បរទេស៖ ធនាគារជាតិនៃប្រទេសបារាំងកាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសថា សេដ្ឋកិច្ចរបស់បារាំងនឹងអាចលោតឡើងខ្លាំងឡើងវិញជាងការព្យាករណ៍ទុកលើកមុនសម្រាប់ឆ្នាំ២០២១នេះដោយសារតែកត្តាចំណាយក្នុងស្រុកព្រមទាំងវិនិយោគផងដែរ។
ធនាគារជាតិបារាំង ឬហៅកាត់ថា BdF (Bank of France) បានបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសបារាំងនឹងទទួលបានបទពិសោធន៍ថ្មីមួយទៀតគឺការស្ទុះឡើងវិញយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២១នេះបន្ទាប់ពីបានចំណាយពេលអស់ជាង០១ឆ្នាំក្នុងការដាក់រឹតបន្តឹងប្រទេសផង បិទទ្វារប្រទេសផង រហូតដល់ពេលដែលយុទ្ធនាការវ៉ាក់សាំងអាចចាប់ផ្តើមឡើងផង។
នៅក្នុងការត្រួតពិនិត្យកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសរបស់ខ្លួន BdF បានបង្កើនការព្យាករណ៍របស់ខ្លួនប្រមាណជា ០.៤ ភាគរយបន្ថែមទៀត មានន័យថាសេដ្ឋកិច្ចបារាំងអាចនឹងទទួលបានកំណើនប្រមាណជា ៥.៨ ភាគរយនៅចុងបញ្ចប់នៃឆ្នាំ២០២១ ខណៈដែលការព្យាករណ៍ទៅលើសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបទាំងមូលគឺមានត្រឹមតែ ៤.៦ ភាគរយប៉ុណ្ណោះ។

សេចក្តីប្រកាសដដែលក៏បានគូសបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២២ខាងមុខនេះ ផលិតផលក្នុងស្រុកសរុបរបស់បារាំង ឬហៅកាត់ GDP អាចនឹងកើនឡើងបាន ០៤ភាគរយ ខ្ពស់ជាងការការព្យាករណ៍កាលពីលើកមុនដែលមានត្រឹមតែ ៣.៨ភាគរយប៉ុណ្ណោះ។
ជាមួយគ្នានេះ BdF ក៏បានអះអាងដែរថា សេដ្ឋកិច្ចបារាំងនឹងងើបឡើងស្មើនឹងកម្រិតដែលខ្លួនធ្លាប់មានកាលពីមុនពេលកើតមានវិបត្តិកូវីដ ពោលគឺនៅត្រឹមដើមឆ្នាំ២០២២ខាងមុខនេះ ខ្លួនមានជំនឿថាការចំណាយក្នុងស្រុកពីសំណាក់ពលរដ្ឋរបស់ខ្លួនចាប់ផ្តើមដំណើរការជាប្រក្រតីឡើងវិញ ចំណែកឯសកម្មភាពវិនិយោគក៏នឹងបន្តកើនឡើងវិញជាបន្តបន្ទាប់ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content