ចង់ដឹង សហគ្រាសពិត ឬក្លែងក្លាយ អាចត្រួតពិនិត្យប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB)

ភ្នំពេញ ៖ ចង់ដឹងថា សហគ្រាសមួយពិត ឬក្លែងក្លាយ គេអាចឆែក (ត្រួតពិនិត្យ)បានតាមរយៈប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស(e-KYB)។ ប្រព័ន្ធ នេះគឺជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ, ស្ថានភាព, អនុលោមភាពច្បាប់របស់ក្រុមហ៊ុន សហគ្រាស ភាពពាក់ព័ន្ធនឹងបុគ្គល ឬ ក្រុមហ៊ុន សហគ្រាសដទៃ និងគ្របដណ្តប់ដល់ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ និងការស្នើសុំសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងក្រសួង ស្ថាប័នគោលចំនួន ៣ គឺ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បានប្រកាសដាក់ដំណើរការសាកល្បងនូវប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB) កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត តាំង នួនលី នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានថ្លែងថា ៖ នាពេលកន្លងទៅ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើកាងារអភិវឌ្ឍប្រព័ន្ធ e-KYB នេះ នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាល CamDX ដើម្បីលើកទឹកចិត្ត និងបើកផ្លូវឱ្យក្រសួង ស្ថាប័នដទៃដែលមាន ទិន្នន័យគោលពាក់ព័ន្ធចូលរួមចែករំលែកមកក្នុងថ្នាល CamDX សម្រាប់គាំទ្រដល់ប្រព័ន្ធ e-KYB បន្ថែមទៀត សំដៅ​ធ្វើឱ្យការងារកំណត់អត្តសញ្ញាណសហគ្រាសឌីជីថលកាន់តែមានភាពសុក្រឹត្យ។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា៖

«ជាឧត្តមានុវត្តន៍ជាតិថ្មី,ប្រព័ន្ធ e-KYB មានលក្ខណៈស្រដៀងទៅនឹងប្រព័ន្ធសម្គាល់អត្តសញ្ញា​ណ​អតិថិជន ឌីជីថល (Electronic Known Your Customer ឬ e-KYC) ដែលវិស័យឯកជនបាន និងកំពុងប្រើប្រាស់កន្លងមក, ពោលគឺប្រព័ន្ធ e-KYB នឹងអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ជាពិន្ទុ (Scoring Verification) អនុលោមភាពលើទិន្នន័យដែលមានស្រាប់របស់ក្រុមហ៊ុន សហគ្រាស។ ប្រព័ន្ធ e-KYB នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យសាធារណៈ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀតនៃរាជរដ្ឋាភិបាល ដូចជា ប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិក (E-invoicing), ប្រព័ន្ធលទ្ធកម្មសាធារណៈ, ប្រព័ន្ធដាក់ពិន្ទុឥណទានទៅលើសហគ្រាស ជាដើម ហើយវិស័យឯកជន ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និង ធនាគារ និង ក្រុមហ៊ុនធានារ៉ាប់រង ជាដើម អាចធ្វើការងារប្រទាក់ក្រឡាជាមួយគ្នា និងជាមួយវិស័យសាធារណៈបានឱ្យទៅជាចង្កោមនៃអង្គតែមួយនៅក្នុងប្រព័ន្ធអេ កូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចតាមរយៈផ្ទាល CamDX »។

ឯកឧត្តមបានបន្ថែមថា ៖ ជានីតិវិធីនៅក្នុងដំណាក់កាលសាកល្បងនេះ ដើម្បីប្រើប្រាស់ e-KYB APIs, ស្ថាប័នឯកជនដែលបានចូលជាសមាជិកនៃថ្នាល CamDX ត្រូវស្នើសុំបន្ថែមការប្រើប្រាស់ e-KYB APIs មកកាន់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) ដែលជាប្រតិ​បត្តិ​ករនៃថ្នាល CamDX តាមរយៈប្រព័ន្ធដាក់ពាក្យស្នើសុំចូលជាសមាជិកផ្ទាល CamDX។ រីឯ ស្ថាប័នឯកជនដែលមិនមែនជាសមាជិកនៃថ្នាល CamDX និង មានបំណងប្រើប្រាស់ប្រព័ន្ធ e-KYB ត្រូវចូលជាសមាជិកនៃថ្នាល CamDX ជាមុនសិន ទើបទទួលបានការអនុញ្ញាតលើការប្រើប្រាស់ e-KYB APIs ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បញ្ជាក់ថា ៖

« លក្ខណៈពិសេសរបស់ប្រព័ន្ធ e-KYB រួមមាន ការផ្ទៀងផ្ទាត់បែបឌីជីថល ប្រកបដោយទំនុកចិត្ត និង សុវត្ថិភាព ដោយទិន្នន័យរបស់សហគ្រាស ត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យគោល (Base Registry) នៃក្រសួងស្ថាប័នមានសមត្ថកិច្ច របស់រាជរដ្ឋាភិបាល;ការកំណត់អត្តសញ្ញាណសហគ្រាសក្នុងទម្រង់អេឡិចត្រូនិកជាមួយនឹងយន្តការផ្ទៀងផ្ទាត់ស្វ័យប្រវត្តិ និង រហ័ស​;យន្តការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ តាមរយៈការផ្លាស់ប្តូរទិន្នន័យរវាងគ្នា និង គ្នាការចែករំលែកការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងការប្រើប្រាស់ទិន្នន័យគោល ប្រកបដោយប្រសិទ្ធភាព និង មាននិរន្តរភាពជាងមុន»។

សមិទ្ធផលរួមនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមសហការយ៉ាងសកម្មពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល រួមនឹងការផ្តល់មតិយោបល់ដើម្បីស្ថាបនាពីវិស័យឯកជន ជាពិសេស ក្រោមការគាំទ្រយ៉ាងមុតមាំ និងមគ្គុទេសក៍ដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាមួយនឹងការបន្តយកចិត្តទុកដាក់និងជួយជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

រយៈពេលជាង ៤ ឆ្នាំមកហើយ ដែលផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ត្រូវបាន ដាក់ដំណើរការ។ ថ្នាលនេះ ត្រូវបានចាត់ទុកថា ជាដំណោះស្រាយបច្ចេកវិទ្យាឌីជីថល ស្ថិតក្នុង ទម្រង់ជាហេដ្ឋារចនាសម្ព័ន្ធ ហើយបានក្លាយជាផ្ទាលឌីជីថលគ្រឹះរួមរបស់រាជរដ្ឋាភិបាល ដែល បាន និងកំពុងក្លាយជាបច្ចេកវិទ្យាឆ្អឹងខ្នងដ៏មានសក្តានុពល បើកឱកាសឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង ស្ថាប័ននីមួយៗតភ្ជាប់គ្នា និង ចែករំលែកទិន្នន័យរវាងគ្នា និង គ្នា នៅក្នុង ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ជំរុញការផ្តល់សេវាអេឡិចត្រូនិកប្រកបដោយប្រសិទ្ធភាព នៅក្រោមក្របខ័ណ្ឌ និង គោលការណ៍ច្បាស់លាស់, តម្លាភាព និង ភាពជឿទុកចិត្តបាន។

ទន្ទឹមនេះ, ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា (CamDigiKey) បានលេចរូបរាងឡើងជាដំណោះស្រាយ e-KYC (electronic know your customer) ក្នុងទម្រង់ជាយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ដោយមានការផ្ទៀងផ្ទាត់ជាមួយទិន្នន័យអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ។មួយវិញទៀត,ថ្នាល CamDigiKeyក៏ស្ថិតក្នុងទម្រង់ជាMobile Appli​ca​ti​on សម្រាប់ជាយន្តការចូលទៅប្រើប្រាស់ (Log in) ថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់ ក្រសួង ស្ថាប័ន ឬ ផ្ទាលឌីជីថលរបស់រាជរដ្ឋាភិបាល ដែលមានវិសាលភាព និង ប្រសិទ្ធភាពក្នុង ការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ ឬ ម្ចាស់ទិន្នន័យច្បាស់លាស់ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃថ្នាលCamDXតាមរយៈការប្រើប្រាស់គណនី CamDigiKey តែមួយជំនួសឱ្យការប្រើប្រាស់Userna​me​/​password ច្រើនដែលមិនអាចបញ្ជាក់ភាពជាម្ចាស់របស់ម្ចាស់ទិន្នន័យបានទេ។ ថ្នាល CamDigiKey គឺជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះឌីជីថលតំណាងឱ្យម្ចាស់ទិន្នន័យ និង អនុញ្ញាត ឱ្យម្ចាស់ទិន្នន័យអាចទាញយកទិន្នន័យពីប្រព័ន្ធនានា amDX ដោយងាយស្រួល និង សុវត្ថិភាព។

គិតត្រឹមដំណាច់ខែ សីហា ឆ្នាំ ២០២៤ នេះ, សមាជិកស្វ័យប្រវត្តិ និង មិនស្វ័យប្រវត្តិនៃ ផ្ទាល CamDX សរុបមានចំនួន ៦២ ដោយក្នុងនោះសមាជិកស្វ័យប្រវត្តិក្នុងវិស័យសាធារណៈ ចំនួន ៣០ ជាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលបានបញ្ចូលសេវាសាធារណៈអាទិភាពរបស់ ខ្លួនដែលត្រូវការញឹកញាប់ និង ជាប្រចាំចំនួន ៣១ សេវា រួចមកហើយ ហើយបាន និង កំពុង បញ្ចូលសេវាសាធារណៈចំនួន ១០ បន្ថែមទៀត។ ទន្ទឹមនេះ, សមាជិកមិនមែនស្វ័យប្រវត្តិ គឺ តាមរយៈការស្នើសុំចូលរួមពីវិស័យឯកជន ជាពិសេសពីវិស័យហិរញ្ញវត្ថុ, ធនាគារ និង ធានារ៉ាប់រង មានចំនួន ៣២ ស្ថាប័ន ដែលតំណាងរបស់ស្ថាប័ននីមួយៗក៏បាន និង កំពុងមានវត្តមាននៅទីនេះ ផងដែរ។

ប្រព័ន្ធ e-KYB នឹងដាក់ដំណើរការសាកល្បង ដោយមិនគិតកម្រៃសេវា ជាបណ្តោះអាសន្ន នៅក្នុងដំណាក់កាលនេះ រហូតដល់មានមូលដ្ឋានគ្រប់គ្រាន់ ឈានដល់ដំណាក់កាលបន្ទាប់លើ ការគិតគូរប្រមូលកម្រៃសេវា ដោយក្រសួង ស្ថាប័នសាមីដែលជាបុគ្គលគ្រប់គ្រងទិន្នន័យ។

ឯកឧត្តមបណ្ឌិតសង្ឃឹមថា៖ ប្រព័ន្ធ e-KYBនេះ នឹងក្លាយជាដំណោះស្រាយបច្ចេកវិទ្យាថ្មីមួយទៀត ដែលអាចឆ្លើយ តបទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រប់តួអង្គ នៅក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលកិច្ចការនេះ ត្រូវបានអនុវត្តស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក