តាំងឱ នៅតែជាប្រភេទជីរដែលមានតម្រូវការទីផ្សារខ្ពស់ ហើយថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើន

សម្រាប់អ្នកដែលនិយមទទួលទានស៊ុប ភាគច្រើនគេមិនអាចភ្លេចបាននោះទេនូវជីរម្យ៉ាងដែលមានក្លិនប្រហើរ និងជួយបង្កើនរសជាតិ នោះគឺជីរតាំងឱ។ ក្រៅពីមុខម្ហូបស៊ុប គេក៏អាចយកជីរប្រភេទនេះទៅទទួលទានបានទាំងឆ្អិន ឬឆៅធ្វើជាអន្លក់ក៏បាន ដែលជាហេតុធ្វើឱ្យរុក្ខជាតិប្រភេទនេះកាន់តែមានទីផ្សារ និងមានតម្លៃថ្លៃជាងជីរប្រភេទដទៃ។

ជីរតាំងឱ មានឈ្មោះវិទ្យាសាស្រ្តថា Apium graveolens L. ជារុក្ខជាតិដែលគេដាំនៅតាមជាយក្រុង ទីជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាបន្លែ និងរបោយ។ ជាធម្មតាជីរប្រភេទនេះអាចលក់បានក្នុងតម្លៃ ១៥ ០០០រៀលក្នុងមួយគីឡូក្រាម ហើយចំណែកទីផ្សារគឺមានឈ្មួញជាអ្នកចាំទទួលយកទៅលក់បន្តមានហូរហែមិនភ័យរឿងទីផ្សារឡើយ។

រុក្ខជាតិប្រភេទនេះ គេអាចយកធ្វើជាបន្លែសម្រាប់ទទួលទានទាំងផ្នែកដើម និងស្លឹក ដែលគេអាចប្រើសម្រាប់ធ្វើជាបន្លែ ដាក់ក្នុងស៊ុប ឬអាចចម្អិនជាម្ហូបផ្សេងៗ។ ក្រៅពីនេះ គេក៏អាចប្រើវាជាឱសថតួយ៉ាង ស្លឹក និងឫស ជួយប៉ូវកម្លាំង ព្យាបាលជំងឺក្រពះ ជួយបញ្ចុះទឹកនោម ជាតិពុល និងកាកសំណល់ពីរាង្គកាយ។

គួរបញ្ជាក់ដែរថា តាំងឱ មានប្រភពដើមមកពីតំបន់អាហ្វ្រិកខាងត្បូង អឺរ៉ុប រហូតដល់តំបន់ភ្នំហេមពាន្តផ្នែកខាងលិច។ ចំពោះលក្ខណៈអេកូឡូស៊ី គេនាំយកដំណាំប្រភេទនេះមកដាំបាននៅតំបន់ត្រូពិក ដូចជាប្រទេសកម្ពុជាយើងជាដើម។

ចំណែកលក្ខណៈរូបសាស្ត្រវិញ ជីរតាំងឱជា តិណជាតិ (herbaceous) ដែលតួដើមមានកម្ពស់ ០,៥-១,៥ម៉ែត្រ មានសរសៃ ហើយមាន ទ្រនុង មានមែកដុះត្រង់ទៅលើ។ នៅផ្នែកក្រោមនៃតួដើម ស្លឹកមានទងវែងប្រវែង១- ២ស.ម. ឆែកជ្រៅ ៣ដង។ កញ្ចុំផ្ការាងឆត្រធំ ប្រកបដោយកញ្ចុំផ្កាជាឆត្រតូចៗរួមគ្នា (umbels compound) ដុះចេញនៅទល់មុខទងស្លឹក (leaf-opposed)។ ផ្កាទ្វេភេទ ពណ៌ស ឬបៃតងខ្ចី ត្របកផ្កា ៥តូចៗជាធ្មេញ ស្រទាប់ផ្កា៥ ពណ៌ស កេសរ ឈ្មោល៥ កេសរញី ២ជាប់គ្នាជាអូវែរមាន២ក្លែប។ ផ្លែស្ងួតជាមេរីកាព (mericarp) មានទ្រនុង លើផ្ទៃសម្បកមានក្រពេញក្នុងវីតា (vitta) មានគ្រាប់១។

ថែមលើនេះ តាំងឱមានដើមមូល ខាងក្នុងមានជាតិជ័រតិចៗ និងមានស្លឹកឆែក។ ដើមមានផ្កាទ្វេភេទ ផ្កាដុះចេញ នៅឆ្នាំទីពីរនៃការដាំដុះ។ ដំណើរលម្អងផ្កា (pollination) ធ្វើដោយសត្វល្អិត ហើយ ការបែកខ្ចាត់ខ្ចាយគ្រាប់ពូជ ដោយសារទឹក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ