រួមគ្នាចងក្រងបង្កើតជាសហគមន៍កសិកម្មបែបទំនើប ដើម្បីពង្រីកទីផ្សារ និងបង្កើនតម្លៃ

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានចលនាគាំទ្រកសិផលក្នុងស្រុកមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ទាំងម្ចាស់អាជីវកម្មតូច-ធំ ក៏ដូចជាបណ្តាហាងអាហារដ្ឋាន ភោជនីយដ្ឋានធំៗបានងាកមកចូលរួមគាំទ្រ និងប្រើប្រាស់គួរឱ្យកត់សម្គាល់បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងទូលាយពីសំណាក់ក្រសួងកសិកម្ម អង្គការដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ជាពិសេសសហគមន៍ដែលជាអ្នកផលិតតែម្ដង ក្នុងគោលបំណងពង្រីកទីផ្សារ ជាពិសេសប្រកួតប្រជែងជាមួយការនាំចូលបន្លែពីក្រៅស្រុក។

ឯកឧត្តម ឃឹម ហ្វីណង់​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ៖ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យការនាំចូលមកពីខាងក្រៅ ចាំចាប់ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន ហើយអ្វីដែលសំខាន់គឺការចងក្រង ប្រមូលផ្តុំគ្នាជាសហគមន៍ និងអនុវត្តតាមវិធីសាស្ត្រកសិកម្មបែបទំនើប ធ្វើយ៉ាងណាអាចបង្កើនគុណភាព រក្សាស្ថិរភាពនៃបរិមាណសម្រាប់ផ្គត់ផ្គង់ ខណៈដែលតម្លៃក៏អាចទទួលបានថ្លៃជាងមុន។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកជាឧទាហរណ៍ជាក់ស្ដែងរបស់ប្រជាកសិករនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានអភិវឌ្ឍខ្លួនពីការដាំបន្លែជាលក្ខណៈគ្រួសារ និងតាមបែបប្រពៃណីមកជាការដាំតាមតម្រូវការទីផ្សារក្រោមការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលត្រូវបានក្រុមហ៊ុន Tropicam Fruit and Vegetables ចាប់ផ្តើមប្រមូលទិញស្ពៃក្រញាញ់ ដែលមានស្រាប់ជាបណ្តោះអាសន្នក្នុងតម្លៃ២០០០៛/គីឡូក្រាមពីសហគមន៍ ដោយក្នុងមួយសប្ដាហ៍ក្រុមហ៊ុនចុះប្រមូលទិញចំនួន២ដង ហើយក្នុងម្ដងចំនួន ២តោន។

ឯកឧត្តមបញ្ជាក់ថា នៅពេលដែលការផលិតត្រូវបានពង្រឹងនូវគុណភាព សុវត្ថិភាព តម្រូវការទីផ្សារនឹងមានការកើនឡើង ព្រមទាំងមានការគាំទ្រច្រើនពីសំណាក់ប្រជាជនក្នុងស្រុកដែលជាអ្នកទទួលទាន។ ប្រការនេះវានឹងក្លាយទៅជារបាំងដោយស្វ័យប្រវត្តិក្នុងការកាត់បន្ថយការនាំចូលបន្លែពីក្រៅស្រុក ហើយអតិថិជនដែលជាអ្នកទទួលទានក៏ចំណាយតិចជាងមុន ខណៈដែលកសិករដែលជាអ្នកផលិតក៏មានឱកាសទទួលតម្លៃនៃកសិផលថ្លៃជាងការដាំដុះតាមបែបប្រពៃណី។

ដោយឡែក លោក សាន្ត សំណាង អនុប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី បានប្រាប់ AMS ថា បច្ចុប្បន្ននេះ ប្រជាកសិករដែលជាសមាជិករបស់សហគមន៍មានចំនួនប្រមាណ ៣០០គ្រួសារ កំពុងមមាញឹកក្នុងការងារដាំដុះ ប្រមូលផលទៅកាន់ទីផ្សារ និងជំរុញការដាំដុះដំណាំបន្លែជាច្រើនប្រភេទ រួមមានដូចជា ខាត់ណាផ្កា ស្ពៃ សណ្តែក​កួរ ត្រសក់ និងបន្លែចម្រុះជាច្រើន ទៅតាមផែនការនៃក្រុមផលិតរបស់សហគមន៍ដែលបានរៀបចំ។

លោកបានបញ្ជាក់ថា ៖ ដំណើរការផលិតដំណាំបន្លែរបស់កសិករ បច្ចុប្បន្ននៅមិនទាន់បំពេញបានតាមផែនការទីផ្សារនៅឡើយ ដោយសារបន្លែខ្លះមិនអាចដាំវិលជុំបាន និងទំហំផ្ទៃដីបង្កបង្កើននៅមានលក្ខណៈតូចចង្អៀតនៅឡើយ។

លោកបន្តថា ថ្វីត្បិតតម្លៃទីផ្សារបន្លែក្នុងពេលបច្ចុប្បន្នមានការប្រែប្រួល ដោយសារភាពជន់ជោរនៃបន្លែដែលកសិករនិយមដាំតៗគ្នាក៏ពិតមែន ប៉ុន្តែសហគមន៍បានស្វែងរកទីផ្សារ លក់ចេញផលិតផលរបស់កសិករបានយ៉ាងល្អប្រសើរ។ ក្នុងនោះ ដើម្បីបង្កើនផលិតភាពក្នុងការផលិតបន្លែឱ្យស្របតាមតម្រូវការរបស់ទីផ្សារ សហគមន៍កំពុងទំនាក់ទំនងជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូនានា ដើម្បីបន្តជួយទៅលើរោងសំណាញប្រមាណ៣០ខ្នងបន្ថែមទៀតសម្រាប់កសិករជាសមាជិក ដើម្បីឱ្យការងារដាំដុះបានកាន់តែប្រសើរ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *