បញ្ហាសន្តិសុខទឹកស្អាតជាកត្តាប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក

បរទេស ៖ យោងតាមប្រភពពី Eco-Business បានបង្ហាញថា សកម្មភាពរបស់មនុស្សពីការបំផ្លាញព្រៃឈើ ការប្រើប្រាស់ហ្គាស ប្រេង និងធ្យូងថ្ម បាន និងកំពុងប៉ះពាល់ដល់ការធ្លាក់ភ្លៀង និងបញ្ហាអសន្តិសុខទឹក ដែលបង្កឱ្យមានការគំរាមកំហែងដល់សេដ្ឋកិច្ច សុខភាព និងស្ថិរភាពសង្គមយ៉ាងខ្លាំង។

បច្ចុប្បន្ន​នេះ គេបានបង្កើតឧបករណ៍ថ្មីមួយដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រតាមដានពីបរិមាណរំហូរនៃចំហាយទឹកដែលចេញពីព្រៃទឹកភ្លៀងដូចជា អាម៉ាហ្សូន និងតាមដាននៅកន្លែងឆ្ងាយៗ ដូចជា ចំការសណ្តែកសៀង និងវាលស្រូវសាលីរបស់ប្រទេសអាហ្សង់ទីន ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួតកាន់តែអាក្រក់នៅពេលដែលស្ថានភាពនៅអាម៉ាហ្សូនកាន់តែអាក្រក់។ តាមរយៈការមើលឃើញពីបញ្ហានេះ អ្នកជំនាញបាននិយាយថា នៅពេលដែលការបាត់បង់ព្រៃឈើ និងធម្មជាតិផ្សេងទៀតអាចបង្កជាបញ្ហាប្រឈមជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ ការនាំមកនូវភ្លៀងធ្លាក់ខ្លាំង ការកើនឡើងនូវកម្តៅភពផែនដី និងសន្តិសុខទឹកកំពុងចុះខ្សោយនៅលើពិភពលោក។ ស្របពេលជាមួយគ្នានេះដែរ គណៈកម្មាធិការសកលបានព្រមាននៅក្នុងរបាយការណ៍មួយថា ការបំផ្លាញដល់សន្តិសុខទឹកអាចបង្កជាហានិភ័យគ្រប់យ៉ាងគិតចាប់តាំងពីការផ្គត់ផ្គង់ស្បៀងអាហារ ដល់ការផលិតវារីអគ្គិសនីដែលជាប្រភពសំខាន់នៃថាមពលកាបូនទាប។

អ្នកវិភាគបានព្រមានដែរថា កង្វះខាតទឹកធ្ងន់ធ្ងរ ដូចដែលស្ថានភាពកើតឡើងនៅក្នុងអាហ្វ្រិកខាងកើតសព្វថ្ងៃនេះ កំពុងប្រឈមនឹងបញ្ហាអស្ថិរភាពនយោបាយ ជម្លោះ ការផ្លាស់ទីលំនៅ និងការធ្វើចំណាកស្រុក បន្ទាប់ពីអាក់ខានរដូវវស្សាចំនួនប្រាំដង។ សព្វថ្ងៃនេះ មនុស្សប្រហែល ២,៣ ពាន់លាននាក់ កំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ និងរស់នៅក្នុងតំបន់កសិកម្មដែលប្រឈមមុខនឹងការខ្វះខាតទឹកកម្រិតខ្ពស់បំផុត។

សព្វថ្ងៃនេះ ការខ្វះខាតទឹកកំពុងកើនឡើងជាមួយនឹងហានិភ័យជាច្រើន ដោយសារទឹកត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងអាកាសធាតុ និងធម្មជាតិ ហើយការពង្រឹងសន្តិសុខទឹកមិនងាយស្រួលនោះទេ។ ជាឧទាហរណ៍ ការស្តុកទឹកដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតយូរ គ្រប់គ្រងទឹកភ្លៀងខ្លាំងដែលមិនអាចទាយទុក និងបង្កើតវារីអគ្គិសនីស្អាត កំពុងនាំឱ្យមានកំណើនការសាងសង់ទំនប់នៅជុំវិញពិភពលោក ប៉ុន្តែ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​ច្រើន​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ ធម្មជាតិ ដីស្រែចម្ការ​ផ្សេងៗ ហើយសហគមន៍មូលដ្ឋានក៏អាចត្រូវបានគំរាមកំហែងផងដែរ។ លើសពីនេះ ការបង្កើនការស្តុកទឹកនៅក្នុងទំនប់ទឹកអាចនាំឱ្យមានភាពតានតឹងនៅផ្នែកខាងក្រោមដីកាន់តែខ្លាំងឡើងជាមួយប្រទេសជិតខាង។ ជាក់ស្តែង ទំនប់​ Grand Ethiopian Renaissance Dam ថ្មីៗនេះ​បាន​ជំរុញ​ឱ្យ​មាន​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ ខណៈ​ដែល​ប្រទេស​ឥណ្ឌា​ និង​ប៉ាគីស្ថាន​នៅ​តែ​បន្ត​ជជែក​តវ៉ា​ជុំវិញ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​បន្ថែម​ទៀត។

យោងតាមវិទ្យាស្ថានទឹកអន្តរជាតិ Stockholm បានឱ្យដឹងថា មានតែអាងទឹកក្រោមដីចំនួន ៦ប៉ុណ្ណោះ ក្នុងចំណោមទឹកក្រោមដីជិត ៦០០ របស់ពិភពលោកដែលត្រូវបានចែកចាយឆ្លងកាត់ព្រំដែនអន្តរជាតិដែលមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការត្រឹមត្រូវសម្រាប់ការប្រើប្រាស់របស់ពួកគេ។

មិនត្រឹមតែប៉ុណ្ណោះ វិស័យកសិកម្មមានចំណែកក្នុងការប្រើប្រាស់ទឹកសាបទូទាំងពិភពលោកច្រើនជាង ៧០ ភាគរយជារៀងរាល់ឆ្នាំ ហើយពាណិជ្ជកម្មលើម្ហូបអាហារក៏ជាពាណិជ្ជកម្មទឹកផងដែរ។ ដូច្នោះហើយ អ្នកជំនាញបានលើកឡើងថា ការកែលម្អសន្តិសុខទឹកទំនងត្រូវតម្រូវឱ្យមានការផ្លាស់ប្តូរប្រព័ន្ធធារាសាស្រ្តច្បាស់លាស់ ការដាំដំណាំដែលត្រូវការទឹកតិចនៅកន្លែងដែលខ្វះទឹក និងវិធីសាស្រ្តធ្វើកសិកម្មដែលអាចទប់ទល់នឹងគ្រោះរាំងស្ងួត​ ហើយថែមទាំងអាចជួយសម្រួលដល់បញ្ហាទឹកបានខ្លះ។ ទោះជាយ៉ាងណាក្តី របាយ​ការណ៍​បាន​កត់​សម្គាល់​ថា នៅ​ក្នុង​តំបន់​ទីក្រុង​ ការ​ផ្លាស់​ប្តូរ​ដូច​ជា​ការ​បង្កើន​ការ​ស្តុក​ទឹក​សាប ការ​កែច្នៃ​ទឹក​សំណល់​បន្ថែម​ទៀត​ និង​ការ​ប្រើ​ប្រាស់​ទឹក​តិច​ក្នុង​ការ​ផលិត​នឹង​ក្លាយ​ជា​គន្លឹះ​សំខាន់​ ប៉ុន្តែនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនត្រូវការប្រាក់ជាង ៧០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ជាការឆ្លើយតបទៅនឹងបញ្ហានេះ ភាពជាដៃគូនៃគម្រោង Just Water ត្រូវបានបង្កើតឡើង ដើម្បីពន្លឿនការផ្លាស់ប្តូរជាសាកលទៅជាថាមពលស្អាត ហើយកិច្ចព្រមព្រៀងនេះត្រូវបានផ្តល់មូលនិធិដោយប្រទេសម្ចាស់ជំនួយដែលជាប្រទេសអ្នកមាន សម្រាប់ផ្តល់ជាជំនួយដល់ប្រទេសមួយចំនួនដូចជា អាហ្រ្វិកខាងត្បូង ឥណ្ឌូណេស៊ី និងវៀតណាម ដែលពួកគេបានផ្តល់អត្ថប្រយោជន៍ជាសកល និងផ្គត់ផ្គង់ថាមពលប្រកបដោយនិរន្តរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ