កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងតំបន់កែច្នៃជាច្រើនកន្លែងសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងសម្រាកលំហែកាយ។ តួយ៉ាងដូចជាតំបន់លំហែមួយកន្លែងដែលស្ថិតនៅក្នុងភូមិសន្ទូច ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងត្រូវបានអភិវឌ្ឍខ្លួនក្នុងចក្ខុវិស័យជាកន្លែងទេសចរណ៍បែបកសិកម្ម ដែលអាចជួយបង្កើតការងារក៏ដូចជាលើកកម្ពស់ជីវភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍បានមួយកម្រិត។

លោក ពេជ្រ សុប៉ុនតារា ជាស្ថាបនិកភូមិលំហែក្បែរភ្នំសន្ទូចបានប្រាប់ AMS ឱ្យដឹងថា ៖ ភូមិលំហែនេះមានទំហំជិត 1ហិកតា ដែលមានដាំដំណាំហូបផ្លែច្រើនប្រភេទដូចជា ស្វាយ ដូង ខ្នុរ ត្របែក មៀន កំពីងរាជ ក្រូច និងដើមឈើប្រណីតផ្សេងៗទៀត។ ក្រៅពីនេះ ដោយសារមើលឃើញថាប្រជាពលរដ្ឋខ្មែរ ដ៏ដូចជាទេសចរនានានិយមចូលចិត្តផ្កាស្អាតៗ គាត់ក៏បានដាំផ្កាចម្រុះបន្ថែមទៀតផងដែរ។

បច្ចុប្បន្ន ភូមិលំហែនេះអាចទទួលសម្រាប់ការបោះតង់ ការជួបជុំគ្នានៅថ្ងៃសម្រាកបានយ៉ាងរីករាយ។ ក្រៅពីនេះលោកក៏មានលក់ទិន្នផលដែលផ្ដល់បាននៅក្នុងភូមិលំហែដូចជាស្វាយ ដំណាប់ស្វាយ មៀនទៅកាន់ទីផ្សារខាងក្រៅ និងសម្រាប់ភ្ញៀវទេសចរមកលេងផងដែរ។

« នៅពេលខ្ញុំចូលនិវត្តន៍ ខ្ញុំចង់ធ្វើអ្វីម្យ៉ាងសម្រាប់ជាប្រយោជន៍ដល់សហគមន៍ក្បែរភូមិ គឺមានតែបង្កើតមុខរបរដល់សហគមន៍ និងផ្សព្វផ្សាយផលិតផលក្នុងសហគមន៍ឱ្យមានទីផ្សារទូលាយ។ ខ្ញុំបានគិត និងទិញដីនេះតាំងពីឆ្នាំ2004 ហើយក៏បានឈូសឆាយ រៀបចំដីដាំដំណាំចម្រុះ និងមានគម្រោងរៀបចំជាកន្លែងសម្រាក និងផ្ដល់នូវសេវាកម្មអាហារ និងភេសជ្ជៈដល់ភ្ញៀវទេសចរដែលមកកម្សាន្ត»។
លោក ពេជ្រ សុប៉ុនតារា បានមានប្រសាសន៍ថា

ដោយឡែក ចំពោះដើមទុន ត្រូវបានលោកបញ្ជាក់ប្រាប់ឲ្យដឹងថា បានចំណាយប្រមាណជាង 3ម៉ឺនដុល្លារទៅលើការរៀបចំប្រព័ន្ធទឹក បន្ទប់ទឹក កន្លែងអង្គុយលេង កន្លែងចិញ្ចឹមមាន់ និងច្បារដំណាំជាដើម។ យ៉ាងណាក៏ដោយ កង្វះខាតដើមទុនក្នុងការអភិវឌ្ឍជាបញ្ហាដែលលោកកំពុងតែជួបប្រទះ ហើយលោកក៏កំពុងតែស្វែងរកដៃគូសហការដើម្បីបន្តគម្រោងបន្តទៀត។
ជាមួយគ្នានេះ ម្ចាស់ភូមិលំហែក្បែរភ្នំសន្ទួចរូបនេះក៏បានអះអាងថា លោកនឹងពង្រីកតំបន់មួយនេះឱ្យក្លាយជាកន្លែងសម្រាកកម្សាន្តតាមរដូវកាល ដូចជារដូវស្ទូង ច្រូត និងរដូវធ្វើស្ករជាដើមដែលភ្ញៀវអាចចុះទៅអនុវត្តដោយផ្ទាល់ ដែលទាំងអស់នេះអាចជាចំណុចមួយបង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការផ្សព្វផ្សាយ និងលក់ផលិតផលក្នុងឲ្យបានកាន់តែច្រើន ដែលទាំងអស់នេះសុទ្ធតែជាប្រយោជន៍សម្រាប់សហគមន៍៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content