សេដ្ឋកិច្ច ៖ តាមការសង្កេតនៅលើទីផ្សារនាពេលបច្ចុប្បន្ន ផលិតផលធម្មជាតិដែលកំពុងមានតម្រូវការខ្ពស់សម្រាប់ប្រជាជនទូទៅនៅទូទាំងពិភពលោកមានចំនួន៤ប្រភេទ រួមមានដូចជាប្រភេទសាច់ត្រីសាល់ម៉ុង Salmon ផ្លែប័រ ដំឡូងជ្វា និងសណ្តែកដី ខណៈដែលផលិតផលទាំងអស់នេះសុទ្ធតែមានសារះប្រយោជន៍យ៉ាងសំខាន់សម្រាប់ថែទាំសុខភាពរាងកាយ ស្មារតី និងប្រឆាំងជំងឺជាដើម។

ផ្អែកតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញនៃអង្គការចំណីអាហារអន្តរជាតិ NutrutionED.org បានរកឃើញថា មូលហេតុសំខាន់ដែលនាំឲ្យទៅដល់ការផ្គត់ផ្គង់ខ្លាំងនៅលើទីផ្សារនោះ ដោយសារតែគុណប្រយោជន៍នៃប្រភេទផលិតផលធម្មជាតិទាំង៤ខាងលើនេះមានសារធាតុចាំបាច់ចំពោះសុខភាពរស់នៅប្រចាំថ្ងៃ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការថែទាំ និងបំប៉នសុខភាពមនុស្សទូទៅ។
តាមរយៈស្ថាប័នអន្តរជាតិមួយនេះបានបញ្ជាក់ថា ដោយសារតែគុណប្រយោជន៍យ៉ាងលើសលប់នៃប្រភេទកសិផលទាំងនេះ នៅថ្ងៃអនាគតនឹងមានកំណើនតម្រូវការបន្ថែមទៀតជាមិនខាន ខណៈដែលនៅតាមបណ្តាប្រទេសមួយចំនួនក៏កមពុងបង្កើនការយកចិត្តទុកដាក់ក្នុងការដាំដុះ។
គុណប្រយោជន៍នៃផលិតផលធម្មជាតិទាំង៤នេះត្រូវបានបង្ហាញត្រួសៗដោយអ្នកជំនាញដែលមានដូចខាងក្រោមនេះ៖
១.ត្រីសំបូរជាតិខ្លាញ់ ឬ Fatty Fish ដែលមានដូចជា Salmon និង Tuna ៖ អ្នកជំនាញបានបញ្ជាក់ថា ការទទួលទានអាហារនេះនឹងអាចផ្តល់នូវសារជាតិចិញ្ចឹមដ៏សំខាន់សម្រាប់ស្បែក គឺអាស៊ីដខ្លាញ់ Omega 3 ដែលធ្វើឲ្យស្បែកតឹងការពារមុខមុននិងរឹងម៉ាំជាមួយនឹងកំដៅថ្ងៃហើយអ្នកគួរទទួលទានអាហារបែបនេះ១ទៅ២ដងក្នុងមួយសប្តាហ៍។

២.ផ្លែប័រ ៖ ផ្លែប័រសំបូរទៅដោយវិតាមីន E ដែលជួយព្យាបាលស្បែកពីរបួស និងរបកស្បែកបានយ៉ាងមានប្រសិទ្ធភាពដែលមានន័យថាការទទួលទានវាជាប្រចាំថ្ងៃគឺជារឿងដ៏សំខាន់បំផុតសម្រាប់ជួយឲ្យស្បែកអ្នកកាន់តែមានសុខភាពល្អ។

៣.ដំឡូងជ្វា ៖ ជាផ្លែឈើដែលសំបូរទៅដោយសារជាតិ Beta Carotene ដ៏ច្រើនលើសលប់ជួយឲ្យស្បែកខ្លាំងក្នុងការពារកំដៅថ្ងៃនិងវិតាមីន A ហើយអ្នកជំនាញបានរកឃើញថាការទទួលទានដំឡូងជ្វាច្រើនក៏នឹងអាចជួយឲ្យស្បែករបស់អ្នកទៅជាពណ៍លឿងទុំស្អាតដែលកំពុងពេញនិយមខ្លាំងចំពោះមនុស្សភាគច្រើននាពេលបច្ចុប្បន្នផងដែរ។

៤.សណ្តែកដី ៖ សណ្តែកដីជាផលិតផលដែលសំបូរទៅដោយ ប្រូតេអ៊ីន និងជាពិសេសគឺវីតាមីន B ហើយមិនត្រឹមតែប៉ុណ្ណោះ សារធាតុចិញ្ចឹមរបស់វាអាច ធ្វើយើង មានអារម្មណ៍ថាឆ្អែតបានយូរ។ សណ្តែកដីមិនត្រឹមតែប៉ុណ្ណោះគឺជាអាហារសម្រន់ដែលមានគុណប្រយោជន៍ជាងគេបំផុតក្នុងចំណោមអាហារសម្រន់ផ្សេងៗទៀតផងដែរ។


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content