គន្លឹះសន្សំប្រាក់កាន់តែមានប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ ៖ ជាការពិត ទម្លាប់សន្សំប្រាក់គឺជារឿងចាំបាច់មួយដែលមនុស្សគ្រប់គ្នាគួរតែមាន ហើយការសន្សំប្រាក់ក៏អាចធ្វើឱ្យមនុស្សម្នាក់មានការគ្រប់គ្រងថវិកាប្រសើរជាងមុនផងដែរ។ យ៉ាងណាមិញ ប្រសិនបើលោកអ្នកកំពុងតែរៀបចំផែនការសន្សំ ពេលវេលានេះគឺជាពេលដ៏ស័ក្កិសមបំផុតក្នុងការចាប់ផ្ដើម ហើយចំណុចទាំងអស់នៅខាងក្រោមនេះគឺជាគន្លឹះមួយចំនួនក្នុងការអនុវត្តដើម្បីការសន្សំកាន់តែមានប្រសិទ្ធភាព ៖

១. ដោះបំណុលឱ្យអស់ ៖ ច្បាស់ណាស់ ការសន្សំពិតជាមិនអាចធ្វើទៅបានជោគជ័យដោយរលូននោះទេ ប្រសិនបើលោកអ្នកនៅមានជាប់បំណុលនានា មិនថាជាបំណុលតូច ឬធំនោះទេ។ ដូច្នេះ ជាជំហានដំបូង លោកអ្នកគួរតែសងបំណុលឱ្យអស់សិនមុននឹងចាប់ផ្ដើមសន្សំ។

២. សន្សំយកការប្រាក់ ៖ ជំនួសឱ្យការសន្សំដោយខ្លួនឯងដែលគ្មានការប្រាក់ លោកអ្នកគួរបង្វែរការចាប់អារម្មណ៍ទៅលើការសន្សំដែលមានការប្រាក់ និងមានសុវត្ថិភាពខ្ពស់ គឺការសន្សំជាមួយធនាគារ។ ប៉ុន្តែយ៉ាងណា ធនាគារនីមួយៗមានលក្ខខខណ្ឌ និងការផ្ដល់ឱ្យផ្សេងៗគ្នា ដូច្នេះលោកអ្នកអាចស្វែងយល់បន្ថែម ដើម្បីជ្រើសរើសសន្សំជាមួយធនាគារណាដែលមានល័ក្ខខណ្ឌល្អជាងគេ។

៣. ធ្វើឱ្យការសន្សំមានភាពទាក់ទាញ ៖ ការសន្សំប្រាក់វាមានការលំបាកស្រាប់ទៅហើយ ដូច្នេះប្រសិនបើយើងមិនចេះច្នៃវាឱ្យមានភាព ទាក់ទាញទេ យើងទំនងជាមិនអាចសន្សំដល់គោលដៅឡើយ។ អ្វីដែលលោកអ្នកអាចធ្វើបានដើម្បីកែប្រែការសន្សំមានដូចជា សន្សំរយៈពេលខ្លី (short-term saving challenge) ឬសាកល្បង​មិនចំណាយអ្វីសោះក្នុងមួយថ្ងៃ (No-spend challenge for a day) ។

៤. កុំកាត់នូវចំណាយដែលអាចលើកទឹកចិត្តអ្នក ៖ លោកអ្នកប្រហែលធ្លាប់បានឮមកច្រើនហើយនូវគន្លឹះកាត់បន្ថយការចំណាយលើអ្វីដែលមិនចាំបាច់ ដើម្បីយកចំណែកនោះទៅសន្សំ។ ប៉ុន្តែលោកអ្នកត្រូវចេះបែងចែកថា តម្រូវការខ្លះថ្វីត្បិតតែមិនចាំបាច់ខ្លាំង ក៏ប៉ុន្តែថាចាំបាច់ក្នុងការលើកទឹកចិត្តរបស់លោកអ្នក។ ជាឧទាហរណ៍៖ ការផឹកកាហ្វេ គឺអាចកាត់បន្ថយបាន ប៉ុន្តែសម្រាប់មនុស្សមួយចំនួន​ដែលនិយម​ផឹកកាហ្វេជាប្រចាំ​ ​វាអាចជាប្រភេទចំណាយដែលជួយឱ្យពួកគេមានភាពច្នៃប្រឌិតក្នុងការគិត ឬយ៉ាងហោចណាស់ជួយដាស់ស្មារតីមិនឱ្យងងុយជាដើម។

៥. ទិញទំនិញប្រកបដោយភាពឆ្លាតវៃ ៖ ការទិញទំនិញ អាចរាប់បញ្ចូលជាតម្រូវការចាំបាច់មួយដែលយើងមិនអាចកាត់ផ្ដាច់បាន។ បន្តែយើងក៏នៅតែកាត់បន្ថយការចំណាយលើការទិញទំនិញបាន តាមរយៈការប្រើប្រាស់ភាពឆ្លាតវៃក្នុងការ​ទិញ។

ក្នុងការទិញទំនិញអ្វីមួយ លោកអ្នកគួរតែទិញដោយមានជម្រើសដែលជម្រើសនេះកើតចេញពីការប្រៀបធៀបទំនិញពីហាងមួយទៅហាងមួយទៀត។ ក្រៅពីនោះ លោកអ្នក​អាចទិញទំនិញដែលមានការបញ្ចុះតម្លៃ និងទំនិញលាងឃ្លាំងជាដើម។

វិធីដ៏មានប្រសិទ្ធភាពមួយក្នុងការទិញទំនិញផងដែរគឺ លោកអ្នកគួរកុំទិញទំនិញនោះភ្លាមៗប្រសិនបើវាមិនទាន់ចាំបាច់ខ្លាំង។ ការទុកពេលសម្រាប់គិត អាចឱ្យលោកអ្នកប្ដូរចិត្តលែងចង់បានទំនិញនោះវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ