សក្ដានុពលតំបន់​កោះ​កុង​​ក្រៅ ត្រូវ​បានជំរុញ​​ផ្សព្វផ្សាយ​បន្ថែម ខណៈកម្ពុជា​រំពឹងថា​នឹងអា​ចទា​ញយ​ក​ប្រ​យោ​​ជន៍​ពី​កោះនេះបាន​២ពាន់លានដុល្លារ​ក្នុងមួយ​ឆ្នាំ​

ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញការអភិវឌ្ឍ ​និង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅលេងកម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​កោះ​កុង​​ក្រៅ​ស្ថិតនៅភូមិ​ជ្រោយ​ប្រស់ ឃុំ​ជ្រោយប្រស់ ស្រុកកោះកុង​ ខេត្តកោះកុង គណៈកម្មាធិការ​ជាតិគ្រប់គ្រង ​និងអភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានបើក​កិច្ច​ប្រជុំ​ផ្សព្វផ្សា​យពីសក្ដានុពល​តំបន់នេះ ក្រោម​អធិ​ប​តីភា​ព​ឯ​កឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ នៅរសៀល​ថ្ងៃទី​៦ ​មករា ២០២៥ នាទីស្ដីការ​ក្រសួង​ ។

កិច្ច​ប្រជុំ​នេះ មានការ​ចូលរួមពីតំណាង​ក្រសួង​ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត​ រួមជាមួយ​នឹង​វិស័យឯកជន​​ផង​ដែរ​ ដូចជា​ក្រសួង​បរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាង​រដ្ឋបាលខេត្ត​នៃតំបន់ឆ្នេរ​សមុទ្រ​កម្ពុ​ជា​ជា​ដើម ។​

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយក​រដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ​នគរូប​នីយកម្ម និងសំណង់ បាន​​មានប្រសាសន៍ថា នៅក្នុងក្របខណ្ឌតំបន់ឆ្នេរ រាជរដ្ឋាភិបាលបានផ្ដួ​ចផ្ដើមរៀ​បចំគ​ណៈកម្មា​ធិកា​រ​ជាតិ​គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ពីព្រោះតំបន់ឆ្នេរគឺជារបៀងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជាដែលអាចបង្កើតការងារ និងផ្ដល់ប្រាក់ចំណូលបានយ៉ាងច្រើនដល់ប្រជាជនកម្ពុជាក្នុងនោះរួមមានឆ្នេរសមុទ្រ​សម្រាប់លំហែ មានសមុទ្រសម្រាប់ប្រមូលផលនេសាទបានច្រើន ដោយការប៉ាន់ស្មា​នជំហាន​ដំបូ​ង​ចំពោះប្រា​ក់​ចំ​ណូលគឺក្នុងរង្វង់ ២ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រជាជនកម្ពុជា និងមានកោះ​ដែលអា​ចផ្ដ​ល់នូវចំណូល និងការងារជាច្រើនដល់ប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា​​ស្វែ​ងយ​ល់អោយបានច្បាស់លាស់អំពីតំប​ន់កោះកុងក្រៅ ក្នុងខេត្តកោះកុង និងប្រមូ​ល​មតិ​យោ​ប​ល់រៀ​ប​ចំ​យុទ្ធ​សាស្ត្រ​បង្កើនសក្តានុពលទេសចរណ៍ក្នុងតំបន់នេះ ។ ឯកឧត្តមនឹ​ងដាក់សំណើទៅលេ​ខាធិការដ្ឋាន​គណៈ​កម្មាធិ​កា​រឆ្នេរដើម្បីធ្វើកិច្ចការចុះបញ្ជីដីធ្លីនៅកោះ ទន្ទឹមនឹងនេះក៏ត្រូវ​សិក្សាពី​សក្តានុពល​ទាំងអស់​ផ្សារ​ភ្ជា​ប់​ជាមួយឆ្នេរទាំងមូលដែលជារបៀងសេដ្ឋកិច្ច និងបានដា​ក់សំ​ណើទៅរាជរដ្ឋា​ភិបាលដើម្បី​ស្ថាប​នា​ផ្លូវជិះកង់​ស​ម្រា​ប់ផ្សារភ្ជាប់សហគមន៍នេសាទពីខេត្តកោះកុងដល់ខេត្តកែបផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នាពេល​ខាង​មុ​​ខនេះគឺ​ត្រូវ​រៀ​​បចំ​​តំ​ប​​ន់​កោះ​កុងក្រៅ ផ្សារភ្ជាប់ជាមួយឆ្នេរទាំងអស់ និងត្រូវជួយគាំពារដល់ក្រុមហ៊ុនឯកជនក្នុងការវិនិយោគការអភិវឌ្ឍ ដើ​ម្បី​ជំ​រុ​ញឲ្យ​​តំបន់កោះកុងក្រៅឱ្យកាន់តែមានការអភិវឌ្ឍន៍ល្អប្រសើរជាងមុនសម្រាប់ទាក់ទាញទេសចរ។

បើតាមឯកឧត្តម ​ប៉ែន សុផល​ រដ្ឋលេខធិការ​ក្រសួង​រៀបចំដែនដី​ នគរូប​នី​យកម្ម​ និងសំណង់ បានបញ្ជាក់ឱ្យដឹងថា កោះកុង​ក្រៅ​​មានចម្ងាយ​ប្រមាណ​៣០គីឡូម៉ែត្រ​ពី​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​ ដែលមានផ្ទៃដី​សរុប​ប្រមាណជាង ១ម៉ឺន​ហិកតា មានរយៈកម្ពស់​៤០០ម៉ែត្រ ធៀបនឹ​ងនីវ៉ូទឹកសមុទ្រ ហើយជាកោះដែលមានរយៈកម្ពស់​ខ្ពស់ជាង​គេក្នុងចំណោម​បណ្ដា​កោះដែលស្ថិតនៅក្នុងឈូង​សមុទ្រថៃ ​ហើយក៏ជា​កោះ​ដែល​មានឆ្នេរ​ខ្សាច់​ស្រស់ស្អាត​ ជាមួយ​នឹង​ព្រៃ​ស្រោង​គ្រប់ដណ្ដប់​រហូតដល់៩០ភាគរយ​ទៅហើយ ។

ឯកឧត្តម​បាន​បន្តថា តំបន់​កោះកុង​ក្រៅ មានតួនាទី​ជាជង្រុក​សុវត្ថិភាពស្បៀងដ៏សំខាន់​តាមបែប​ធម្មជាតិសម្រាប់​តំបន់ឈូង​សមុទ្រ​ទាំង​មូល ហើយព្រៃឈើ​ និង​ព្រៃ​កោងកាងនៅតំបន់​នោះក៏មានសក្ដានុពល​ខ្ពស់​ សម្រាប់ការលក់​ឥណទានកាបូនទៅទីផ្សារ​អន្តរជាតិ ដែលអាច​ចូលរួម​ទ្រទ្រង់​ជីវភាព ​និងកាត់បន្ថយភាពក្រីក្រ​របស់​ពលរដ្ឋ​ ក៏ដូចជាបុព្វហេតុ​អភិរក្សធនធាន​ធម្មជាតិ ។ តំបន់​នេះ ក៏ជា​របៀង​ជីវចម្រុះ​ដែល​មានវិសាល​ភាព​យ៉ាងធំធេង​តភ្ជាប់ពីជួរ​ភ្នំ​ក្រវាញ  ឧទ្យានជាតិ​បុទុម​សាគរ​ ដែលជម្រក​សត្វព្រៃ តំបន់ការពារ​ធម្មជាតិ​រាមសារ​កោះកាពិ និងដែកជម្រក​សត្វ​ព្រៃពាម​ក្រសោប ហើយថែមទាំងជា​ប្រព័ន្ធតភ្ជាប់​ការពារ​សមុទ្រ​នានា​ នៅក្នុង​តំបន់អាស៊ាន​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *