ស្វែងយល់ប្រទេសទាំង ៥ ដែលផលិត semiconductor ឬ បន្ទះឈីបច្រើនជាងគេលើពិភពលោក

បរទេស ៖ យោងតាមប្រភពពី Techovedas បានលើកឡើងថា semiconductor ឬ បន្ទះឈីប គឺជាឆ្អឹងខ្នងនៃឧស្សាហកម្មបច្ចេកវិទ្យាទំនើប និងជាធាតុផ្សំមូលដ្ឋាននៃឧបករណ៍អេឡិចត្រូនិកទំនើបៗ ដូចជា ស្មាតហ្វូន ទូរទស្សន៍ កុំព្យូទ័រ រថយន្ត និងគ្រឿងម៉ាស៊ីនឧស្សាហកម្ម។

បច្ចុប្បន្ននេះ ពិភពលោកកាន់តែពឹងផ្អែកលើវិស័យបច្ចេកវិទ្យា ហើយបន្ទះឈីបកាន់តែមានសារៈសំខាន់នៅក្នុងវិស័យនេះ។ យ៉ាងណាក៏ដោយ ទោះបីជាវិស័យ semiconductor រីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ប៉ុន្តែវិស័យនេះត្រូវបានគ្រប់គ្រងដោយប្រទេសមួយចំនួនតូចប៉ុណ្ណោះ។  ខាងក្រោមនេះគឺជាប្រទេសកំពូលទាំង៥ ដែលផលិត semiconductor ច្រើនបំផុត ៖

១. តៃវ៉ាន់៖ តៃវ៉ាន់ត្រូវបានគេអោយឈ្មោះថាជា Powerhouse ឬ ប្រទេសដែលមានឥទ្ធិពលខាងផលិតកម្មបន្ទះឈីប ហើយភាពជោគជ័យនេះត្រូវបានជំរុញដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC) ។ យោងតាមសមាគមឧស្សាហកម្ម Semiconductor (SEMI) បានឲ្យដឹងថា តៃវ៉ាន់មានចំណែក ៦០ ភាគរយនៃសមត្ថភាពផលិតបន្ទះឈីបសកល ដែលជាសមត្ថភាពក្នុងការផលិតគ្រឿងអេឡិចត្រូនិក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន​ TSMC តែឯងផលិតប្រហែលពាក់កណ្តាលនៃ semiconductors របស់ពិភពលោក។ ជាមួយនឹងសមត្ថភាពផលិតដ៏ខ្លាំងខ្លានេះ តៃវ៉ាន់បានក្លាយខ្លួនជាអ្នកដឹកនាំខាងផ្នែកបច្ចេកវិទ្យាសកល និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple, AMD និង Nvidia ផងដែរ។

២. កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងគឺជាមហាអំណាចមួយទៀតនៅអាស៊ីក្នុងវិស័យ Semiconductor ជាមួយនឹងចំណែកប្រហែល ១៥ ទៅ ២០ ភាគរយនៃសមត្ថភាពផលិតសកល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung គឺជាតួអង្គសំខាន់នៅសម្រាប់វិស័យនេះ ទាំងការរចនា ទាំងការផលិតបន្ទះឈីបផ្ទាល់ខ្លួនរបស់ពួកគេ និងសម្រាប់ក្រុមហ៊ុនផ្សេងទៀតផងដែរ។ លើសពីនេះ តួអង្គសំខាន់ៗផ្សេងទៀតដូចជា SK Hynix ក៏ជាចំណែកសំខាន់មួយនៃការនាំចេញមបន្ទះឈីបរបស់កូរ៉េខាងត្បូងផងដែរ។ ការនាំចេញមបន្ទះឈីប គឺជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដែលគូសបញ្ជាក់ពីសារៈសំខាន់របស់ប្រទេសនេះនៅលើឆាកពិភពលោក។

៣. ជប៉ុន៖ ជប៉ុនគឺជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏សម្បូរបែបមួយរបស់ពិភពលោក ហើយត្រូវបានគេស្គាល់ថាមានការច្នៃប្រឌិតបច្ចេកវិទ្យារបស់ខ្លួន និងមានរោងចក្រផលិតគ្រឿងអេឡិចត្រូនិកជាងមួយរយ ដែលរួមចំណែកដល់ភាពចម្រុះនិងភាពធន់របស់ឧស្សាហកម្មនេះ។ យ៉ាងណាមិញ ជប៉ុនបានធ្លាក់ចុះនៃចំណែកផលិតកម្មមបន្ទះឈីបសកលប្រហែល ១០ ដល់ ១៣ ភាគរយក្នុងប៉ុន្មានឆ្នាំថ្មីនេះៗ ប៉ុន្តែក្រុមហ៊ុនជប៉ុនដូចជា Sony និង Renesas នៅតែជាអ្នករួមចំណែកដ៏សំខាន់សម្រាប់វិស័យបន្ទះឈីប។ ស្របពេលដែលអាមេរិក និងកោះតៃវ៉ាន់កំពុងគ្របដណ្តប់លើវិស័យ semiconductor រដ្ឋាភិបាលជប៉ុនកំពុងជំរុញនូវបរិយាកាសដែលអំណោយផលដល់ការពង្រីកសមត្ថភាពផលិត semiconductor យ៉ាងសកម្ម។

៤. សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកធ្លាប់ជាកម្លាំងលេចធ្លោនៅក្នុងការផលិតគ្រឿងអេឡិចត្រូនិក ប៉ុន្តៃសមត្ថភាពផលិតបានធ្លាក់ចុះនៅក្នុងចំណែកទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទោះបីជាសហរដ្ឋអាមេរិកមានជំហររឹងមាំក្នុងការរចនាបន្ទះឈីប និងកម្មសិទ្ធិបញ្ញា ប៉ុន្តែមានភាពយឺតយ៉ាវក្នុងសមត្ថភាពផលិត។ ការប៉ាន់ប្រមាណបង្ហាញថា សមត្ថភាពផលិតរបស់អាមេរិកអាចមានប្រហែល ១០ ទៅ ១២ ភាគរយនៃសមត្ថភាពផលិតសកល។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានកាន់កាប់ប្រហែល ៤៦,៣ ភាគរយនៃចំណែកទីផ្សារ semiconductor សរុបសកល ដែលត្រូវបានជំរុញដោយការច្នៃប្រឌិត និងការវិនិយោគជាយុទ្ធសាស្រ្ត។ ។

៥​. ចិន៖ ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតមួយរបស់ពិភពលោក ចិនកំពុងបោះជំហានទៅមុខក្នុងការពង្រីកសមត្ថភាពផលិតមបន្ទះឈីបរបស់ខ្លួន។ ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆិតា ចិនមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងជំរុញឧស្សាហកម្ម semiconductor របស់ខ្លួន ដើម្បីសម្រេចបាននូវការពឹងផ្អែកលើការផលិតខ្លួនឯងរហូតដល់ ២៥​ ភាគរយនៃសមត្ថភាពផលិតរបស់ពិភពលោកនៅឆ្នាំ ២០៣០។ បច្ចុប្បន្ននេះ ឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយសមត្ថភាពផលិតប្រហែល ៥ ទៅ ១០ ភាគរយនៃសមត្ថភាពផលិតសកល។ មិនត្រឹមតែប៉ុណ្ណោះ ចិនកំពុងវិនិយោគយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ដើម្បីក្លាយទៅជាអ្នកមានឥទ្ធិពលបច្ចេកវិទ្យាមួយក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ទោះជាយ៉ាងណាក្តី បញ្ហាប្រឈមដូចជា ភាពប៉ិនប្រសប់ផ្នែកបច្ចេកវិទ្យា និងភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែរីកធំឡើង ដែលបង្កជាឧបសគ្គដល់មហិច្ឆិតារបស់ចិនសម្រាប់វិស័យ semiconductor៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ