វិស័យកសិកម្មមានយុទ្ធសាស្ត្រចំនួនពីរ សំដៅ​លើកស្ទួយ​ផលិតកម្ម រកទីផ្សារ និង​រក្សា​លំនឹងថ្លៃកសិផល

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងកសិកម្ម បានថ្លែងឱ្យដឹងថា ចំណុចយុទ្ធសាស្ត្រចំនួនពីរ ដែលទាក់ទងនឹងវិស័យកសិកម្ម គឺទី១-ការដាក់ចេញនូវយន្តការសម្របសម្រួល ​និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ហើយទី២-ការដាក់​ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគម​កសិករនៅតាមទីជនបទ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំ​ណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗ​នេះ ដែលជាការចាប់ផ្តើមនៃការពិភាក្សា ជំរុញគោល​នយោបាយវិស័យកសិកម្ម ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសា​ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឌិត ទីណា បានលើកឡើងបន្ថែមថា ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង និងរក្សាស្ថិរភាពតម្លៃ ក៏ត្រូវមានយុទ្ធសាស្ត្រកាត់បន្ថយ​ថ្លៃដើម កាត់បន្ថយការចំណាយផ្សេងៗ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចប្រទេសឱ្យក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ជាមួយគ្នានេះដែរ ត្រូវមានយុទ្ធសាស្ត្រពាណិជ្ជកម្មច្បាស់លាស់ដើម្បីចូលរួមគាំទ្រសមាគមកសិករឱ្យមានភាពម្ចាស់ការរឹងមាំ និងសហប្រតិបត្តិការល្អ ដើម្បីពាណិជ្ជរូបនីយកម្ម និងដោយឡែក ការការពារធនធានធម្មជាតិ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក៏ជាការងារចាំបាច់ដែលត្រូវយកចិត្តទុកដាក់ការពារឱ្យ​បាន​ល្អបំផុត ទាំងអនុវិស័យជលផល ព្រៃឈើ ដីសម្បទាន និងសត្វព្រៃ ព្រមទាំងសត្វផ្សោត ដែលជារតនសម្បត្តិជាតិ ដើម្បីនិរន្តរភាពបរិស្ថាន និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់​ចេញ​នៅ​គោលនយោបាយ​ចំនួន ៦ចំណុច​ដើម្បី​ដឹកនាំ​ជាតិ​ឆ្ពោះ​ទៅ​រក​ការ​ការ​អភិវឌ្ឍន៍ ក្នុង​នោះ​មាន​២ចំណុច​ក្នុង​ចំណោម ៦ចំណុច គឺ​បានផ្ដោត​លើ​កសិកម្ម​ក្នុង​ស្រុក។ គោលនយោបាយ​ទាំង ៦នោះ​មាន៖

១-ការ​ពង្រីក​សេវាថែទាំសុខភាព ឆ្ពោះ​ទៅ​រកគ្របដណ្ដប់​សុខភាពសាធារណៈ

២-បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសជូនដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​ហានិភ័យ​នៅទូទាំង​ប្រទេស

៣-ការ​ធ្វើ​ស្ថាបនូបនីយកម្ម កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​គ្រួសារ​ក្រីក្រ ក្រុម​ជនងាយរងគ្រោះ​នៅ​ក្នុង​ក្រុម​គ្រួសារ​ក្រីក្រ និង​ក្រុម​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងគ្រាមានវិបត្តិ​សេដ្ឋកិច្ច និង​ក្នុង​គ្រា​មាន​អាសន្ន។

៤-ការ​ដាក់​ចេញ និង​ជំរុញ​អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធឱ្យ​មាន​លទ្ធភាព​ចូល​រួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវការ

៥-ការ​ដាក់​ចេញ​នូវយន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន​សំដៅ​លើកស្ទួយ​ផលិតកម្ម រកទីផ្សារ និង​រក្សា​លំនឹងថ្លៃកសិផល​សំខាន់​ៗ​ក្នុង​កម្រិត​សមរម្យ។

៦-ការ​ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម គ្រប់ឃុំ សង្កាត់…ដែល​មាន​សកម្មភាព​កសិកម្ម​នៅ​ទូទាំង​ប្រទេស និង​ការ​រៀប​ចំ​ឱ្យមាន​សមាគម​កសិករ​នៅ​តាម​ជនបទ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ