៦ខែ ពន្ធដារប្រមូលចំណូលចូលជាតិបានជិត ២០០០លានដុល្លារ

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ១ ៩១៧,៩៦លានដុល្លារ ស្មើនឹង ៤៦,០៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌​មា​ន​របស់អគ្គនាយកដ្ឋានពន្ធដារនាថ្ងៃទី២៦ ខែកក្កដា ។

ឯកឧត្តម គង់​ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋាពន្ធដារបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៤ ពន្ធដារប្រមូលចំណូលបានប្រមាណ ២៤៨,៣៣លានដុល្លារ ស្មើនឹង៥,៩៦ភាគរយនៃច្បាប់ប្រចាំឆ្នាំ។

ឯកឧត្តម គង់ វិបុល បានលើកឡើងថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋាពន្ធដារ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងសម្រួលពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស អនុវត្តគោលនយោបាយពន្ធដារដែលបានសម្រួល និងលើកកម្ពស់បន្ថែមទៀតនូវបរិយាកាសធុរកិច្ចដល់វិនិយោគិនក្នុងស្រុក សំដៅសម្រួលដល់ការវិនិយោគ និងការប្រកបអាជីវកម្មឱ្យកាន់តែមានភាពងាយស្រួល និងទទួលបានប្រាក់ចំណេញ ឈានទៅបន្តទាក់ទាញបន្ថែមទៀតនូវវិនិយោគិនបរទេស​ឱ្យចូលមកកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រី្តសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ ពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេលកន្លងមក និងក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។  ជាពិសេសបន្តរៀបចំ និងពង្រឹងការអនុវត្តនូវមុខងារ តួនាទី និងភារកិច្ចរបស់អង្គភាពពន្ធដារដែលទើបបង្កើតថ្មី «អង្គភាពសវនកម្មពិសេស»។​

ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយ និងពង្រឹងការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ រួមទាំងត្រូវពង្រឹងតម្លាភាព និងគណនេយ្យភាពនៃការបង់ពន្ធរបស់សហគ្រាសក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា។ ការណ៍នេះ ត្រូវបន្តពង្រឹងអនុវត្តយន្តការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ឱ្យបានរួចរាល់គ្រប់សហគ្រាស ការចុះត្រួតពិនិត្យឧបករណ៍វាស់ចំណុះ (Flowmeter) ក្នុងខ្សែច្រវាក់ផលិតកម្មដល់ទីតាំង ដោយថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានពន្ធដារ និងការបន្តពង្រឹងការអនុវត្តការងារ និងវត្តមានរបស់មន្ត្រីប្រចាំការ។​

 គួររំលឹកដែរថា ៖ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ តាមរយៈអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាថវិកាជាតិបានប្រមាណ ៣ ៥៧១,៧០លានដុល្លារ ស្មើនឹង១០១,១៣ភាគរយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *