ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មានស្តីពីចំណេះដឹងហិរញ្ញវត្ថុ

ភ្នំពេញ ៖ ក្នុងគោលបំណងផ្តល់នូវចំណេះផ្នែកដឹងហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានសហការជា​មួយ ក្លឹបអ្នកការសែតកម្ពុជា រៀបចំកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន ស្តីអំពី «ការចួលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាសឥណទាន ប្រកបដោយការទទួលខុសត្រូវ»។​

កិច្ចពិភ្សារវាងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ជាមួយអ្នកសារព័ត៌មានអាជីពខាងលើនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ​​នៅសណ្ឋាគារ (Novotel) ដោយមានវាគ្មិនកិត្តិយសជាច្រើនរូបចូលរួម មានដូចជា ៖ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជា, លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ កម្ពុជា (CBC) , និងលោក លាង ដឺលុច នាយកប្រតិត្តិក្លឹបអ្នកកាសែតកម្ពុជា។

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានលើកឡើងថា ៖ ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាមីក្រូហិរញ្ញវត្ថុ ក៏ដូចជាការចេះគ្រប់គ្រងហិរញ្ញវត្ថុ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ពលរដ្ឋ ជាពិសេសទៅលើកម្ចី ឬការសងត្រលប់ឱ្យទាន់ពេលវេលា ដែលបញ្ហានេះជារឿយៗតែងធ្វើឱ្យពួកគាត់ជួបបញ្ហាប្រឈម ឬត្រូវជួបផលលំបាកណាមួយក៏ព្រោះតែពួកគាត់កង្វះចំណេះដឹងមួយនេះ។

លោកេះជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ដែរថា ៖ កាលពីពេលថ្មីៗមកនេះ សមាគមមីក្រូហិរញ្ញវត្ថុ បានចងក្រងពីក្រមសីលធម៌ វិជ្ជាជីវៈសម្រាប់ភ្នាក់ងារឥណទាន។ចំណុចមួយក្នុងក្រមសីលធម៌វិជ្ជាជីវៈនោះគឺការផ្តល់នូវចំណេះដឹងមូលដ្ឋានដល់អតិថិជន ដើម្បីឱ្យពួកគាត់យល់ដឹងពីលក្ខខណ្ឌផ្សេងៗ ដូចជា កិច្ចសន្យា ការយល់ដឹងពីចំណុចសំខាន់ៗទៅលើឥណទាន។

លោកជំទាវបានបញ្ជាក់ថា ៖ នៅពេលបងប្អូនដែលជាអ្នកទទួលបានកម្ចីមានការយល់ដឹងច្បាស់ពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ពួកគាត់ក្នុងការសងត្រលប់ នោះពិជាអាចជៀសផុតពីបញ្ហាហិរញ្ញវត្ថុជាជាមិនខាន។

ដោយឡែក លោក រ័ត្ន សោភណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ៖ សមាគមធនាគារកម្ពុជា ជានិច្ចកាលតែងបានផ្តល់ចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធការផ្តល់ឥណទានដើម្បីធ្វើយ៉ាងណាមានប្រសិទ្ធភាពខ្ពស់ ។ សមាគមបានធ្វើស្ទើរគ្រប់វិស័យទាំងអស់ ទាំងអាជីវកម្មខ្នាតតូច អាជីវកម្មខ្នាតធំ។ ក្រៅពីនេះ សមាគមក៏មានកិច្ចសហការជាមួយសាលារដ្ឋដើម្បីបង្កើនចំណេះដឹងបន្ថែមទៀតលើវិស័យមីក្រូហិរញ្ញវត្ថុ ហើយចំណេះទាំងនេះអាចផ្សារភ្ជាប់ជាមួយជីវិតរស់នៅរបស់ពួកគាត់ក្នុងការប្រើប្រាស់ថវិកាមានប្រសិទ្ធភាពទៅថ្ងៃអនាគត។

សូមបញ្ជាក់ដែរថា គោលបំណងនៃការរៀបចំវេទិកាពិភាក្សាខាងលើ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់អំពីតួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា ក្នុងការលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាន និន្នាការនៃទីផ្សារឥណទាន និងឥរិយាបថអ្នកប្រើប្រាស់ រួមទាំងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤។

តាមរយៈនៃកិច្ចពិភាក្សានោះ អ្នកសារព័ត៌មាន ក៏ទទួលបាននូវចំណេះដឹងបន្ថែមទាក់​ទង​នឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្រប សម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាកិច្ចការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតីណាមួយ។

ក្លឹបអ្នកកាសែត បានចាត់ទុកកិច្ចពិភាក្សានេះ គឺជាវេទិកាដ៏មានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មាន ជាពិសេសសម្រាប់អ្នកសរសេរផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងទទួលបាននូវចំណេះដឹងបន្ថែមសម្រាប់​បំពេញកិច្ចការងាររបស់ខ្លួនប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published.Required fields are marked *