កម្ពុជា​ ត្រូវការ​កញ្ចប់ថវិកា​ជាង​ ១៣,៦​ពាន់លានដុល្លារអាម៉េរិក ​​សម្រាប់អភិវឌ្ឍន៍ផ្លូវ​ថ្នល់​ចំនួន​ ៩៤​គម្រោង​ត្រឹមឆ្នាំ២០៣៣​

ភ្នំពេញ ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាស្ថិតនៅក្នុងគម្រោងអាទិភាព​ ដោយរាជរដ្ឋាភិបាល​បានផ្ដោតលើការ​អភិវឌ្ឍវិស័យ​នេះ​កាន់តែខ្លាំង ​និងច្រើនជាង​គេ។ ជាក់ស្ដែង​ក្នុងគម្រោង​ផែន​ការរបស់រាជរដ្ឋាភិបាលបានបង្ហាញថា ​​កម្ពុជា​មានគម្រោងអភិវឌ្ឍន៍ផ្លូវ​ថ្នល់​សរុប​ចំនួន ៩៤​គម្រោង​ដែល​មានទឹកប្រាក់​សរុប​ ១៣,៦០​ពាន់លានដុល្លារអាម៉េរិក ។ នេះបើតាម​របាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៥ ស្ដីពីការអនុវត្ត​ផែនការ​មេ​គ្រប់ជ្រុងជ្រោយ​ស្ដីពី​ប្រព័ន្ធដឹកជញ្ជូន​អន្តរមធ្យោបាយ និង​ភស្តុភារ​កម្ម​​កម្ពុជា ។

តាមរបាយការណ៍ដដែល​ឱ្យដឹងថា ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់​របស់​រាជរដ្ឋាភិបាល​​ផ្ដោតលើ​ផ្លូវល្បឿនលឿន  ផ្លូវជាតិ និងផ្លូវខេត្ត​ ក្នុងនោះ​ផ្លូវ​ល្បឿនលឿន​មានចំនួន ៩​គម្រោង ស្មើនឹងទំហំវិនិយោគ ៧,១៧​ពាន់លានដុល្លារអាម៉េរិក និង​​ផ្លូវជាតិ /ផ្លូវខេត្ត​ចំនួន ៨៥គម្រោង ស្មើនឹង​ទំហំវិនិយោគ ៦,៤២ពាន់​លានដុល្លារអាម៉េរិក ដែលគ្រោងអនុវត្ត​ក្នុង​រយៈពេល​ខ្លី និងមធ្យម ពីឆ្នាំ២០២៣-២០២៧ និង​រយៈពេល​វែង ២០២៨-២០៣៣​ ។

ស្ថិតនៅក្នុងចំណោម​គម្រោង​វិនិយោគ​រយៈពេលខ្លី​ និងមធ្យម​ចំនួន៣៥គម្រោង​ មានគម្រោង​កំពុង​ដំណើរការ​ចំនួន​ ៧គម្រោង​ ដោយឡែក​គម្រោង​ចំនួន១០ ត្រូវ​បានបញ្ចប់រួចរាល់ មិនតែប៉ុណ្ណោះ មានគម្រោង​ចំនួន​៦ ដែល​គ្រោងនឹងអនុវត្ត​ដែលកំពុងធ្វើការ​សិក្សា​បុរេ​សមិទ្ធិលទ្ធភាព ជ្រើស​រើស​ក្រុម​ហ៊ុន​ដេញ​ថ្លៃ​ឬពុំទាន់​មានកិច្ច​សន្យា​ រួមមាន​ ១.គម្រោងផ្លូវថ្មីបាត់ដំបង​-សៀមរាប ដែលជា​ថវិកា​ខ្ចីពីចិន កំពុង​សិក្សា​សមិទ្ធិ​លទ្ធភាព ២. គម្រោង​សាងសង់ផ្លូវក្រវាត់ក្រុង​សៀមរាប (ថវិកា​ខ្ចីពីកូរ៉េ )កំពុង​ជ្រើសរើស​ក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេស ៣.គម្រោង​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប -ប៉ោយប៉ែត ។ ៤.គម្រោង​សាងសង់​ផ្លូវក្រវាត់ក្រុងខ្សែទី​២ ភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា​-កូរ៉េ ( ផ្សាររាត្រី-អរិយក្សត្រ ) ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយបានបង្កើតនូវ​ក្រុមការងារអនុវត្ត​គម្រោងរួចរាល់ ៥.​ គម្រោង​សាងសង់​ឡើង​វិញ​ផ្លូវជាតិលេខ​៨ និង៦. គម្រោងផ្លូវជាតិលេខ​៥០សេ និងស្ពានឆ្លងទន្លេសាប​ ខេត្តកំពង់​ឆ្នាំង-កំពង់ធំ ដែលកំពុងស្ថិតនៅក្នុងការ​សិក្សា​សមិទ្ធិលទ្ធភាពដំបូង ។

គួរបញ្ជាក់ថា ការអភិវឌ្ឍ​ផ្លូវ​ថ្នល់​នៅទូទាំង​ប្រទេស​​បាន​ហុច​ផល​ដល់​សេដ្ឋកិច្ច​ជាតិ​ និងគ្រួសារ​ជាច្រើន ក្នុងនោះ អាច​បង្កលក្ខណៈងាយស្រួល​ដល់ការ​ដឹកជញ្ជូន​ ការធ្វើដំណើរ និងអាច​ទាក់ទាញ​ការ​វិនិយោគ ទៅបោះទីតាំង​នៅ​តាមបណ្ដោយផ្លូវ​ដែលសាងសង់រួចរាល់ បង្កើត​ការងារ​ដល់ពលរដ្ឋ​ក្នុងតំបន់ និង​បណ្ដាខេត្ត​ផ្សេងៗ ជាក់ស្ដែង​តំបន់​តាមបណ្ដោយផ្លូវជាតិសំខាន់ៗ​នៅទូទាំង​ប្រទេស​កម្ពុជា មានការ​ដាក់ទុនវិនិយោគបង្កើត​រោងចក្រ សហគ្រាស​ឧស្សាហកម្ម​ជាច្រើន​ ព្រមទាំង​បង្កើត​អាជីវកម្ម​ដល់ពលរដ្ឋ​ដែលស្ថិតនៅ​ក្បែរ​រោងចក្រ​ សហគ្រាស​នោះថែមទៀត​ផងដែរ ។​

ក្រៅពីផ្លូវថ្នល់​ដែល​រាជរដ្ឋាភិបាល​បានចំណាយថវិកា​រាប់ពាន់​លានដុល្លារអាមេរិក​​ក្នុងការ​សាងសង់​ ក៏មា​ន​​ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ស្ថិតនៅក្នុងគម្រោងផែនការ​អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលដែរ ដូចជា​គម្រោងអភិវឌ្ឍន៍កំពង់ផែ គម្រោង​ព្រែកជីកហ្វូណ​នតេជោ និងគម្រោង​ផ្លូវដែកជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

Leave a Reply

Your email address will not be published.Required fields are marked *