លោក​ សុខ វឿន ៖ សារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធានគណៈកម្មការបរិយាបន្នហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា បានលើកឡើងថា សារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹង និងជំនាញហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍខ្លួន និងសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

ថ្លែងពីធីបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ស្តីពីវិស័យធនាគារ ហិរញ្ញវត្ថុ និងធនារ៉ាប់រងនៅកម្ពុជានៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ជាការពិតណាស់ សារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ដោយមិនអាចខ្វះបាន ក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាទាំង Online និង Offline ។ មិនត្រឹមតែប៉ុណ្ណោះ សារព័ត៌មានក៏ជាប្រភពមួយដែលចូលរួមផ្តល់នូវចំណេះដឹង និងជំនាញ ដល់ប្រជាពលរដ្ឋក្នុងការក្រេបយកចំណេះដឹងដើម្បីការអភិវឌ្ឍខ្លួនផងដែរ។

លោកបានថ្លែងដូច្នេះថា ៖

“ទន្ទឹមនឹងនេះ បើយើងក្រលេកមកមើលពីតួនាទីនៃសារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុវិញ នោះរឹតតែមានសារៈសំខាន់មិនអាចកាត់ផ្តាច់បាន ព្រោះសារព័ត៌មានគឺជាយន្តការ និងជាច្រកដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការបញ្ជូនសារអប់រំ និងផ្សព្វផ្សាយអំពីការយល់ដឹងលើវិស័យហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងគោលដៅធានាឱ្យបាននូវស្ថិរភាព និងនិរន្តរភាពរបស់វិស័យ ក៏ដូចជាការកសាងទំនុកចិត្តក្នុងចំណោមសាធារណៈជនផងដែរ”

លោកបានថ្លែងបន្តថា យ៉ាងណាមិញ កន្លងមកយើងឃើញថា ទំនាក់ទំនងរវាងវិស័យទាំងពីរភាគច្រើនស្ថិតក្នុងទម្រង់ជាការផ្សព្វផ្សាយពាណិជ្ជកម្ម ខណៈដែលទំនាក់ទំនងលើផ្នែកនិពន្ធ (Editorial) ហាក់នៅមានកម្រិត។ អ្នកសារព័ត៌មានមួយចំនួនបានលើកឡើងអំពីការលំបាកក្នុងការស្វែងរកប្រភពព័ត៌មាន ឬអ្នកសម្ភាសក្នុងវិស័យហិរញ្ញវត្ថុ។ ផ្ទុយទៅវិញ អ្នកធ្វើការក្នុងវិស័យហិរញ្ញវត្ថុ ហាក់មានភាពស្ទាក់ស្ទើរក្នុងការទាក់ទងដោយផ្ទាល់ជាមួយផ្នែកនិពន្ធ ឬអ្នកសារព័ត៌មានដោយយល់ឃើញថា ព័ត៌មានទាក់ទងនឹងវិស័យហិរញ្ញវត្ថុត្រូវការចាំបាច់នូវការសិក្សា និងយល់ដឹងស៊ីជម្រៅដើម្បីអាចផលិតជាមាតិកាព័ត៌មានដែលមានសុក្រឹតភាព។

បញ្ហាប្រឈមទាំងនេះ បានធ្វើឱ្យការផលិតមាតិការព័ត៌មានលើវិស័យហិរញ្ញវត្ថុហាក់នៅមានកម្រិត ហើយការទទួលបានព័ត៌មាន និងចំណេះដឹងលើផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា ក៏នៅមិនទាន់បានទូលំទូលាយនៅឡើយ។

លោក សុខ វឿន បានបន្តថា ដោយមើលឃើញនូវបញ្ហាប្រឈមនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា រួមជាមួយក្លឹបអ្នកកាសែតកម្ពុជា បានសហការគ្នាក្នុងការអនុវត្តសកម្មភាពនានា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងវិស័យសារព័ត៌មាន និងវិស័យហិរញ្ញវត្ថុ ចាប់តាំងពីដើមឆ្នាំ២០២២ មក។

សកម្មភាពទាំងនោះរួមមាន ការរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានលើចំណេះដឹងមូលដ្ឋានគ្រឹះក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ការចុះទស្សនកិច្ចសិក្សាតាមមូលដ្ឋាននៅតាមបណ្តាខេត្ត និងការប្រកួតប្រជែងស្នាដៃនិពន្ធអត្ថបទព័ត៌មានលើប្រធានបទ «ការរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។

បន្ថែមលើនេះផងដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា រួមជាមួយសមាគមធានារ៉ាប់រងនៅកម្ពុជា ក៏បានសហការគ្នាបន្ថែមទៀតដើម្បីរៀបចំឱ្យមាននូវកម្មវិធី ពីធីបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ស្តីពី វិស័យ​ធនាគារ ហិរញ្ញវត្ថុ និងធនារ៉ាប់រងនៅកម្ពុជា” ដែលនឹងត្រូវបើកឱ្យដំណើរការនៅក្នុងថ្ងៃនេះផងដែរ។

យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពនៃវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងផ្តល់ឥណទានជូនដល់ប្រជាជនកម្ពុជា ចំនួនប្រមាណជាង ២,១លាននាក់ ក្នុងទំហំឥណទានសរុប ៩,៣ ពាន់លានដុល្លារអាមេរិក។ ប្រាក់បញ្ញើសរុបរបស់អតិថិជន មានប្រមាណជាង ៤,៧ ពាន់លានដុល្លារអាមេរិក ដោយមានអតិថិជនដាក់ប្រាក់បញ្ញើជាង២,៧ លាននាក់។ បន្ថែមលើនេះផងដែរ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងផ្តល់ឱកាសការងារដល់បុគ្គលិកប្រមាណជាង ៣ម៉ឺននាក់ នៅទូទាំងប្រទេស។  ទិន្នន័យនេះ មិនបានរាប់បញ្ចូលធនាគារ៥ ដែលជាសមាជិករបស់សមាគមនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ