ផែនការអាម៉េរិក ធ្វើឲ្យផលិតកម្មក្នុងស្រុកកាន់តែលំបាកខ្លាំង ខណៈស្ថានភាពស្ទើរតែគ្រប់គ្រងលែងបានដូចមុន

បរទេស ៖ តាមរយៈការដំឡើងពន្ធគយដ៏ភ្ញាក់ផ្អើលនៃរដ្ឋបាលលោក Donald Trump ដែលធ្លាប់អះអាងថា វាជាផែនការធ្វើឲ្យវិស័យផលិតកម្មក្នុងស្រុកងើបឡើងខ្លាំង និងទទួលបានអត្ថប្រយោជន៍កប់ក្តោងនោះ រហូតមកទល់ពេលនេះជាលទ្ធផល បណ្តាក្រុមអ្នកផលិតកាន់តែច្រើនបានក្លាយទៅជាជនរងគ្រោះ ដោយសារបញ្ហាបន្ទុកពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរ។

របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយ The Politico ផ្តោតទៅលើវិស័យឧស្សាហកម្មដែលបណ្តាលមកពីការសម្រេចចិត្តរឹតបន្តឹងពន្ធគយប្រមាណជា៥០ភាគរយទៅលើការនាំចូលនៃផលិតផលដែក និងអាលុយមីញ៉ូមមកកាន់សហរដ្ឋអាមេរិក បានធ្វើឲ្យឧស្សាហកម្មរបស់អាម៉េរិកខ្លួនឯងទទួលរងនូវការខូចខាតយ៉ាងដំណំ។

ភាពមិនច្បាស់លាស់ និងការព្យាករណ៍លែងបាន ថាតើតម្លៃពន្ធគយថ្មីនេះអាចធ្វើឲ្យប៉ះពាល់ដល់ភាគីខាងណាឲ្យពិតប្រាកដនោះ ព្រោះជាក់ស្តែងពេលនេះ វាបាន និងធ្វើឲ្យបណ្តាក្រុមហ៊ុនអាជីវកម្មជាច្រើនពិបាកក្នុងការសម្រេចចិត្តក្នុងគ្រាដ៏លំបាក និងប្រឈមមុខទៅនឹងការធ្លាក់ចុះនៃប្រាក់ចំណេញ ហើយអាចឈានទៅដល់ការកាត់បន្ថយកម្លាំងពលកម្មក្នុងស្រុកទៀតផង។

សាស្ត្រាចារ្យដ៏ល្បីនៅសាលា Harvard Kennedy ដែលសរសេរឯកសារ The China Shock លោក Gordon Hanson បានបញ្ចេញមតិយោបល់អំពីភាពគ្រោះថ្នាក់ដែលកំពុងបង្កជាហានិភ័យទៅដល់ឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ហើយមកទល់ពេលនេះការគំរាមកំហែងនេះគឺបានធ្វើឲ្យអាម៉េរិកមិនអាចគ្រប់គ្រងបានតទៅទៀតនោះទេ។

ប្រភពដដែលបានសរសេរទៀតថា ប្រសិនបើផែនការដំឡើងពន្ធគយរបស់លោក Trump បរាជ័យ វាអាចធ្វើឲ្យអ្នកគាំទ្រ និងនៅពីក្រោយរដ្ឋបាលអាមេរិកបច្ចប្បន្ន ជាពិសេស បក្សសាធារណៈអស់ទំនុកចិត្តចំពោះ Trump មិនខាន ខណៈការបង្កើនផលិតកម្មក្នុងស្រុកគឺជាយុទ្ធសាស្ត្រស្នូលដែលលោក Trump ធ្លាប់យកធ្វើជាគោលដៅអាទិភាពសម្រាប់ការឃោសនាបោះឆ្នោត ហើយវាទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីដោយពលរដ្ឋអាម៉េរិក។ យ៉ាងណាក្តី តម្លៃពន្ធគយថ្មីនេះបានត្រឹមតែជាទស្សនៈវិស័យដែលអាចទទួលបានប្រសិទ្ធភាពក្នុងរយៈពេលខ្លីក្នុងអាណត្តិរបស់រដ្ឋបាលលោក Trump ហើយបច្ចុប្បន្នវាកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃថ្លៃដើមនៃការផលិត ហើយក្រុមហ៊ុនជាច្រើនដែលត្រូវការវត្ថុធាតុដើមដូចជាដែក និងអាលុយមីញ៉ូម កំពុងទទួលរងសំពាធ និងផលលំបាកជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយ ទោះជាទទួលរងការរិះគន់ និងត្អូញត្អែរកាន់តែច្រើនពីសំណាក់អ្នកផលិតក្នុងស្រុកកាន់តែច្រើនយ៉ាងណាក្តី ប៉ុន្តែទាំងប្រធានាធិបតីអាម៉េរិក លោកTrump និងក្រុមមន្ត្រីរដ្ឋាភិបាលរបស់គាត់នៅតែមានជំនឿចិត្តថា ពន្ធគយនេះនឹងអាចលើកទឹកចិត្តដល់ការវិនិយោគនៅក្នុង ក៏ដូចជាក្រុមហ៊ុនផលិតក្នុងស្រុក ហើយថែមទាំងអាចជួយឲ្យពលរដ្ឋអាម៉េរិកទទួលបានការងារមានប្រាក់ខែកាន់តែប្រសើរ ជាពិសេស ធ្វើឲ្យសេដ្ឋកិច្ចមានភាពធន់ជាងមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *