ផែនការផ្លាស់ប្តូរពិភពលោកទៅប្រើប្រាស់រថយន្តអគ្គិសនីឲ្យបានកាន់តែច្រើននោះគឺមិនមែនជារឿងងាយស្រួលនោះឡើយរាប់ចាប់តាំងពីការបង្កើតច្បាប់ថ្មីការបង្កើតបច្ចេកវិទ្យាឲ្យងាយស្រួល និងការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឲ្យងាកមកប្រើប្រាស់បច្ចេកវិទ្យាថាមពលអគ្គិសនីជំនួសឲ្យរថយន្តប្រើប្រាស់ថាមពលឥន្ធនៈវិញផងនោះ។

បញ្ហាកង្វះខាតទីតាំងសម្រាប់សាកថ្មរថយន្តគឺជាមូលហេតុដ៏ចម្បងដែលនាំឲ្យមនុស្សភាគច្រើនមិនសម្រេចចិត្តទិញរថយន្តអគ្គិសនីមកប្រើប្រាស់ទោះបីជាបច្ចុប្បន្នស្ថានីយសាកថ្មនៅទូទាំងពិភពលោកមានរហូតទៅដល់ ១,៨លានទីតាំងទៅហើយក្តី ប៉ុន្តែជាក់ស្តែងអ្នកជំនាញជឿជាក់ថានឹងត្រូវការយ៉ាងហោចណាស់២៥លានទីតាំងនៅត្រឹមឆ្នាំ២០៣០។

ដោយសារមើលឃើញនូវចំណុចខ្វះខាតនេះក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីមួយដែលមានឈ្មោះថា ZiGGY ត្រូវបានបង្កើតឡើងជាមួយនឹងគំនិតច្នៃប្រឌិតដ៏អស្ចារ្យមិនត្រឹមអាចជួយកក់ទីតាំងចតរថយន្ត (Parking spot) នោះទេវាថែមទាំងអាចជួយសាកថ្មរថយន្តរបស់អ្នកប្រើប្រាស់កម្មវិធីរបស់វាផងដែរ។
ZiGGY ជារូប៉ូតខ្នាតតូចអាចចល័តដោយកង់ចំនួន៤ មិនត្រឹមតែប៉ុណ្ណោះ វាអាចទទួលការកក់ និងស្វែងរកទីតាំងចតរថយន្តសម្រាប់អ្នកប្រើប្រាស់កម្មវិធីមុនពេលដែលធ្វើដំណើរទៅដល់ទីតាំងណាមួយ។ ZiGGY នឹងជូនដំណើរអ្នកទៅដល់ទីតាំងចតដែលអ្នកបានកក់ទុក ហើយមិនត្រឹមតែប៉ុណ្ណោះ វាមានសមត្ថភាពក្នុងការសាកថ្មរថយន្តរបស់អ្នកបានថែមទៀតផងដោយអាចសន្សំសំចៃពេលវេលារបស់អ្នកប្រើប្រាស់ក្នុងការចូលទៅសាកថ្មតាមទីតាំងស្ថានីយដែរ។
គួរកត់សម្គាល់ថា រថយន្តអគ្គិសនីនឹងក្លាយទៅជាបដិវត្តថ្មីរបស់ពិភពលោក ខណៈដែលបញ្ហាបម្រែបម្រួលអាកាស និងបញ្ហាកង្វះខាតថាមពលលើទីផ្សារពិភពលោកកំពុងដាក់សំពាធខ្លាំងនៅពេលបច្ចុប្បន្ននេះ។ គិតត្រឹមឆ្នាំ២០២១កន្លងទៅ រថយន្តអគ្គិសនីសរុបនៅទូទាំងពិភពលោកដែលបានធ្វើដំណើរនៅលើដងផ្លូវមានទៅដល់ ៦,៦លានគ្រឿងហើយតាមផែនការពិភពលោកនឹងត្រូវបង្កើនចំនួននេះឲ្យបាន៦០ភាគរយនៅត្រឹមឆ្នាំ២០៣០ ដើម្បីធ្វើយ៉ាងណាឲ្យបញ្ហាបញ្ចេញកាបូនឌីអុកស៊ីតធ្លាក់ចុះដល់ចំណុចអតិបរិមា ឬ Net Zero នៅត្រឹមឆ្នាំ២០៥០៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content