ភ្នំពេញ ៖ សហរដ្ឋអាមេរិក ជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា ក្នុងនាមជាប្រទេសផ្ដល់ជំនួយ ការវិនិយោគ និងជាប្រទេសនាំចូលទំនិញពីកម្ពុជា ហើយក្នុងនោះផងដែរ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ (១៩៩២ ដល់ឆ្នាំ២០២១) សហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទានដល់កម្ពុជានូវទំហំទឹកប្រាក់ជាង ១,៧ពាន់លានដុល្លារ អាមេរិក ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ( USAID ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ហៅកាត់ថា DOAG ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ៦២លានដុល្លារអាមេរិក សម្រាប់ឆ្នាំទី១ នៃកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំនេះ ។

ជាមួយគ្នានេះ ហិរញ្ញប្បទានប្រមាណ ៤១,៦លានដុល្លារអាមេរិក សម្រាប់វិស័យសុខាភិបាល និងអប់រំ ហើយទំហំ ២០,៥លានដុល្លារអាមេរិកសម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលទើបតែចុះហត្ថលេខានេះ ហិរញ្ញប្បទានប្រមាណ ៣៣៨លានដុល្លារអាមេរិក នឹងគ្រោងផ្ដល់ដោយរដ្ឋាភិបាលអាមេរិកសម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈការអនុវត្តគម្រោងក្នុងវិស័យកសិកម្ម និងបរិស្ថាន ព្រមទាំងការពង្រឹងសេវាសុខភាព អប់រំ និងគាំពារកុមារផងដែរ ។ ក្នុងន័យនេះបានបង្ហាញថា សហរដ្ឋអាមេរិក គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើនបន្ថែមទៀតចូលមកវិនិយោគនៅកម្ពុជាដើម្បីទទួលបានផលចំណេញទាំងអស់គ្នា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content