ទំហំពាណិជ្ជកម្មកម្ពុជា-អន្ដរជាតិ សម្រេចបាន ៤៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ខណៈការនាំចេញជាង ២២ពាន់លានដុល្លារ

ភ្នំពេញ ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ នៅក្នុងឆ្នាំ២០២៣ សម្រេចបាននូវទឹកប្រាក់ចំនួន ៤៦ ៨២៨ ០៣២ ០០០ដុល្លារសហរដ្ឋអាមេរិក។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងទៀតថា រយៈពេល១២ខែ ចាប់ពីខែមករា-ធ្នូ ឆ្នាំ២០២៣ ការនាំចេញកម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិមានទឹកប្រាក់ចំនួន ២២ ៦៤៤ ៩៨៩ ០០០ដុល្លារកើនឡើង ១,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានទឹកប្រាក់ ២២ ២៥១ ២៣៥ ០០០ដុល្លារ។ ដោយឡែកចំពោះទិន្នន័យការនាំចូលវិញ បើតាមរបាយការណ៍បានបង្ហាញថា កម្ពុជានាំចូលទំនិញក្នុងបរិ​មាណចំនួន ២៤ ១៨៣ ០៤៣ ០០០ដុល្លារ ធ្លាក់ចុះ ៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ចំនួន ២៥ ៤៦​០ ​៤៣៤​ ០០០ដុល្លារ។

ប្រទេសដែលជាទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន ទីផ្សារប្រទេសចិនមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ដោយសម្រេចបាន​ទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើនឡើង ៥ភាគរយ ។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទី២ ដែលមានទំហំមានទឹកប្រាក់ប្រមាណជាង ៩,១៥ពាន់លានដុល្លារ ថយចុះ ១.៤ភាគរយ ។ រីឯ​ប្រទេសវៀតណាមឈរនៅលេខរៀងទី៣ មានទំហំជាង ៦ពាន់លានដុល្លារ កើនឡើង ៧.៣ភាគរយ,បន្ទាប់មកគឺប្រទេសថៃ ៣,៧ពាន់លានដុល្លារ  ។ ចំណែកប្រទេសជប៉ុនមានជាង ១,៧៩ពាន់លានដុល្លារ ធ្លាក់ចុះ ៧.២ភាគរយ ឥណ្ឌូណេស៊ី ជាង១ពាន់លានដុល្លារ និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត។

ដោយឡែក ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសវិញ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់​បន្សំមានទឹកប្រាក់ជិត ៨ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីមានទឹកប្រាក់ជាង ៣ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វ មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ និងផលិតផលមួយចំនួនដូចជាស្រូវ អង្ករ ស្វាយចន្ទី  កៅស៊ូ កង់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ឯកឧត្តម​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​ឱ្យដឹង​ថា​ ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ (CC​F​T​A​) ​ដែល​ចូលជាធរមាន​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​បាន​ជំរុញ​ដល់​ការ​កើន​ឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាងប្រទេស​កម្ពុជា​ ​និង​ប្រទេស​ចិន​។​

ឯកឧត្តម​ ​បាន​បញ្ជាក់​ថា​ ៖

«ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងពីរ​ ​ផលិតផល​របស់យើង​ ​ជាពិសេស​កសិផល​គុណភាព​ខ្ពស់​ដូចជា​ ​អង្ករ​ ​ចេក​លឿង​ ​ស្វាយ​ ​មៀន​ប៉ៃលិន​ ​ដំឡូងមី​ ​និង​ម្រេច​ ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ជាមួយនឹង​ពន្ធ​អនុគ្រោះ​​។​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងពីរ​បាន​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រយៈពេល​វែង​ ​និង​ប្រកបដោយ​ចីរភាព​របស់យើង​»។​

សូមបញ្ជាក់ថា តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជានៅក្នុង​ឆ្នាំ​២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ មាន​ចំនួន​សរុប​ជាង ៥២,៤​ ពាន់​លាន​ដុល្លារ កើនឡើង ៩.២​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ជាង ៤៨​ ពាន់​លាន​ដុល្លារ​។ កម្ពុជា​បាននាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ជាង ២២,៤​ ពាន់​លាន​ដុល្លា​​​រ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ទីផ្សារ​អន្តរជាតិមានតម្លៃ​ជិត ៣០ ​ពាន់​លាន​ដុល្លារ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា