សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​សម្ពោធកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះ​គីរីសួគ៌ ក្នុងស្រុកបាទី​ ខេត្ត​តាកែវ កាលពី​ព្រឹ​ក​ថ្ងៃទី​១១ ខែមេសា​ ឆ្នាំ២០២៤ សម្ដេច​មហា​បវរធិបតី ​ហ៊ុន ម៉ាណែត នាយក​រដ្ឋន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានប្រសាសន៍ថា​ ព្រែកជីក​ហ្វូណន​តេជោ​ មានប្រវែង​ប្រមាណ១៨០​គីឡូម៉ែត្រ​ ប៉ុន្តែភាគច្រើន​គឺជា​ផ្លូវ​ទឹក​ដែល​មានស្រាប់ ដែល​ត្រូវជីក​ពង្រីក​ ហើយ​សម្រាប់​គម្រោងជីក​ដីនោះ គឺជីកតែ​ប្រមាណ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ ។​

សម្ដេច​បានមានប្រសានស៍ថា​ ៖

«គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ប្រវែង​ប្រមាណ១៨០​គីឡូម៉ែត្រនេះ មិន​មែន​ជី​កថ្មី​ទាំង​អស់ទេ​ ដោយក្នុងនោះ​ប្រវែង​១៣៥​គីឡូម៉ែត្រ​ជាផ្លូវទឹកធម្មជាតិ​​ដែលមានស្រាប់​ យើង​គ្រាន់​តែ​ពង្រី​ក​​ប៉ុណ្ណោះ​ដោយមិនមានផលប៉ះពាល់​ដល់​ចរន្តទឹក​ឬបរិស្ថាន​ឡើយ ​។ គម្រោងព្រែកជីក​នេះ​គឺយើងជីក​ថ្មីតែ​៧​គីឡូ​ម៉ែត្រ​​​ប៉ុណ្ណោះ ដូច្នេះ​យើង​គ្រា​ន់​តែពង្រី​ក​ផ្លូវទឹក​របស់យើងឱ្យធំ សម្រាប់​ងាយស្រួល​នាវា​ចេញចូល​  ។ ក្នុងគម្រោងនេះ​ដែរ ផ្លូវ​ទឹកប្រវែង​៣៥គីឡូម៉ែត្រ​ ដែលមានភាពកាច់កុង​និងកោងខ្លាំង​ពេក យើង​ត្រូវ​ជីក​តម្រ​ង់​​​វា​ធំបន្តិច ដូច្នេះវាអត់មានផលប៉ះពាល់​នោះឡើយ»។​

សម្ដេចធិបតី​បានបន្តថា គម្រោងព្រែកជីក​ហ្វូណនតេជោ​ បានសិក្សា​អស់រយៈ​ពេល​២៦​ខែ​ ដោយមានចូលរួម​​សិ​ក្សា​​ស្រាវជ្រាវ​ពី​វិស្វករលំដាប់ពិភពលោក​ចំនួន​៤០នាក់ មានការចូលរួម​ពីសាស្ត្រាចារ្យជំនាញៗ​លើពិ​ភ​ព​លោ​ក មានអ្នកជំនាញ​ខាងជល​សាស្ត្រ បរិស្ថាន​សង្គម សេដ្ឋកិច្ច ។ គម្រោង​នេះ​នឹង​ជួយសេដ្ឋកិច្ច​កម្ពុជា​និងផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ លើកកម្ពស់ជីវភាព​ប្រជាជន​ ហើយបើសិនជា​ធ្វើទៅ​នាំឱ្យ​ពលរដ្ឋខាតនាំឱ្យ​ពលរដ្ឋ ​និងសង្គម​បាត់បង់​ប្រយោជន៍​គឺរដ្ឋាភិបាលមិនធ្វើនោះទេ ។

សម្ដេច​បញ្ជាក់ថា​ ៖

« មុន​នឹង​យើង​ធ្វើគម្រោងនេះ យើ​ងបានគិតគូរ​ដល់​ផលប៉ះពាល់ដល់បរិស្ថាន ជីវភាពពលរដ្ឋ និង​អនាគត​នៃ​កូន​ចៅជំ​នាន់​​​ក្រោយៗផងដែរ មិនមែនយើងគិតតែពីសេដ្ឋកិច្ច​ក្នុងរយៈពេលខ្លីនោះឡើយ » ។

សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បាន​បន្ថែមថា ​នៅពេល​គម្រោង​ព្រែកជីកហ្វូណនតេជោ​​សង់រួចរាល់​ នឹង​​ធ្វើ​ឱ្យការ​ដឹកជញ្ជូន​ចំណាយ​តិចជាង​មុន កសិផល​របស់​កសិកកម្ពុជា​នឹង​លក់​បានចំណេញជាងមុន ពីព្រោះតែការ​​ដឹកជញ្ជូនអស់តិច ឈ្មួញ​នឹង​ហ៊ាន​ឱ្យតម្លៃខ្ពស់ ។​ ម្យ៉ាងទៀត ការ​ដឹកជញ្ជូន​នៅក្នុង​ប្រទេសកម្ពុជានឹង​កាន់​តែ​​សំបូរ​បែប ដោយពលរដ្ឋ​និង​ភ្ញៀវ​ទេស​ច​​រ​ជាតិ អន្តរជាតិ​​អាច​មានជម្រើស​ច្រើន​ក្នុងការ​ធ្វើដំណើរ​កម្សា​ន្ត​​ទៅ​​​​កាន់​ខេត្តកែប និងខេត្តកំពត ដោយអាចធ្វើ​ដំណើរ​តាមកាណូត ឬតាមផ្លូវជាតិ ។

បើតាមភ្នាក់ងារ​ទិញលក់ដីអចលនទ្រព្យ​ ដីធ្លី ប្រចាំ​ខេត្តកំពត និង​ខេត្ត​កែប​ បានឱ្យដឹងថា​ ​ចាប់តាំ​ងពីគម្រោង​ព្រែកជីក​ហ្វូណន​ប្រកាស​ថានឹ​ងចាប់ផ្ដើមអភិវឌ្ឍន៍ និង បើក​ការដ្ឋាន​​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២៤​នេះ ឃើញ​ថា​ សកម្មភាពនៃការទិញលក់​ដីធ្លីនៅក្នុ​ងខេត្តកែប ចាប់ផ្ដើមកម្រើក ​និង​មានអ្នក​ស្វែងរកដីនៅ​ក្នុង​ខេត្តកែ​ប​កាន់តែ​ច្រើន ជាពិសេស​ឈ្មួ្ញដីធ្លី​ និង​អ្នកអ​ភិវឌ្ឍ​​អចលនទ្រព្យ​មកពី​ខេត្ត​ផ្សេងៗទៀត ។ ក្រៅពីនេះ​ក៏មាន​វិនិ​យោគិន​បរទេស​ ជាច្រើន​ចូលមក​កាន់ទឹកដី​ខេត្តកំពត​និងកែប ជា​បន្តបន្ទាប់​​ដើម្បីស្វែងរកការ​វិនិយោគ​បំពេញ​តម្រូវ​កា​រនៅពេលអនាគត​ដ៏ខ្លីនេះ​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)