អត្រាអគារការិយាល័យដែលមិនត្រូវបានជួល (Vacancy rate) នៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតមួយមិនធ្លាប់មានរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ បន្ថែមពីនេះ ក្រៅតែពីទំនោរដែលមនុស្សកាន់តែច្រើននាំគ្នាធ្វើការពីចំងាយហើយនោះ បញ្ហាវិបត្តិសកលបានកំពុងធ្វើឲ្យតម្លៃជួលអគារការិយាល័យក៏នៅតែមានកម្រិតខ្ពស់ដែលធ្វើឲ្យម្ចាស់អាជីវកម្មនានាពិបាកនឹងទទួលយក។ ទាំងនេះសុទ្ធតែជាកត្តាជំរុញឲ្យអត្រាភាគរយនៃការជួលមានចំនួនតិចតួចមិនទាន់ត្រឡប់មកធូរស្រាលវិញនៅឡើយ។

គិតចាប់តាំងតែពីអំឡុងពេលវិបត្តិកូវីដ-១៩ អគារការិយាល័យជាច្រើនបានខិតខំរិះរកវិធីសាស្ត្រក្នុងការលក់ និងជួលទីតាំងរបស់ខ្លួនបានឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែបញ្ហាប្រឈមនេះហាក់ដូចជាមិនងាយធ្វើឲ្យពួកគេអាចសម្រេចបានតាមផែនការងាយៗឡើយ។
ក្នុងគ្រាមានវិបត្តិ តម្រូវការធ្លាក់ចុះតម្លៃនៅតែកើនឡើង ហើយអត្រាជួលមានកម្រិតទាបនេះ រដ្ឋាភិបាលអាមេរិកបានអនុម័តនូវកញ្ចប់ផែនការជាយុទ្ធសាស្ត្រមួយដើម្បីអាចជួយគាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេសផងក្នុងការកែប្រែអគារការិយាល័យទៅជាអចលនទ្រព្រប្រភេទជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ ( Affordable Homes ) ជំនួសវិញ។

The Business Insiders បានចេញផ្សាយថាផែនការនេះនឹងត្រូវអនុវត្តជាមួយនឹងទីក្រុងសំខាន់ៗជាច្រើនដើម្បីធ្វើឲ្យអគារជួលការិយាល័យក្លាយទៅជាអគារសម្រាប់រស់នៅដូចជាអាផាតមិនដែលមានតម្លៃធូរថ្លៃដែលអាចជួយកាត់បន្ថយអត្រាអគារទុកចោលឲ្យធ្លាក់មកក្នុងចំនួនតិចបំផុត។ ទោះបីជាយ៉ាងណាក្តី បញ្ហាស្រដៀងគ្នានេះក៏បាន និងកំពុងកើតឡើងនៅតាមបណ្តាប្រទេសអឺរ៉ុបជាច្រើនផងដែរចាប់រាប់ពីអេស្បាញទៅដល់អាល្លឺម៉ង់ ហើយនៅតែបន្តកើនឡើងនៅឡើយ។
ជាមួយគ្នានេះគេសង្កេតឃើញថា ជម្រើសល្អបំផុតដូចគ្នានៅពេលនេះគឺកែប្រែអគារទុកចោលទាំងនោះទៅជាអគារបែបលំនៅដ្ឋាន និងមានតម្លៃសមរម្យជំនួសវិញ បើទោះជាវាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រាប់ទាំងទីតាំង រចនាសម្ព័ន្ធ ការរៀបចំប្រព័ន្ធទឹក ភ្លើង នៅពីខាងក្នុងអគារក៏ដោយ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content