ព្រះសីហនុ ៖ ក្នុងរយៈពេលពីរថ្ងៃនៃការប្រារព្វបុណ្យសមុទ្រ គឺពីថ្ងៃទី៩ និងទី១០ធ្នូ ខេត្តព្រះសីហនុទទួលបានភ្ញៀវ ចូលកម្សាន្ដប្រមាណ ៤៦ម៉ឺននាក់។ សន្ទុះនៃភ្ញៀវទេសចរដ៏ច្រើននេះ គឺដោយសារតែខេត្តព្រះសីហនុបានរៀបចំនូវកម្មវិធីជាចម្រុះជាច្រើន និងម្យ៉ាងទៀតផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក៏ទើបតែសម្រេចបានទៀត ដែលញុំាងឱ្យការធ្វើដំណើរទៅខេត្តនេះកាន់តែមានភាពងាយស្រួល។
បើតាមការឱ្យដឹងពីប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ គឺមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមកម្សាន្តប្រមាណ៤៦ម៉ឺននាក់។ ដោយឡែក ថ្ងៃទី១ ត្រូវនឹងថ្ងៃទី៩ មានភ្ញៀវប្រមាណ១៦ម៉ឺននាក់ និងថ្ងៃទី២ ត្រូវជាថ្ងៃទី១០ ដែលជាថ្ងៃបើកពិធីបុណ្យសមុទ្រជាផ្លូវការនោះមានភ្ញៀវ និងប្រជាពលរដ្ឋចូលរួមកម្សាន្តប្រមាណ៣០ម៉ឺននាក់។
ឆាកប្រគំតម្រីធំៗចំនួន៥ ត្រូវបានរៀបចំនៅតាមបណ្ដោយឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ បានផ្ដល់សំលេងគងរំពង ប្រែក្លាយក្រុងមួយនេះឱ្យទៅជាសភាពអ៊ូអរ។ ឆាកតន្ត្រីទាំងនេះបាននាំមក នូវការសម្ដែងសិល្បៈ របាំ ចម្រៀងដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣នេះ។ ក្រៅតែពីការប្រគំតន្ត្រីដ៏មមាញឹកទាំងនេះទៅ ក៏មានផងដែរនូវស្តង់ពិព័រណ៍ផលិតផលជាច្រើនមុខដូចជា ផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូច និងមធ្យម ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលបរទេស មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ដែលមានរហូតទៅដល់ ៣០០ស្តង់។
យ៉ាងណាមិញ ចំនួនដ៏ច្រើននៃភ្ញៀវទេសចរនេះបានបង្កឱ្យការធ្វើដំណើរតាមដងវិថីនៃក្រុងព្រះសីហនុមានភាពមមាញឹក ប៉ុន្តែមិនមាននូវបញ្ហាអសន្តិសុខ សណ្ដាប់ធ្នាប់ណាមួយកើតឡើងឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងបន្ថែមរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ គឺលោក តាំង សុចិត្រគ្រឹស្នា។
គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩នេះរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ដោយធ្វើឡើងអមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content