VinFast អាចនឹងក្លាយជាក្រុមហ៊ុនផលិតឡានអគ្គិសនីវៀតណាមតែមួយគត់ ដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមបានស្នើសុំចុះបញ្ជីជាផ្លូវការក្នុងការដាក់បញ្ចូលឡានរបស់ខ្លួនទៅក្នុងទីផ្សារ​ភាគហ៊ុនសហរដ្ឋអាមេរិក ប្រសិនបើទទួលបានជោគជ័យនឹងធ្វើឱ្យវានឹងក្លាយជាក្រុមហ៊ុនវៀតណាមតែមួយគត់ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។

កាលពីថ្ងៃអង្គារកន្លងទៅនេះ​ VinFast បាននិយាយថា ខ្លួនបានស្នើសុំចុះបញ្ជីទៅក្នុងទីផ្សារភាគហ៊ុនជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក ដែលជាជំហានផ្លូវការដំបូងឆ្ពោះទៅរកការលក់ជាសាធារណៈនៅឆ្នាំក្រោយ។ VinFast នឹងធ្វើពាណិជ្ជកម្មលើ Nasdaq ក្រោមនិមិត្តសញ្ញា “VFS” ផ្តល់ជូនពីធនាគារ ដូចជា Citigroup Global Markets, Morgan Stanley, Credit Suisse និង J.P. Morgan Securities ដែលជាធនាគារនាំមុខគេក្នុងការផ្តល់ជូនការចុះបញ្ជី។

ក្នុងឆ្នាំ២០១៩ VinFast បានក្លាយជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេរបស់វៀតណាម នៅពេលដែលវាបានចាប់ផ្តើមផលិតរថយន្តម៉ាស៊ីនចំហេះខាងក្នុង។ សព្វថ្ងៃ ក្រុមហ៊ុននេះផ្តោតទាំងស្រុងលើរថយន្តអគ្គិសនី ដែលជាការផលិតម៉ូដែលចំហេះខាងក្នុងចុងក្រោយបំផុតត្រូវបានបញ្ចប់កាលពីដើមខែវិច្ឆិកា។ បច្ចុប្បន្នក្រុមហ៊ុនកំពុងទទួលការកក់ទុកសម្រាប់រថយន្តប្រភេទ SUV អគ្គិសនីចំនួន ២ គឺ VF8 ទំហំមធ្យម និង VF9 ដែលមានទំហំធំជាង។

VF8 និង VF9 មានតម្លៃចាប់ពី ៥៧ ០០០ ដុល្លារ និង ៧៦ ០០០ ដុល្លាររៀងគ្នា ដោយតម្លៃនេះរួមបញ្ចូលទាំងថ្មរបស់ពួកវា។ ប្រសិនបើអ្នកទិញអាចជ្រើសរើសសម្រាប់ការជាវថ្មប្រចាំខែនោះតម្លៃគ្មានថ្ម VF8 និង VF9 ចាប់ផ្តើមត្រឹមតែជាង ៤២ ០០០ ដុល្លារ និង ៥៧ ៥០០ ដុល្លាររៀងគ្នា ហើយគេមានកញ្ចប់ជាការជាវថ្មមានតម្លៃ ១៦៩ ដុល្លារក្នុងមួយខែសម្រាប់ VF8 និង ២១៩ ដុល្លារក្នុងមួយខែសម្រាប់ VF9។​ គិតត្រឹមចុងខែកញ្ញា VinFast ទទួលបានការកក់ទុកសម្រាប់ម៉ូដែលទាំងពីរនេះប្រហែល ៥៨ ០០០ គ្រឿងនៅទូទាំងពិភពលោក។

សម្រាប់ពេលនេះឡានរបស់ VinFast ទាំងអស់ត្រូវបានផលិតនៅរោងចក្ររបស់ក្រុមហ៊ុននៅ Haiphong ប្រទេសវៀតណាម។ ប្រសិនបើការចុះបញ្ជីនេះទទួលបានជោគជ័យ ក្រុមហ៊ុននេះ​សង្ឃឹម​ថា​នឹង​មាន​រោងចក្រ​របស់ខ្លួននៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​សមត្ថភាព​ផលិត​រថយន្ត​ចំនួន ១៥០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​នឹង​ដំណើរការ​នៅឆ្នាំ២០២៤។ កាលពីខែមីនាកន្លងទៅនេះដែរ ក្រុមហ៊ុននេះបានប្រកាសពីផែនការសម្រាប់ចំណាយទៅលើរោងចក្រតម្លៃខ្ទង់ ២ ពាន់លានដុល្លារនៅរដ្ឋ North Carolina ហើយសង្ឃឹមថានឹងបានលក់ចែកចាយរថយន្តរបស់ខ្លួនដល់អតិថិជនអាមេរិកជាលើកដំបូងនៅពេលថ្ងៃខាងមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​