ក្រោមការអនុវត្តវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-19 ដោយតម្រូវបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល រាល់ការដឹកជញ្ជូនកសិផលដូចជា បន្លែបង្ការ នាំចូលទីផ្សារក្នុងទ្រង់ទ្រាយតូច និងមធ្យមត្រូវបានរឹតត្បិត និងកំពុងបង្កផលលំបាកដល់កសិករមួយចំនួន។
ជាមួយនឹងផលលំបាកក្នុងការដឹកជញ្ជូនបន្លែបង្ការចេញពីបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញនៅពេលនេះ តំណាងកសិករដែលស្ថិតនៅក្នុងសហគមន៍កសិករបានលើកឡើងថា ក្នុងរយៈពេលកន្លងទៅនេះ បើទោះជាមានការអនុគ្រោះដល់ការដឹកជញ្ជូនក៏ពិតមែន ប៉ុន្តែកម្លាំងសមត្ថកិច្ចដែលស្ថិតនៅតំបន់គោលដៅមួយចំនួនហាក់អនុវត្តលើសពីគោលការណ៍។
ប្រធានសហគមន៍កសិកម្មសំបូរមានជ័យខេត្តកំពង់ចាម លោក អេង ថុង បានមានប្រសាសន៍ថា ការធ្វើចរាចរណ៍លើការដឹកបន្លែ ផ្លែឈើទៅកាន់ទីផ្សារក្នុងរាជធានីផ្នំពេញគឺពិតជាមានភាពលំបាក។ ពេលទៅដល់ភ្នំពេញ ជាពិសេសនៅខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ ដែលគោលដៅរបស់សហគមន៍នោះលោកត្រូវដឹកបន្លែបង្ការទៅទីតាំងទាំងនោះគឺមានការរឹតត្បិតខ្លាំង។
លោក អេង ថុង បានមានប្រសាសន៍ថា ៖
“នៅគោលដៅខ្លះ ទោះជាយើងមានលិខិតបញ្ជាក់ពីការដឹកជញ្ជូនដែលចេញដោយផ្សារម៉ាក្រូ និងកន្លែងចិញ្ចឹមសត្វ safari ក៏នៅតែមានភាពតឹងតែងក្នុងការដឹកជញ្ជូនចូលក្រុងភ្នំពេញដែរ។ ប៉ុន្តែយើងចេះតែខំព្យាយាមដើម្បីអាចទទួលបានចំណូលពីសេវាលើការដឹកជញ្ជូន ហើយអាចដាក់បន្លែ និងផ្លែឈើសម្រាប់លក់ផ្ទាល់ខ្លួនខ្លះគ្រាន់បានចំណូលបន្ថែម”
លោកថា បើគិតទៅវាក៏ជាឱកាសមួយដែរដែលអាចរកប្រាក់ចំណូលពីការលក់បន្លែ ផ្លែឈើ ក្នុងស្ថានភាពកូវីដបែបនេះ ហើយអាចលក់បានថ្លៃជាងថ្ងៃធម្មតា។ ប៉ុន្តែទោះជាយ៉ាងណា បើតាមសភាពលំបាកជាក់ស្ដែងដែលត្រូវនិយាយស្នើសុំ និងអង្វរដល់សមត្ថកិច្ចដើម្បីបានដឹកចូលផ្សារក្នុងរាជធានីភ្នំពេញគឺលោកមិនចង់នោះទេ ដោយសារមានផលលំបាកពេក បើទោះជាមានឯកសារបញ្ជាក់ពីការដឹកជញ្ជូនក៏ដោយ។

លោក អេង ថុង បានបញ្ជាក់ថា ៖
“ឥលូវទាល់តែលិខិតចេញចូលថ្មីចេញពី (គបខ) ទើបគេឱ្យចូល។ ការដឹកជញ្ជូនមកចំនួន 2លើក ចុងក្រោយនេះ មិនពិបាកទេនៅពេលចេញពីខេត្ត ប៉ុន្តែជាឧបសគ្កគឺនៅពេលមកដល់ភ្នំពេញតែម្ដង ព្រោះជាតំបន់ហាមឃាត់ ដល់ពេលចឹងទៅ បន្ថែមពីលើខិតស្នាមដែលចេញដោយខាងផ្សារម៉ាក្រូ និងកន្លែងចិញ្ចឹមសត្វ safari គឺត្រូវអង្វរករ និយាយល្អជាមួយសមត្ថកិច្ច បើមិនដូច្នេះទេ ទំនិញនឹងយឺតពេលក្នុងការនាំទៅកាន់ទីផ្សារ”
យ៉ាងណាក៏ដោយ លោក អេង ថុង ក៏បានបញ្ជាក់ថា ចំពោះការដឹកជញ្ជូនទំនិញដូចជា បន្លែ ផ្លែឈើ ដែលដាក់នៅផ្សារម៉ាក្រូ និងនៅកន្លែងសួនសត្វ គឺនៅរក្សាតម្លៃដដែលទេមិនមានឡើងថ្លៃសេវាដឹកនោះទេ ហើយលោកសង្ឃឹមថាអ្វីៗនឹងឈានទៅរកភាពប្រសើរឡើង និងវិលទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខនេះ។
អ្នកនាំពាក្យសាលារាធានីភ្នំពេញ លោក ម៉េត មាសភក្ដី ធ្លាប់បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ គឺសង្កត់ធ្ងន់ទៅលើការផ្អាកចរាចរណរបស់បងប្អូនប្រជាពលរដ្ឋឱ្យនៅក្នុងផ្ទះរយៈពេល14ថ្ងៃ ដោយឡែកសម្រាប់ការដឹកជញ្ជូនទំនិញដែលមានលិខិតបញ្ជាក់ត្រឹមត្រូវពីក្រុមហ៊ុនគឺនៅតែអនុញ្ញាតឱ្យចរាចរណ៍ លើកលែងស្ថិតនៅក្នុងតំបន់ក្រហមដែលត្រូវបានហាមឃាត់ជាចាំបាច់។
លោកបន្តថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញមានការផ្អាកដំណើរការផ្សារជាច្រើនទីតាំង ដែលអាចបង្កផលលំបាកដល់ប្រជាពលរដ្ឋក្នុងការស្វែងរកទិញទំនិញ និងចំណីអាហារប្រចាំថ្ងៃខ្លះ ប៉ុន្តែរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក៏បានគិតគូរ និងជួយសម្រួលដល់ការលក់ទំនិញយុទ្ធសាស្ត្រចាំបាច់មួយចំនួនក្នុងតម្លៃទាបជូនពលរដ្ឋក្នុងតំបន់ផងដែរ។
ជាមួយគ្នានេះ លោក ម៉េត មាសភក្ដី ក៏បានស្នើសុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញមេត្តាយោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា។ យើងស៊ូលំបាកក្នុងពេលខ្លី ប៉ុន្តែមិនដឹកភ័យជាមួយគ្រោះមហន្តរាយរយៈពេលយូរ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content