក់កំពូលទាំង១៥នោះ ប្រទេសបង់ក្លាដេស ដែលជាប្រទេសមួយមិនសូវជាមានសេដ្ឋកិច្ចខ្លាំងក្លាដូចគេក្តី ប៉ុន្តែបានជាប់ឈ្មោះនៅក្នុងលេខរៀងទី១៥ ខណៈដែលកូរ៉េខាងជើងស្ថិតនៅចំណាត់ថ្នាក់លេខ១៤។

ចំណែកឯប្រទេសកំពូលទាំង៥ ដែលមានកម្លាំងយោធាជើងទឹកខ្លាំងជាងគេបំផុតលើពិភពលោកនោះ ប្រទេសក្នុងតំបន់អាស៊ីចំនួនដល់ទៅ៣ប្រទេសដែលមាននៅក្នុងបញ្ជីដោយក្នុងនោះកូរ៉េខាងត្បូងស្ថិតនៅលេខរៀងទី៥ ប្រទេសឥណ្ឌូនេស៊ីស្ថិតនៅចំណាត់ថ្នាក់លេខ៤ ចំណែកឯរុស្ស៊ីស្ថិតនៅលេខរៀងទី៣ ហើយលេខ២ គឺចិន ខណៈអាមេរិកលេខនៅតែឈរនៅលេខរៀងទី១ក្នុងបញ្ជី។
គួរឲ្យដឹងដែរថា ចិន បច្ចុប្បន្នមានចំនួននាវាចម្បាំង, នាវាមុជទឹក និងនាវាយោធាសរុបដល់ទៅ៤២២គ្រឿង ប៉ុន្តែមានពិន្ទុត្រឹមតែ៣១៩,៨ ដែលធ្វើឡើងដោយ TvR ខណៈដែលអាមេរិកស្ថិតនៅលេខរៀងទី១ ប៉ុន្តែមានចំនួននាវាយោធាសរុបទាំងអស់ត្រឹមតែ ២៤៣គ្រឿង ប៉ុន្តែពិន្ទុ មានរហូតទៅដល់ ៣២៣.៩៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content