ច្បាប់​វិនិយោគថ្មី បានទាក់ទាញ​វិនិយោគិន​ចូល​ទៅបណ្ដាក់ទុន​នៅខេត្ត​ស្វាយរៀង​កាន់តែច្រើន

ភ្នំពេញ ៖ ច្បាប់​វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុង​ហុច​ផល​ប្រយោជន៍​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ក្នុងនោះដែរ ​មានតំបន់​មួយចំនួន កំពុង​ទទួល​បានការវិនិ​យោគប​ន្ថែ​ម​ទៀត​​​តា​មរយៈច្បាប់​វិនិយោគ​ថ្មីនេះ។ ជាក់ស្ដែង​ខេត្តស្វាយរៀងដែល​ជា​ខេត្ត​មានសក្ដានុពល​ទាក់ទា​ញ​វិ​និ​​យោ​គិ​ន​ បាន​ និងកំពុងទទួលបានការ​ចាប់អារម្មណ៍​ខ្លាំង​លើការ​​វិនិយោគ​នៅក្នុងខេត្តមួយនេះ ។

ដើម្បីទាក់ទាញ​ការ​វិនិយោគ​បន្ថែមទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និងរដ្ឋបាលខេត្ត​ស្វាយរៀង​ សហការ​ក្នុងផ្សព្វផ្សាយ​ច្បាប់​ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដល់​បណ្ដា​វិនិ​យោ​គិន​ ពាណិជ្ជករ ក៏ដូចជា​មន្ត្រី​រាជការ​នៃរដ្ឋបាល​ខេត្ត​ ស្វែងយល់​ក្នុងការ​អនុវត្ត​ច្បាប់​ជំរុញឱ្យ​ការ​វិនិយោ​គ​កាន់តែ​ល្អ​ប្រសើរនៅក្នុង​ខេត្ត​ស្វាយរៀង ។​

ឯកឧត្តម​ សរ សុដានី អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា អង្គសិក្ខាសាលាដ៏មានសារៈសំខាន់នាពេលនេះគឺចាំបាច់សម្រាប់ វិនិយោគិន ពាណិជ្ជករក៏ដូចជាមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ស្វែង​យល់​ក្នុង​ការ​អនុ​វត្ត​ច្បាប់ និងជំរុញការអនុវត្តវិស័យ វិនិយោគឲ្យកាន់តែល្អប្រសើរឡើង ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ក៏ដូចជាសេដ្ឋកិច្ចជាតិ ជា​ប្រ​យោជ​ន៍​លើក​ស្ទួយជីវ​ភាព​ប្រជាជន​អោយ​សម្បូរ​សប្បាយ​ជាបន្តបន្ទាប់។

ឯកឧត្តម​សង្ឃឹមជឿជាក់ថា តាមរយៈ​ល​ក្ខ​ណអ​នុ​គ្រោះ​​ និ​ង​លក្ខ​ណៈ​ពិ​សេ​ស​អំ​ណោយ​ផ​ល​នៃច្បា​​ប់​នេះ ខេត្តស្វាយរៀង​ នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ជាពិសេស​ការ​មក​បណ្តាក់​ទុន​បង្កើតរោង​ច​ក្រស​​ហ​គ្រាស បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងជាបន្តបន្ទាប់ទៀត ​ដែ​លប​ច្ចុប្ប​ន្ន​ខេ​​ត្ត​ស្វា​យ​រៀ​ង​មា​ន​តំប​ន់​សេ​ដ្ឋកិច្ចពិសេស បាន​កំពុង​ដំណើរកា​រចំនួន​៩​កន្លែង មាន​រោងចក្រសហគ្រាសសរុបចំនួន ​២៩៣​ក​ន្លែ​ង​​បង្កើ​តកា​រងារប្រមាណជិត ៩,៥ម៉ឺនកន្លែង និងត្រៀមបង្កើត ចំនួន ២កន្លែងបន្ថែមទៀត ដែលបច្ចុ​​ប្ប​ន្ន​កំពុ​​ង​តែដំ​ណើ​​រការ​សាង​សង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

បើតាម​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញឱ្យ​ឃើញថា​ ក្នុ​ងរយៈពេល​ជិត​៤ខែកន្លងទៅនេះ កម្ពុជា​ទាក់ទាញ​បាន​គម្រោង​វិនិយោគ​ចំនួន១៤៧​គម្រោង​ដែលមានទឹកប្រាក់​ប្រមាណជាង​ ​២ ៧០០​លានដុល្លារ​អាមេរិក ក្នុងនោះខេត្ត​ស្វាយរៀង​ក៏​ឃើញថា​ទទួលបាន​គម្រោ​ងវិនិយោគ​ច្រើនគួរសមដែរ ក្នុងនោះ​មានរោងចក្រ​ផលតសំបកកង់​យានយន្តមួយ​បានពង្រីក​ទុន​វិនិយោគរហូតដល់ជាង​១០០លានដុល្លារ ដែលអាចបង្កើត​ការងារ​រាប់រយកន្លែង​ទៀត​ដល់ពលរដ្ឋ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ