ចំណេះដឹង ៖ អស់រយៈពេលជាង ១៣០ ឆ្នាំទៅហើយដែលភេសជ្ជៈកូកាកូឡា (Coca Cola) បានចាប់កំណើតដំបូងនៅអាមេរិក ហើយក្រុមហ៊ុនជាផ្លូវការគឺបានដំណើរនៅថ្ងៃទី២៩ ខែមករាឆ្នាំ ១៨៩៥ ។
គិតចាប់រាប់ពីភេសជ្ជៈដំបូងគេ ឬយើងហៅថា Coca Cola Original រហូតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនបានបង្កើត និងទិញយកស្លាកយីហោភេសជ្ជៈបន្ថែមទៀតរហូតទៅដល់ ២០០ ប្រភេទមក ហើយជាមធ្យមភេសជ្ជៈរបស់ខ្លួនប្រមាណជា ១,៩ ពាន់លានដប និងកំប៉ុងត្រូវបានលក់ចេញជារៀងរាល់ថ្ងៃត្រូវបានគ្រប់គ្នាទទួលស្គាល់ថាជាក្រុមហ៊ុនភេសជ្ជៈដែលមានចំណែកទីផ្សារធំជាងគេបំផុតលើលោកជាច្រើនទសវត្សរ៍មកហើយ។
លើសពីនេះរយៈពេលចុងក្រោយនេះក្រុមហ៊ុនក៏បានចាប់ផ្តើមវិនិយោគទៅលើភេសជ្ជៈមានជាតិអាកុលជាលើកដំបូងផងដែរនៅក្នុងទីផ្សារអាមេរិកដែលមានឈ្មោះថា Topo Chico និងក៏ដូចជាវិនិយោគទៅលើភេសជ្ជៈប៉ូវថាមពលបែបកីឡា Body Armor ព្រមទាំងយីហោកាហ្វេ Costa ទៀតផងដែរ។

ហើយបើទោះបីជាបញ្ហារាតត្បាតនូវវីរុសកូវីដបានកំពុងតែធ្វើឲ្យក្រុមហ៊ុនអាជីវកម្មជាច្រើនបានបាត់បង់ប្រាក់ចំណូល ឬបិទទ្វារក្តី ប៉ុន្តែ Coca Cola នៅតែអាចមើលឃើញកំណើនប្រាក់ចំណេញរបស់ខ្លួនដល់ទៅ ៥ ភាគរយសម្រាប់ឆ្នាំ ២០២០ កន្លងទៅនេះ ឬប្រមាណជា ៩ ពាន់លានដុល្លារ។
អស់រយៈពេលជាយូរមកហើយបែបនេះតើហេតុអ្វី Coca Cola នៅតែមានឈ្មោះជាយីហោភេសជ្ជៈល្បីបំផុតលើលោកព្រមទាំងមានស្ថិរភាពអាជីវកម្មខ្លាំងបែបនេះ?
សម្រាប់ទីផ្សារបច្ចុប្បន្ន Coca Cola គឺជាអ្នកកាន់កាប់ទីផ្សារភេសជ្ជៈពិភពលោកដល់ទៅ ៤៤ ភាគរយ ប៉ុន្តែក្រុមហ៊ុនមិនដែលផ្អាក ឬកាត់បន្ថយវិធីសាស្ត្រក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មឡើយ។ ប្រវត្តិរបស់ Coca Cola បានផ្ទុះនៅក្នុងទីផ្សារក៏ដោយសារតែការផ្សព្វផ្សាយពាណិជ្ជកម្មដែរ។
កាលពីឆ្នាំ ១៩៧១ ត្រូវបានគេចងចាំថាបានបង្កើតការផ្សព្វផ្សាយពាណិជ្ជកម្មមួយដែលបានធ្វើឲ្យទីផ្សាររបស់ខ្លួនផ្ទុះខ្លាំងមែនទែនដែលគ្រានោះចម្រៀងមួយបទដែលត្រូវបានក្រុមហ៊ុនបង្កើត និងមានចំណងជើងថា Buy the World a Coke និងក្រោយមកប៉ុន្មានឆ្នាំជាមួយនឹងបទចម្រៀងបំផ្ទុះទីផ្សារម្តងទៀតដែលមានចំណងជើងថា I’d Like to Teach the World to Singជាដើម។

ប្រើប្រាស់វិធីទីផ្សារជ្រៀតចូលទីផ្សារក្រៅស្រុកមុនគេ និងខ្លាំងជាងគេ។ កាលពីឆ្នាំ ១៩០៦ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតទីផ្សារក្រៅស្រុកជាលើកដំបូងរបស់ខ្លួនចូលទៅក្នុងប្រទេសបាណាម៉ាដែលមានន័យថាវាជាបទពិសោធន៌ជាង ១០០ ឆ្នាំរួចទៅហើយរបស់ខ្លួននៅក្នុងទីផ្សារបរទេស។ ក្រៅពីនោះនៅឆ្នាំ ១៩២០ ក្រុមហ៊ុនបានប្រើប្រាស់វិធីសាស្ត្រទីផ្សារខ្នាតយក្សដូចជាការបង្កើតក្រុមហ៊ុនក្រោមចំណុះថ្មីមួយសម្រាប់កិច្ចការងារសហប្រតិបត្តិការនិងនាំចេញ Coca-Cola Export Corporation ដែលគ្រានោះជោគជ័យដ៏ធំរបស់វាគឺការចូលរួមជាដៃគូឧបត្ថម្ភធំបំផុតរបស់កម្មវិធីប្រកួតកីឡាករអូឡាំពិកនៅក្នុងទីក្រុង Amsterdam របស់ហូឡង់។
ក្រៅពីនោះក៏នៅមានកត្តាធំជាច្រើនទៀតដូចជាការកសាងយីហោ Branding ជាដើមក៏សុទ្ធតែបានជួយឲ្យទីផ្សាររបស់ Coca Cola មិនងាយនឹងប៉ះពាល់នោះដែរទោះបីជាមានដៃគូប្រកួតប្រជែងធំៗជាច្រើនក្តី។ តាមរយៈការបញ្ជ្រាបអត្ថន័យនៃការស្មោះត្រង់ចំពោះអតិថិជនហើយនោះ Coca Cola ក៏បានព្យាយាមពន្យល់អំពីអត្ថន័យនៃភាពរីករាយជាលក្ខណៈគ្រួសារមិត្តភ័ក្ត និងក្រុមការងារធ្វើការងារផងដោយមានរួមបញ្ចូលវត្តមានរបស់ផលិតផល Coca Colaជាដើម។ ជាចុងក្រោយកត្តាដែលធ្វើឲ្យ Coca Cola នៅតែនាំមុខគេនៅលើទីផ្សារនិងមិនងាយរងប៉ះពាល់ទោះបីជាមានវិបត្តិសេដ្ឋកិច្ចពិភពលោកក្តីនោះក៏ពីព្រោះតែផលិតផលនេះបានជ្រួតជ្រៀបនៅគ្រប់ទីផ្សារទាំងអស់របស់ពិភពលោករួចទៅហើយដូចនេះបើទោះបីជាតំបន់មួយអាចរកប៉ះពាល់តែតំបន់ផ្សេងទៀតអាចនឹងទទួលបានផលចំណេញកប់ក្តោងទៅវិញ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពីថ្នាក់រៀនទៅកសិដ្ឋានឆ្លាតវៃ ! សិស្ស NTTI បង្កើតបានប្រព័ន្ធ Solar Greenhouse គ្រប់គ្រងដំណាំដោយស្វ័យប្រវត្តិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/06/2026
ពីគំនិតស្រាវជ្រាវក្នុងថ្នាក់រៀន ទៅជាស្នាដៃជាក់ស្តែងដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម សិស្សជំនាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបង្កើតប្រព័ន្ធ Solar Greenhouse ឬផ្ទះកញ្ចក់ប្រើថាមពលព្រះអាទិត្យ ដែលអាចគ្រប់គ្រងការស្រោចទឹក ដាក់ជី និងសីតុណ្ហភាពដោយស្វ័យប្រវត្តិ តាមរយៈបច្ចេកវិទ្យាឆ្លាតវៃ
ចិន ដាក់គោលដៅអភិវឌ្ឍវិស័យរថយន្តអគ្គិសនីដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/06/2026
រដ្ឋាភិបាលចិន បានគាំទ្រ និងជំរុញឱ្យបណ្តាក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្តអគ្គិសនីដាក់ផែនការ និងគោលដៅអភិវឌ្ឍដើម្បីពង្រឹងគុណភាពដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរជាងពេលបច្ចុប្បន្ន
វៀតណាម និងទីម័រខាងកើត បើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/06/2026
នាយករដ្ឋមន្ត្រីទីម័រខាងកើត បានជួបពិភាក្សាជាមួយប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content