សហរដ្ឋអាម៉េរិកនឹងប្រកាសការយកពន្ធ ២៥ ភាគរយលើទំនិញសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានអះអាងអំពីការយកពន្ធ ២៥ភាគរយពីសហភាពអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានលើកឡើងថា លោកគ្រោងនឹងយកពន្ធ ២៥ ភាគរយលើទំនិញដែលផលិតក្នុងសហភាពអឺរ៉ុប ដោយអះអាងថា តំបន់នេះបានធ្វើឲ្យសហរដ្ឋអាម៉េរិកមានភាពរញ៉េរញ៉ៃ។ ការយកពន្ធ ២៥ ភាគរយនេះនឹងមាននៅលើរថយន្ត និងទំនិញអ្វីៗផ្សេងទៀតទាំងអស់។ ជាការឆ្លើយតប សហភាព​អឺរ៉ុប​បាន​និយាយ​ថា ខ្លួន​នឹង​ប្រតិកម្ម​យ៉ាង​ម៉ឺងម៉ាត់ និង​​ប្រឆាំងទៅវិញភ្លាមៗ​នឹងការយក​ពន្ធ​មិន​សម​ហេតុផលបែបនេះ ខណៈដែល Trump បានរិះគន់ថា គោលនយោបាយអឺរ៉ុបបានធ្វើឱ្យអ្នកនាំចេញផលិតផលអាហារ និងរថយន្តរបស់អាម៉េរិកមានគុណវិបត្តិ។ គោលបំណងនៃការបង្កើតសហភាពអឺរ៉ុប គឺដើម្បីបំបាក់សហរដ្ឋអាមេរិក ប៉ុន្តែឥឡូវនេះ Trump គឺជាប្រធានាធិបតី ដែលពិបាកនឹងបំបាក់ណាស់

យ៉ាងណាមិញ អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​សហភាពអឺរ៉ុបបានច្រានចោលការចោទប្រកាន់របស់ Trump ដោយលើកឡើងថា ការបង្កើតទីផ្សារក្នុងតំបន់បានធ្វើឱ្យការធ្វើអាជីវកម្មនៅអឺរ៉ុបមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនអាម៉េរិក និង​ជា​ប្រយោជន៍​សម្រាប់​សហរដ្ឋ​អាមេរិក។ ប្រសិនបើសហរដ្ឋអាម៉េរិកអនុម័តការយកពន្ធពិតមែន សហភាពអឺរ៉ុបក៏នឹងឆ្លើយតបទៅវិញ ដើម្បីការពារអ្នកប្រើប្រាស់ និងអាជីវកម្មរបស់ពួកគេផងដែរ។

ជាទូទៅ ពន្ធគយគឺជាពន្ធលើការនាំចូលដែលត្រូវបានប្រមូលដោយរដ្ឋាភិបាល និងបង់ដោយក្រុមហ៊ុនដែលនាំយកទំនិញ។ នេះមានន័យថា ក្រុមហ៊ុននៅក្នុងសហរដ្ឋអាម៉េរិកជាអ្នកបង់លុយលើទំនិញនាំចូលទាំងនោះ ហើយជាលទ្ធផល ទំនិញនាំចូលនឹងមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកប្រើប្រាស់។ Trump បានប្តេជ្ញាថានឹងប្រើប្រាស់យុទ្ធសាស្ត្រការយកពន្ធនេះ ដើម្បីជំរុញការផលិតរបស់សហរដ្ឋអាម៉េរិក បង្កើនប្រាក់ចំណូល និងជំរុញប្រទេសផ្សេងទៀតឱ្យផ្លាស់ប្តូរគោលនយោបាយដែលគាត់ប្រឆាំង។

គួរកត់សម្គាល់ថា ចាប់តាំងពី Trump ឡើងកាន់អំណាចជាប្រធានាធិបតីជាលើកទី២មក បានបង្កឱ្យពិភពលោកមានការព្រួយបារម្ភអំពីផែនការពាណិជ្ជកម្មរបស់គាត់។ កាលពីខែមុន Trump បានប្រកាសថា ការយកពន្ធគយលើទំនិញនាំចូលពីម៉ិកស៊ិក និងកាណាដាគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ៤ ខែមីនា។​ យ៉ាងណាមិញ ការយកពន្ធលើប្រទេសទាំងពីរនេះអាចត្រូវបានពន្យារពេលម្តងទៀត។ បន្ថែមពីនេះ Trump បានដំឡើងពន្ធ ១០ ភាគរយលើទំនិញពីប្រទេសចិន និងចាត់វិធានការដើម្បីរឹតបន្តឹងលើការនាំចូលផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ Trump មានបំណងដាក់ពន្ធសងសឹកឲ្យមានភាពស្មើគ្នាសម្រាប់ប្រទេសនីមួយៗ ជាពិសេសប្រទេសដែលមានអតិរេកពាណិជ្ជកម្មជាមួយនឹងអាម៉េរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *