រដ្ឋមន្ត្រីទេសចរណ៍ ៖ Gumball 3000 ជាព្រឹត្តិការណ៍ថ្នាក់ជាតិ តែមិនចំណាយថវិកាជាតិនោះទេ

ភ្នំពេញ៖ ព្រឹត្តិការណ៍ «Gumball 3000 Rally» នៅកម្ពុជា គ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ក្បួនរថយន្ត Gumball 3000 ប្រមាណជាង១០០គ្រឿងនឹងធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសវៀតណាមតាមច្រកបាវិតចូលមកប្រទេសកម្ពុជា។ អ្នកបើករថយន្តទំនើបៗ សុទ្ធសឹងជាបុគ្គលល្បីៗដូចជា សេដ្ឋី សែរាជវង្ស អតីតកីឡាករ កីឡាករ តារាហូលីវូដ តារាចម្រៀង តារារ៉េប អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងបុគ្គលល្បីៗជាច្រើនទៀតជុំវិញពិភពលោក ។

ក្បួនរថយន្តនេះ នឹងឆ្លងកាត់ប្រទេសកម្ពុជារយៈពេល ២យប់ ៣ថ្ងៃ ឆ្លងកាត់រាជធានីភ្នំពេញ និងសៀមរាបអង្គរ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ដែលក្រសួងទេសចរណ៍បានទទួលភារកិច្ចដឹកនាំព្រឹត្តិ​កា​រ​ណ៍ ​«Gumball 3000 Rally Cambodia» ដែលមានកម្មវិធីដូចជា ៖ ការប្រគំតន្ត្រីដ៏ធំនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិល្បករខ្មែរល្បីៗ រួមជាមួយតារាល្បីៗលំដាប់ពិភពលោករបស់ Gumball 3000 , ព្រឹត្តិការណ៍គៀរករថវិកាសប្បុរសធម៌សម្រាប់បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងព្រឹត្តិការណ៍កំណត់ត្រាពិភពលោក (Guinness World Records) នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

 នៅក្នុងកិច្ចប្រជុំគណៈកម្មការដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally» នៅកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា៖

«នេះជាព្រឹត្តិការណ៍ដ៏សំខាន់ថ្នាក់ជាតិ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ តែកម្មវិធីនេះមិនមានចំណាយថវិកាថ្នាក់ជាតិនោះទេ គឺក្រុមហ៊ុនជីបម៉ុងគ្រុប និងកម្មវិធី Gumball 3000 ព្រមទាំងដៃគូសហការ ជាអ្នកចំណាយ»។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ តាមរយៈព្រឹត្តិការណ៍នេះនឹងនាំមកនូវអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់ប្រទេសកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវិស័យទេសចរណ៍ ក៏ដូចជា ជាសារមួយពាំនាំទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ទេសចរណ៍ សេដ្ឋកិច្ច និងបង្ហាញកម្ពុជា ជាប្រទេសមួយដែលពោពេញទៅដោយសក្ដានុពលដ៏សម្បូរបែប។

ឯកឧត្តម សុខ សូកេន បានបញ្ជាក់ថា៖

« Gumball 3000 ជាការលើកតម្កើងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ។ ព្រឹត្តិការណ៍នេះកើតឡើងស្របពេលឆ្នាំទស្សនាសៀមរាប២០២៤  ឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា។ ដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាធានាឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ និងដោយរលូនតាមរយៈការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព»។

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បានលើកឡើងទៀតថា ៖ វាជាមោទនភាពដែលកម្ពុជាបានត្រូវជ្រើសរើសជាព្រឹត្តិការណ៍ 2024 Gumball 3000 Rally នេះហើយវាមានលក្ខណៈពិសេស ដោយសារជាខួប២៥ឆ្នាំនៃកម្មវិធី Gumball 3000 ។នេះជាឱកាសដែលកម្ពុជាបង្ហាញអ្វីជាភាពទាក់ទាញរបស់កម្ពុជាលើឆាកអន្តជាតិ បង្ហាញគោលដៅទេសចរណ៍ និងជាឱកាសល្អសម្រាប់កម្ពុជាផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងកក់ក្តៅដើម្បីបន្សល់នៅការចងចាំជាប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ 2024 Gumball 3000 Rally នេះ នឹងធ្វើដំណើរឆ្លងកាត់ចំនួន ៥ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មាន វៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ខណៈបន្ទាប់ពីចេញពីកម្ពុជាតាមច្រកប៉ោយប៉ែតឆ្ពោះទៅប្រទេសថៃ។

គួររំលឹកថា៖ កាលពីចុងសប្តាហ៍មុន គណៈកម្មការរៀបចំព្រឹត្តិការណ៍ Gumball 3000 ដែលមានសមាសភាពមកពីក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ សាលារាជធានី និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតបានជួបប្រជុំពិភាក្សា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ ធានាបាននូវសន្តិសុខនិង សណ្តាប់ធ្នាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ