ការច្នៃប្រឌិតចំនួន ៥ ដែលកំពុងដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិក

បរទេស៖ យោងតាមប្រភពពី Weforum បានលើកឡើងថា ខណៈពេលដែលប្លាស្ទិកបានក្លាយជាផ្នែកមួយសំខាន់នៃជីវិតសម័យទំនើប ការបំពុលប្លាស្ទិកគឺជាការគំរាមកំហែងដល់ភពផែនដី និងសុខភាពរបស់មនុស្ស។

សព្ចថ្ងៃនេះ ការច្នៃប្រតិដ្ឋកំពុងជួយកែច្នៃប្លាស្ទិកកាន់តែច្រើន កាត់បន្ថយមីក្រូប្លាស្ទិកក្នុងទឹក និងកាត់បន្ថយការបំភាយឧស្ម័ន។ នៅទូទាំងពិភពលោក កាកសំណល់ប្លាស្ទិកប្រហែល ៤០០ លានតោនត្រូវបានចោលជារៀងរាល់ឆ្នាំ។ យោងតាមអង្គការសហប្រជាជាតិ និង OECD និយាយថា ការបំពុលប្លាស្ទិកបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់បរិស្ថាន ប៉ះពាល់ដល់ជម្រក និងប្រព័ន្ធអេកូធម្មជាតិ។ ខាងក្រោមនេះគឺជាការច្នៃប្រឌិតចំនួន ៥ ដែលជួយដល់កាត់បន្ថយកាកសំណល់ប្លាស្ទិកនៅជុំវិញពិភពលោក។

១. រោងចក្រកាត់ប្លាស្ទិកដ៏ធំបំផុតទើបតែបើកនៅក្នុងប្រទេសស៊ុយអែត៖ ក្រុមហ៊ុន​មិន​រក​ប្រាក់​ចំណេញ Sweden Plastic Recycling បាន​និយាយ​ថា ប្រទេសស៊ុយអែតមានជំនាញក្នុងការកែច្នៃឡើងវិញ ប៉ុន្តែនៅតែមានចំណុចខ្លះសម្រាប់កែលម្អ។ ជាងពាក់កណ្តាលនៃការទុកដាក់ប្លាស្ទិកទាំងអស់នៅស៊ុយអែតមិនត្រូវបានតម្រៀបត្រឹមត្រូវទេ ដូច្នេះវាត្រូវបានដុតចោលនៅពេលដែលវាអាចត្រូវបានកែច្នៃឡើងវិញ។ ថ្មីៗនេះ រោងចក្រទុកដាក់ប្លាស្ទិកមួយហៅថា Site Zero ត្រូវបានបើកដំណើរការ ដោយអាចរៀបចំវេចខ្ចប់ប្លាស្ទិករហូតដល់ ២០០ ០០០ តោនក្នុងមួយៗឆ្នាំ និងគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិសម្រាប់ប្រទេសទាំងមូល។ បច្ចុប្បន្ននេះ ប្លាស្ទិកចំនួន ៤ ប្រភេទផ្សេងគ្នាត្រូវបានចាត់ថ្នាក់នៅ Site Zero ប៉ុន្តែនៅពេលអនាគតចំនួននេះនឹងកើនឡើងដល់ ១២ ។

២. ទំនើបកម្មសង្វាក់ផ្គត់ផ្គង់កាកសំណល់ក្នុងប្រទេសឥណ្ឌូនេស៊ី៖ ក្រុមហ៊ុនឥណ្ឌូណេស៊ី Kibumi គឺជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មបែបឌីជីថល និងជាសមាជិក Uplink របស់ Weforum ក្នុងបេសកកម្មដើម្បីធ្វើទំនើបកម្មវិធីដែលប្រមូលសំរាមប្លាស្ទិក។ ក្រុមហ៊ុននេះសហការជាមួយភាគីពាក់ព័ន្ធជាច្រើនពីអ្នកប្រមូលសំរាម ម្ចាស់ម៉ាកយីហោ ឧស្សាហកម្មវេចខ្ចប់ និងកែច្នៃឡើងវិញ និងរដ្ឋាភិបាលដើម្បីបង្កើតខ្សែសង្វាក់តម្លៃពេញលេញ ដោយគិតចាប់តាំងពីការរើសសំរាមរហូតដល់ការកែច្នៃឡើងវិញ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ច្បាប់ស្តីពីទំនួលខុសត្រូវរបស់អ្នកផលិតបន្ថែម (EPR) មានន័យថា អ្នកផលិតផ្នែកវេចខ្ចប់ត្រូវទទួលខុសត្រូវចំពោះថ្លៃដើមនៃការកែច្នៃវេចលក្ខណៈគ្រួសារ រួមទាំងថ្លៃដើមនៃការប្រមូល និងការកែច្នៃឡើងវិញ។ Kibumi អាចជួយក្រុមហ៊ុនផ្សេងៗ និងភាគីពាក់ព័ន្ធជាមួយនឹង EPR របស់ពួកគេ តាមរយៈការដឹកនាំដោយបច្ចេកវិទ្យា ដើម្បីជួយឱ្យទំនាក់ទំនងគ្នាជិតដិតក្នុងការគ្រប់គ្រងកាកសំណល់។

៣. ការផ្លាស់ប្តូរនៃការវេចខ្ចប់ឡើងវិញ៖ នៅក្នុងទីផ្សារវេចខ្ចប់ប្រភេទដែលអាចប្រើឡើងវិញបានមានតិចជាង ២ ភាគរយប៉ុណ្ណោះ ព្រោះវាមានតម្លៃថ្លៃពេក និងគ្មានប្រសិទ្ធភាពបើធៀបនឹងការវេចខ្ចប់សម្រាប់ប្រើបានតែម្តង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន CleanCell អាចសម្អាត និងកែច្នៃការវេចខ្ចប់សម្រាប់ប្រើបានតែម្តង ទៅជាការប្រើឡើងវិញម្តងទៀតបាន។ តម្លៃរបស់វាមិនថ្លៃនោះទេ ដោយសារ Cleancell ប្រើប្រាស់ទឹកតិចជាង ៧៦ ភាគរយ និងថាមពលតិចជាង ៩០ ភាគរយ ដែលតិចជាការកែច្នៃធម្មតា។

៤. ការកំចាត់មីក្រូផ្លាស្ទិចចេញពីទឹក៖ មីក្រូប្លាស្ទីកមាននៅគ្រប់ទីកន្លែងចាប់ពីបាតទន្លេ Mariana Trench រហូតដល់ព្រិលធ្លាក់ថ្មីៗនៅតំបន់អង់តាក់ទិក។ ពួកវាបង្កហានិភ័យដល់សុខភាព និងប្រព័ន្ធអេកូឡូស៊ីរបស់មនុស្ស ហើយមនុស្ស ៤ នាក់ក្នុងចំណោម ៥ នាក់មានមីក្រូប្លាស្ទិកនៅក្នុងឈាមរបស់ពួកគេ។ យ៉ាងណាមិញ គម្រោង Wasser 3.0 នៅប្រទេសអាឡឺម៉ង់កំពុងសម្លឹងមើលការដោះស្រាយកាកសំណល់ប្លាស្ទិកក្នុងទឹកជាមួយនឹងដំណើរការកំចាត់មីក្រូប្លាស្ទិក និងមីក្រូបំពុលផ្សេងៗពីទឹកដោយគ្មានតម្រង។ គេប្រើប្រាស់សារធាតុអ្វីម្យ៉ាងឈ្មោះថា Agglomeration Fixation ដែលប្រមូលផ្តុំមីក្រូប្លាស្ទិកទាំងអស់នៅលើផ្ទៃទឹក បន្ទាប់មកពួកវាត្រូវបានយកចេញពីទឹក។ ដំណើរការនេះគឺសាមញ្ញ និងមិនមានផលិតផលបង្កគ្រោះថ្នាក់អ្វីឡើយ ហើយវាដំណើរការជាមួយទឹកប្រៃ ទឹកផឹក ឬទឹកកខ្វក់បានទៀតផង។

៥. Trashbot

នៅក្នុងប្រទេសឥណ្ឌា ចំនួនប្រជាជននៅទីក្រុងដែលកំពុងកើនឡើង ដែលធ្វើឱ្យមានភាពតានតឹងលើប្រព័ន្ធគ្រប់គ្រងកាកសំណល់របស់ប្រទេស។ Startup TrashCon និយាយថា បរិមាណសំរាមនៅក្នុងប្រទេសបានកើនឡើងទ្វេដងក្នុងរយៈពេល ២០ ឆ្នាំ ហើយវានឹងកើនឡើងទ្វេដងបន្ថែមទៀតក្នុងរយៈពេល ២០ ឆ្នាំខាងមុខទៀត។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nivedha RM មានបំណងចង់ផ្លាស់ប្តូរវិធីដែលមនុស្សគិតអំពីការបំពុលបរិស្ថានរបស់ពួកគេ ជំនួសមកវិញដោយកាត់បន្ថយកាកសំណល់ដោយការទុកដាក់វាតាមប្រភេទថ្នាក់ បន្ទាប់មកកែច្នៃវាឡើងវិញ។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយរបស់វាគឺ TrashBot ដែលជាប្រព័ន្ធបែងចែកកាកសំណល់ដោយស្វ័យប្រវត្តិដែលអាចបំបែកកាកសំណល់ចម្រុះ សើម ឬស្ងួត ជាមួយនឹងប្រសិទ្ធភាពជាង ៩០ ភាគរយ។ លើសពីនេះ ​ក្រុមហ៊ុន​ក៏បាន​បង្កើត​នូវ​វិធីសាស្ត្រ​បំប្លែង​សំណល់​ប្លា​ស្ទិ​ក​ដែល​បោះចោល​ទៅជាបន្ទះក្តារ​ដោយ​គ្មាន​ជ័រ​ឬ​ជាតិ​គីមី​។ ប្រតិបត្តិការនេះមានឈ្មោះថា Plug and Play ត្រូវបានដំណើរការជាង ២០ កន្លែងនៅជុំវិញប្រទេសឥណ្ឌា ដោយមិនត្រូវការកម្លាំងពលកម្មជំនាញដើម្បីដំណើរការពួកវានោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​