បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី South China Morning Post បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងបន្តការពិភាក្សាជាមួយប្រទេសចិនឡើងវិញអំពីបញ្ហាសេដ្ឋកិច្ចនៅពេលវេលាសមស្របណាមួយ ប៉ុន្តែក៏បានព្រមានទីក្រុងប៉េកាំងអំពីការប្រឆាំងទៅនឹងទណ្ឌកម្មដែលដាក់លើប្រទេសរុស្ស៊ីផងដែរ។
លោកស្រី Janet Yellen ដែលជារដ្ឋមន្ត្ររតនាគារសហរដ្ឋអាមេរិកបានលើកឡើងថា ការទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននៅតែមានសារៈសំខាន់សម្រាប់ជាប្រយោជន៍ដល់ពិភពលោកទាំងមូល។ នេះគឺជាការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយមុនពេលបើកកិច្ចប្រជុំក្រុមមេដឹកនាំហិរញ្ញវត្ថុ G-20 នៅ Bengaluru ប្រទេសឥណ្ឌា។
បន្ទាប់ពីព្រឹត្តិការណ៍បាញ់ទម្លាក់បាឡុងឃ្លាំមើលរបស់ចិនដែលបានហោះបណ្តែតពីលើដែនដីអាមេរិកក្រោយមក វាកំពុងបានធ្វើឲ្យទំនាក់ទំនងប្រតិបត្តិការមួយចំនួនរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងត្រូវបានផ្អាក និងមានការខកខានដំណើរទស្សនកិច្ចរបស់លោកស្រី Yellen និង រដ្ឋលេខាធិការលោក Antony Blinken។ ជាការឆ្លើយតបនឹងបញ្ហានេះ លោកស្រី Yellen បានបញ្ជាក់ថា គាត់មិនមានព័ត៌មានលម្អិតណាមួយអំពីពេលវេលានៃដំណើរទស្សនកិច្ចរបស់គាត់ផ្តោតលើបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ ប៉ុន្តែគាត់ជឿថាការទសន្សកិច្ចនឹងចាប់ផ្តើមឡើងវិញសម្រាប់ការពិភាក្សានៅពេលសមស្របណាមួយ។
លើសពីនេះផងដែរ ទាក់ទងទៅនឹងទណ្ឌកម្មរបស់អាមេរិកមកលើរុស្ស៊ី លោកស្រី Yellen បានបញ្ជាក់ជាថ្មីនូវការព្រមានរបស់ក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងប៉េកាំង។ លោកស្រីបាននិយាយថា អាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្តល់ជំនួយជាសម្ភារៈដល់រុស្ស៊ី ឬ ជំនួយដែលជួយដល់ការគេចវេសពីទណ្ឌកម្មជាប្រព័ន្ធ នឹងក្លាយបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ អាមរិកមានបំណងចង់ឲ្យរដ្ឋាភិបាលចិន ក្រុមហ៊ុន និងធនាគារចិន មានភាពច្បាស់លាស់ទៅបញ្ហាទាក់ទងនឹងការដាក់ទណ្ឌកម្ម និងផលវិបាកធ្ងន់ធ្ងរដែលពួកគេនឹងប្រឈមមុខពីការបំពាន។
លោកស្រី Yellen បានបដិសេធមិនរៀបរាប់អំពីព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកជាក់លាក់ណាមួយអំពីការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីជៀសវាងការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែបានចង្អុលបង្ហាញពីការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការស្វែងរកជំនួយពីប្រទេសចិនដើម្បីផ្គត់ផ្គង់វាជាមួយនឹងគ្រៀងសម្ភារៈសំខាន់ៗដូចជា semiconductors ដែលកំពុងប្រឈមនឹងការរឹតបន្តឹងពាណិជ្ជកម្ម។
ទិន្នន័យពាណិជ្ជកម្មមួយចំនួនបានបង្ហាញថា ប្រទេសចិនរួមជាមួយនឹងប្រទេសនានាដូចជា ប្រទេសទួរគី និងអតីតសាធារណរដ្ឋសូវៀតមួយចំនួន បានឈានជើងផ្តល់ជំនួយឱ្យរុស្ស៊ីនូវផលិតផលដែលជនស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធអាចប្រើប្រាស់បាន រួមមានវត្ថុធាតុដើម ស្មាតហ្វូន យានជំនិះ និងបន្ទះសៀគ្វីកុំព្យូទ័រ។ បញ្ហានេះធ្វើឲ្យអាមេរិកបានសម្តែងការព្រួយបារម្ភថា ប្រទេសចិនអាចផ្តល់ឱ្យរុស្ស៊ីនូវអាវុធដ៍សាហាវទៅរុស្ស៊ី បើទោះបីជាចិនមិនអាចធ្វើបែបនេះក៏ដោយ។
ប៉ុន្មានខែកន្លងទៅនេះ សហរដ្ឋអាមេរិកបានបង្ក្រាបក្រុមហ៊ុន និងអង្គភាពមួយចំនួនដែលផ្គត់ផ្គង់ទំនិញ និងសេវាកម្មដល់រុស្ស៊ី រួមទាំងបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ដែលបានផ្តល់រូបភាពផ្កាយរណបដល់ក្រុមទាហាន Wagner ដែលបានដើរតួនាទីយ៉ាងធំក្នុងសមរភូមិភាគខាងកើតអ៊ុយក្រែន។ គេបានរកឃើញទៀតថា វិទ្យាស្ថានស្រាវជ្រាវចិនចំនួនពីរបានផ្តល់ជំនួយផ្គត់ផ្គង់ទៅដល់យោធារុស្ស៊ី គឺត្រូវបានរឹតបន្តឹងការប្រើប្រាស់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក្តី សហរដ្ឋអាមេរិកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលផ្តុំការគាំទ្រពីជុំវិញពិភពលោកដើម្បីជួយអ៊ុយក្រែន។ លោកស្រី Yellen ក៏សង្ឃឹមថា ប្រទេសចិននឹងសហការជាមួយប្រទេសផ្សេងទៀតដែលស្វែងរកការផ្តល់ជំនួយសង្គ្រោះបំណុលដល់ប្រទេសដែលកំពុងរងគ្រោះ ជាពិសេសប្រទេស Zambia និងស្រីលង្កា៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content