កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ជំរុញការលើកកម្ពស់ចំណេះដឹង ធនធានមនុស្ស និងកាលានុវត្តភាពថ្មីៗ

ភ្នំពេញ ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ បានរៀបចំទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ជាមួយនឹងការអបអរសាទរដែលរំលេចតួនាទីនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញកិច្ចអភិវឌ្ឍធនធានមនុស្ស ពង្រឹងចំណេះដឹង និងកាលានុវត្តភាពថ្មីៗនៅកម្ពុជា។ ជាការកត់សម្គាល់ ក្នុងរយៈពេលជាង៤ទសវត្សរ៍កន្លងមកនេះ ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) បានជួយពង្រឹងចំណេះដឹង រឹតចំណងមិត្តភាព និងកាលានុវត្តភាពសម្រាប់មន្ត្រីកម្ពុជាឱ្យទទួលបានជំនាញបន្ថែម ដែលរួមចំណែកលើកកម្ពស់ដល់ការអភិវឌ្ឍជាតិ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា តាមរយៈការបំពាក់បំប៉នមន្ត្រីសាធារណៈជាមួយនឹងទស្សនវិស័យ និងជំនាញអនុវត្តជាសកល កម្មវិធីនេះពង្រឹងសមត្ថ​ភា​ព​របស់មន្ត្រីក្នុងការផ្តល់សេវាសាធារណៈដែលមានគុណភាព គ្រប់គ្រងបរិវត្តកម្មសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន រាប់ចាប់តាំងពីការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ រហូតដល់អភិបាលកិច្ចឌីជីថល។

សូមបញ្ជាក់ដែរថា ថ្មីៗនេះ មន្ត្រីជាង២០រូបនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមកម្មវិធីបណ្តុះបណ្តាលផ្នែកគោលនយោបាយ និងអភិបាលកិច្ចនៅប្រទេសឥណ្ឌា ហើយកិច្ចសហប្រតិបត្តិការនេះក៏ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជាប្រមាណ ៣០០ កន្លែងជារៀងរាល់ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ ដូចជាគម្រោង “លើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត” នៅឆ្នាំ២០២២ និងគម្រោងកសាងបណ្ណាល័យវិទ្យាសាស្ត្រថ្មីមួយនៅក្នុងខេត្តបាត់ដំបង ដើម្បីជំរុញការស្រឡាញ់ផ្នែកវិទ្យាសាស្ត្រក្នុងចំណោមសិស្សានុសិស្ស។

ឯកឧត្តមក៏បានលើកឡើងពីគំនិតផ្តួចផ្តើមថ្នាក់តំបន់ រួមទាំងការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា នៅឆ្នាំ២០២២ និងកិច្ចប្រជុំអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌានៅក្នុងឆ្នាំ២០២៥នេះ។

កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ ជាកម្មវិធីកសាងសមត្ថភាពស្នូលរបស់រដ្ឋាភិបាលឥណ្ឌា។ កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលដោយរ៉ាប់រងលើចំណាយទាំងអស់ ការផ្លាស់ប្តូរអ្នកជំនាញ និងកិច្ចសហការអនុវត្តគម្រោងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ សម្រាប់កម្ពុជា កម្មវិធីនេះបានផ្តល់ការបណ្តុះបណ្តាលដោយផ្តោតលើរដ្ឋបាលសាធារណៈ ធនាគារ ហិរញ្ញវត្ថុ និងបរិវត្តកម្ម​ឌីជីថ​ល​ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា៖

«ឥណ្ឌានៅតែជាដៃគូដែលគួរឱ្យទុកចិត្ត និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅសេដ្ឋកិច្ចដែលមាន​បច្ចេកវិទ្យាជឿនលឿន និងផ្អែកលើចំណេះដឹងជាក់លាក់»។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *