រដ្ឋមន្ត្រីក្រសួង​ដែន​ដី ចាត់ទុក នគរូបនីយកម្មថាជាកិច្ចការដ៏សំខាន់ ​ជានិមិត្តរូ​បនៃ​កា​ររ​ស់​រាន​មាន​ជី​វិ​ត​ និង​ការលូ​ត​លា​ស់​របស់កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំ​ណង់ បាន​បញ្ជាក់​ថា នគរូបនីយកម្ម​ គឺជា​កិច្ច​ការ​ដ៏សំខាន់​ និងជា​និមិត្តរូប​នៃការ​រស់​រាន​មានជីវិត​និង​ការ​លូតលាស់​របស់កម្ពុជា ដូច្នេះ ​ការ​រៀបចំ​ដែនដី​បានត្រឹមត្រូវ នឹងធ្វើឱ្យ​សេដ្ឋកិច្ច​ដើរ​លើ​មាគ៌ាដ៏ត្រឹមត្រូវ ។​ នេះជាការលើកឡើងនៅក្នុង​សិក្ខាសាលា​បិទបញ្ចប់​គម្រោង​គាំទ្រ​បច្ចេកទេស និងអភិវឌ្ឍន៍​សមត្ថភាព​លើ​ការងារ​រៀបចំ​ដែនដី និង​នគរូប​នីយកម្ម​ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Le Royal Phnom Penh Cambodia (RAFFLES) ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​បានបញ្ជាក់ថា នេះជាពេលវេលាដ៏ល្អមួយសម្រាប់តម្រង់ទិសរបស់ក្រសួង លើការកំណត់ចំណុចរួម និងឯកភាព​គ្នាដើរតាមគន្លងនេះក្នុងការធ្វើកិច្ចការនគរូបនីយកម្ម ដែលជានិមិត្តរូបនៃ​កា​រ​រីក​លូត​លា​ស់​ និង​កា​ររ​ស់រា​ន​មានជីវិតរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់មូលនិធិជប៉ុនសម្រាប់វិបុលភាព និង​ភា​ពធ​ន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានផ្តល់ការគាំទ្រក្នុង “គ​ម្រោង​គាំ​ទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម”នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖

«គម្រោងនេះ គឺជាគម្រោ​ងមួ​យ​ដ៏​មា​​ន​សា​រៈ​សំ​ខា​ន់​ និ​ងស​​ម​ស្រ​ប​តា​ម​ពេ​ល​វេ​លារបស់យើង ហើយឆ្លើយតបទៅនឹងអ្វីដែលជាចំណុចសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះ​គម្រោ​ង​នេះ​ជាឱកាសសាកល្បងយកក្រុងកំពត ប៉ោយប៉ែត និងក្រុងបាវិត មកគិតគូរក្នុងការងាររៀបចំដែនដី និង​នគ​រូ​ប​នីយកម្ម ដែលការងារនេះជាការពង្រឹងមុខងារសាធារណៈសម្រាប់អគ្គនាយកដ្ឋាន, នាយកដ្ឋា​ន​ និ​ង​រ​ដ្ឋ​បា​លថ្នាក់ក្រោមជាតិ» ។

ឯកឧត្តម បានបន្ថែមថា ចំពោះ​កា​ររៀ​ប​ចំទីក្រុង​ក៏​ត្រូវកា​រធ​ន​ធា​​នម​​នុស្ស​ដែ​ល​មានការយល់ឃើញប្រ​ហា​ក់​ប្រ​ហែ​​លគ្នា ​និង​មានការឯកភាពគ្នាទើបការងាររៀបចំទីក្រុងអាចដំណើរការបានល្អ និង​អ​ភិ​វឌ្ឍ​ន៍​តាម​ស​ក្តានុ​ពលនៃតំ​ប​ន់នី​មួ​យៗ​ដើម្បី​រ​ក្សា​និ​រ​ន្ត​រភា​ព​រ​ប​ស់​ទី​ក្រុ​ង​ និ​ងទា​ញ​​យក​ផ​ល​ប្រ​យោ​ជ​ន៍​ស​ម្រា​ប់​ជំ​រុ​ញកំ​ណើ​នសេដ្ឋ​កិច្ច​ ។

​ឯកឧត្តម សាយ សំអាល់ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ​ក្រសួង​ត្រូវសម្លឹង​ឱ្យបានវែង​ឆ្ងាយលើ​ការ​ងារន​គរូបនីយកម្ម ដែលមិនគ្រាន់តែជាការរៀបចំគូរប្លង់ ឬប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធផ្សេងៗនោះ​ទេប៉ុន្តែ​ជា​ការ​ធ្វើ​យ៉ាងណាគិតគូរបង្កើតគំនិតកែច្នៃទាញយកប្រយោជន៍ដើម្បីធ្វើឲ្យទីក្រុងអាចរស់រានមានជីវិតបាន មា​នន័​យ​ថា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋមានជីវភាពធូរធារ មានប្រាក់ចំណូល ,សេដ្ឋកិច្ចទីក្រុ​ង​មា​ន​ភា​ព​រឹង​មាំ​និ​ង​លូ​តលា​ស់​ផ​ងដែ​រ​។​

សូមជម្រាបថា គម្រោងនេះបានផ្តល់ការគាំទ្របច្ចេកទេសលើកិច្ចការ២ សំខាន់ គីការកសាងផែនការ និងសមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយផ្តើមចេញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវ លើការរៀបចំកម្ពុជាឱ្យទៅជាកម្ពុជាមាតុភូមិខ្ញុំ បណ្តុះគំនិតអោយប្រជាជនស្រលាញ់ទឹកដី និងជាតិនិយម ដោយធ្វើការកំណត់អត្តសញ្ញាណរបស់ជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published.Required fields are marked *