អ្នកផលិតក្នុងស្រុកត្រូវប្រែក្លាយវិបត្តិនៅព្រំដែនកម្ពុជា-ថៃ ទៅជាឱកាសទាក់ទាញការប្រើប្រាស់ផលិតផលរបស់ខ្លួន

សៀមរាប៖ អ្នកផលិតក្នុងស្រុកត្រូវប្រែក្លាយវិបត្តិនៅព្រំដែនកម្ពុជា-ថៃ ឱ្យទៅជាឱកាសទាក់ទាញការប្រើប្រាស់ផលិតផលក្នុងស្រុក ប៉ុន្តែមិនមែនជាឱកាសឆ្លៀតដំឡើងថ្លៃផលិតផលរបស់ខ្លួននោះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីផលិតផលក្នុងស្រុក និងចុះបញ្ជីផលិតផលជលផល នៃគគម្រោង CAPFish ឆ្នាំ២០២៥ របស់គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តសៀមរាប នាពេលថ្មីៗនេះនៅផ្សារ Heritage Walk ខេត្តសៀមរាប។

ឯកឧត្តម ផល សុជាតិ បានលើកឡើងទៀតថា៖ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងផលិតករ សេវាករទាំងអស់មកដល់ពេលនេះមានលទ្ធភាពអាចនិយាយបានជាចំហថា ផលិតផលក្នុងស្រុកមានការផលិតបានច្រើនមុខ ហើយផលិតករគ្រប់ប្រភេទ រាប់ពីលក្ខណៈគ្រួសារ ក្រុមផលិតសហគមន៍ រហូតដល់ក្រុមហ៊ុនសហគ្រាសធុនតូច មធ្យម ឬធំ បានផលិត និងកែច្នៃពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋានឲ្យទៅជាគ្រឿងឧបភោគ បរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយផ្សេងៗប្រកបដោយគំនិតច្នៃប្រឌិត ជាមួយនឹងការរក្សាបាននូវប្រពៃណីទំនៀមទន្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីអត្តសញ្ញាណជាតិប្រកបដោយគុណភាព តម្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់តបទៅនឹងតម្រូវការទីផ្សារ។

ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ថា៖

«កត្តាទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមកជឿជាក់ និងប្រើប្រាស់ផលិតផលខ្មែរជាបណ្តើរៗ ជំនួសឲ្យផលិតផលនាំចូលពីបរទេស ដែលទាំងនេះបានបង្ហាញនូវមោទនភាពជាតិចំពោះផលិតផលដែលខ្មែរបានផលិត។ប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជាគុណភាព ស្តង់ដាអនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់លើផលិតផល ជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផលនាពេលដ៏ឆាប់ខាងមុខ ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើមដែលបានខិតខំកែច្នៃផលិតផលប្រកបដោយគុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស»។

ឯកឧត្តមអគ្គលេខាធិការ ក៏បានអំពាវដល់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានប្រកាន់យកនូវស្មារតី និងមនសិការជាតិក្នុងការចូលរួមគាំទ្រផលិតផលខ្មែរ ដោយផ្លាស់ប្តូរឥរិយាបទដែលធ្លាប់តែប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃមកប្រើប្រាស់ផលិតផលខ្មែរវិញ ដើម្បីរួមគ្នាជួយលើកតម្កើងកិត្យានុភាពជាតិ ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពាននៅតាមព្រំដែន និងការគំរាមផ្សេងៗពីសំណាក់ភាគីថៃជ្រុលនិយម។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឲ្យអ្នកផលិតក្នុងស្រុកត្រូវខិតខំពង្រឹងគុណភាពផលិតផល និងពង្រីកកាផលិតរបស់ខ្លួនដើម្បីទាញយកឱកាសនៃវិបត្តិនៅព្រំដែនកម្ពុជាថៃជាការទាក់ទាញការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការប្រើប្រាស់ផលិតផលនាំចូល និងសុំឲ្យអ្នកផលិតទាំងអស់កុំឆ្លៀតឱកាសនេះដំឡើងថ្លៃផលិតផលរបស់ខ្លួន។ សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយផលិតផលភូមិមួយផលិតផលមួយ និងចុះបញ្ជីផលិតផលជលផល នៃគម្រោងCAPFish ជាផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តសៀមរាបនិងក៏មានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយជាមួយក្រុមហ៊ុនឯកជនមួយចំនួនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *