វៀតណាម សម្រុកនាំទំនិញចេញទៅអាមេរិករាប់សិបពាន់លានដុល្លារមុនការអនុវត្តពន្ធថ្មី៤៦ភាគរយ

បរទេស ៖ គិតត្រឹមខែមេសា ន្លងទៅនេះ ទំហំនៃការនាំទំនិញពីប្រទេសចិនចូលមកកាន់ទីផ្សារវៀតណាម និងទំនិញរបស់វៀតណាមទៅកាន់ទឹកដីអាមេរិកមានការកើនឡើងខ្លាំងគួរឲ្យកត់សំគាល់ដូចគ្នាពោលគឺដល់កំណត់ត្រាមួយចាប់តាំងពីក្រោយសម័យកាលកូវីដ។ ការកើនឡើងនេះត្រូវបានកាសែតរ៉យទ័រមើលឃើញថា នៅចំពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនកំពុងបន្តពិភាក្សាជាមួយនឹងក្រុងហាណូយនៅឡើយចំពោះបញ្ហាជញ្ជីងពាណិជ្ជកម្មនៃទំនិញរវាងប្រទេសទាំងពីរ ជាពិសេសចំពេលដែលអាមេរិកកំពុងព្យាយាមក្នុងការបោសសំអាតការក្លែងបន្លំប្រភពដើមនៃទំនិញមកពីចិនចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិកតាមរយៈប្រទេសវៀតណាមផងនោះ។

វៀតណាមកំពុងប្រឈមមុខទៅនឹងការអនុវត្តពន្ធគយថ្មីប្រមាណជា៤៦ភាគរយទៅលើគ្រប់មុខទំនិញដែលត្រូវនាំចេញទៅសហរដ្ឋអាមេរិកប្រសិនបើមិនមានការប្រែប្រួលណាមួយនៅត្រឹមខែកក្កដាខាងមុខនេះ។ មានន័យថា វានឹងធ្វើឲ្យប៉ះពាល់ ដែលមិនត្រឹមតែទំនិញនាំចេញតាមរយៈវៀតណាមប៉ុណ្ណោះទេ សូម្បីតែទំនិញពីរោងចក្រដៃគូសំខាន់ៗរបស់ខ្លួនផ្សេងទៀតក៏ត្រូវប៉ះពាល់ផងដែរ ដូចជា Samsung និង Nike ជាដើម។

យ៉ាងណាក្តី រហូតមកដល់ខែឧសភានេះ រដ្ឋាភិបាលទីក្រុងហាណូយបានរៀបចំសំណើផ្តល់ជាលក្ខខណ្ឌធំៗមួយចំនួនរួចទៅហើយទៅកាន់រដ្ឋបាលរបស់លោក Donald Trump ដោយសង្ឃឹមថានឹងអាចបញ្ជៀសខ្លួនចេញពីការអនុវត្តពន្ធដ៏ច្រើនមួយនេះ ដូចជាយុទ្ធនាការបង្ក្រាមទំនិញចិនដែលបន្លំខ្លួនចេញទៅអាមេរិកតាមរយៈអ្នកនាំចេញវៀតណាមដែលពួកគេនឹងទទួលបានស្លាក”ផលិតនៅវៀតណាម”ដើម្បីអាចទំលាក់តម្លៃនាំចេញបានយ់ាងច្រើនជាងការនាំចេញផ្ទាល់ពីចិន។

ជញ្ជីងពាណិជ្ជកម្មគឺជាអ្វីដែលរដ្ឋបាល លោក Trump ចង់រៀបចំឡើងវិញជាមួយនឹងបណ្តាប្រទេសទាំងឡាយ ខណៈដែលចិន និងវៀតណាមគឺស្ថិតនៅក្នុងចំណោមប្រទេសដែលមានការនាំចូលទំនិញច្រើនលើសលប់ជាងការបញ្ជាទិញទំនិញពីអាមេរិក។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ វៀតណាមបានបន្តការនាំចូលទៅកាន់អាមេរិកកើនឡើងដល់ទៅ២៥ភាគរយរួចទៅហើយ។ គិតត្រឹមតែខែមីនាប៉ុណ្ណោះទំនិញវៀតណាមនាំចេញទៅអាមេរិកបានឡើងទៅដល់ ១៣,៥ពាន់លានដុល្លារ និង១២ពាន់លានដុល្លារនៅក្នុងខែមេសា។

ប្រធានប្រតិបត្តិការនៃក្រុមហ៊ុន និងរោងចក្រនានានៅក្នុងប្រទេសវៀតណាមបានលើកឡើងថា ក្រុមអ្នកផលិតនៅវៀតណាមកំពុងញាប់ដៃញាប់ជើងក្នុងការជំរុញឲ្យមានការនាំចេញបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទៅកាន់អាមេរិកមុនពេលការអនុវត្តពន្ធគយថ្មីចូលជាធរមាន។

ជាក់ស្តែង ស្របតាមផែរបស់វៀតណាម សកម្មភាពលើកដាក់ទំនិញតាមនាវាមានសន្ទុះកើនឡើងខ្លាំង។ ក្នុងនោះ កំពង់ផែ Cai Mep ដែលជាច្រកនាំចេញទំនិញទៅអាមេរិកច្រើនជាងគេបំផុតនោះគិតត្រឹមខែឧសភានេះមាននាវាផ្ទុកទំនិញធំៗចំនួន២៦គ្រឿងក្នុងមួយសប្តាហ៍រួចទៅហើយ ខណៈដែលជាធម្មតាមានត្រឹមតែ ២០ ទៅ ២២ គ្រឿងប៉ុណ្ណោះក្នុងមួយសប្តាហ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published. Required fields are marked *