វៀតណាម ដាក់ផែនការឆ្នាំ២០២៦ សម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ១០% ខណៈឆ្នាំ២០២៥ សម្រេចបានជាង ៨%

បរទេស៖ រដ្ឋាភិបាលវៀតណាម បានដាក់ផែនការដើម្បីអាចសម្រេចបានមហិច្ឆតារបស់ខ្លួនជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៦ ឱ្យបាន ១០% ខណៈដែលកាលពីឆ្នាំ២០២៥កន្លងទៅនេះ សម្រេចបានត្រឹម ៨.០២% ប៉ុណ្ណោះ ដែលជំរុញដោយវិស័យសេវាកម្ម និងផលិតកម្មឧស្សាហកម្ម នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Investor ។

កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ការិយាល័យស្ថិតិទូទៅ (GSO) ដែលស្ថិតនៅក្រោមចំណុះក្រសួងហិរញ្ញវត្ថុវៀតណាមបានបញ្ចេញទិន្នន័យជាផ្លូវការបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនដែលសម្រេចបាន ៨,០២% ក្នុងឆ្នាំ២០២៥ ជាល្បឿនយ៉ាងលឿនបំផុតបន្ទាប់ពីសម្រេចបានកំណើនអត្រា ៨,១២% នៅក្នុងឆ្នាំ២០២២ ។

លោកស្រី Nguyen Thi Huong ប្រធាន GSO បានលើកឡើថា កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៥ បានឈានដល់ ៨,៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលជាកំណើនខ្លាំងបំផុតនៅចន្លោះឆ្នាំ២០២១-២០២៥។ កត្តាដែលជំរុញកំណើនសេដ្ឋកិច្ច គឺវិស័យសេវាកម្មនៅតែជាអ្នករួមចំណែកដ៏ធំបំផុតដោយមានចំណែក ៥១,០៨%, វិស័យឧស្សាហកម្ម និងសំណង់ រួមចំណែក ៤៣.៦២%, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រមាណ ៥.៣%។ ទន្ទឹមនឹងនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថា ឈានដល់ ៥១៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ កើនឡើងបន្ថែម ៣៨ ពាន់លានដុល្លារពីឆ្នាំ២០២៤ ខណៈដែល GDP សម្រាប់មនុស្សម្នាក់បានកើនឡើងដល់ ៥ ០២៦ ដុល្លារ ធៀបនឹង ៤ ៧០០ ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៤។

FILE- A vendor pushes a cart full of shoes across the street in the Old Quarter of Hanoi, Vietnam, April 24, 2025. (AP Photo/Hau Dinh, File)

លោកស្រី Thi Huong បានបន្ថែមថា ឆ្នាំ២០២៥ គឺជាពេលវេលាដែលវៀតណាមរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងកសាងប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋាន ហើយក៏ជាឆ្នាំដែលសេដ្ឋកិច្ចជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនផងដែរ ដូចជា ព្យុះទីហ្វុង បណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ប៉ះពាល់ដល់សកម្មភាពអាជីវកម្ម និងអាយុជីវិតរបស់ពលរដ្ឋ។ យ៉ាងណាមិញ ពាណិជ្ជកម្មបានឈានដល់កម្រិតខ្ពស់បំផុតដោយសារការនាំចេញ និងការនាំចូលសរុបមានតម្លៃលើសពី ៩៣០ ពាន់លានដុល្លារ កើនឡើង ១៨,២% កាលពីឆ្នាំ២០២៤។ ដោយឡែក សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ ជាមធ្យម (CPI) បានកើនឡើង ៣,៣១% ខណៈដែលអាជីវកម្មជិត ២៩៧ ៥០០ បានចុះបញ្ជីថ្មី កើនឡើង ២៧,៤% ធៀបនឹង​ ២០២៤។ ជាមួយនឹងការទទួលបានផ្លែផ្កាយ៉ាងឆាប់រហ័សនៃកំណើនសេដ្ឋកិច្ចកាលពីឆ្នាំ២០២៥ រដ្ឋសភាវៀតណាម បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យឈានដល់ ១០% និង​ GDP សម្រាប់មនុស្សម្នាក់ចន្លោះពី ៥ ៤០០ ទៅ ៥ ៥០០ ដុល្លារក្នុងឆ្នាំ២០២៦ ។

ភ្ជាប់ទៅនឹងផែនការ និងគោលដៅដែលបានដាក់ចេញដោយរដ្ឋសភាវៀតណាម លោកស្រី Huong បានបង្ហាញពីក្ដីបារម្ភដែលវាអាចក្លាយជាបញ្ហាប្រឈម ព្រោះតម្រូវឱ្យមានវិធានការខ្លាំងជាងមុន ដើម្បីពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ ជាពិសេសសម្រាប់គម្រោងជាតិសំខាន់ៗ និងដើម្បីដោះស្រាយការអភិវឌ្ឍន៍ដែលពន្យារពេលយូរ។​ លោកស្រីក៏បានអំពាវនាវឱ្យមានការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការនាំចេញ និងពង្រីកទីផ្សារក្នុងស្រុក ដើម្បីគាំទ្រដល់អាជីវកម្ម ហើយរដ្ឋាភិបាល គួរតែប្រកាន់យកគោលនយោបាយប្រកួតប្រជែង និងអនុគ្រោះ ដើម្បីកែលម្អបរិយាកាសអាជីវកម្ម ទាក់ទាញគម្រោងវិនិយោគពីបច្ចេកវិទ្យាធំៗ ដូចជា ឈីប ការច្នៃប្រឌិត និងអ៊ីដ្រូសែនបៃតង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *