មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាកម្លាំងចលករចម្បងជួយជំរុញសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ បច្ចេកវិទ្យាឌីជីថលនៅកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស បច្ចេកវិទ្យាហិរញ្ញវត្ថុ។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានក្លាយជាកម្លាំងចលករមួយដ៏ចម្បងក្នុងការជំរុញសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ ទាំងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខា​ធិការ​ដ្ឋាន​គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងដូច្នេះនៅក្នុងសិក្ខាសាលាផ្សព្វ​ផ្សា​យស្តីពី «ការពង្រឹងចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់សហគ្រាសនៅកម្ពុជា» នៅសណ្ឋាគារ អូកវូដ ព្រេមៀ​រ ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា៖

«ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ មានដូចជា ប្រព័ន្ធទូទាត់​សងប្រាក់បាគង, ខេ-អេចឃ្យូអរ (KHQR), សេវាធនាគារចល័ត (Mobile Banking), ព្រមទាំងសេវាកម្ម និងផលិតផលបច្ចេកវិទ្យាជាច្រើនទៀត បាន និងកំពុងបំពេញតម្រូវការ និងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងការធ្វើសុវុឌ្ឍិកម្មសេវាហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋទូទៅ និងសហគ្រាសផងដែរ»។

សូមជម្រាបថា៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់សហគ្រាសនៅកម្ពុជា» មានគោលបំណងពង្រឹងចំណេះដឹងទាក់ទងទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ, ចែករំលែកបទពិសោធ, និងផ្ដល់វេទិកាសម្រាប់បង្កើតទំនាក់ទំនងជាមួយគ្នាក្នុងប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចក្នុងសេដ្ឋកិច្ចឌីជីថល។ សិក្ខាកាមដែលបានចូលរួមគឺជាថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល, វិស័យឯកជន, សមាគម, គ្រឹះស្ថានអប់រំ និងក្រុមហ៊ុនដំណោះស្រាយឌីជីថល។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានលើកឡើងថា៖

«សិក្ខាសាលានេះគឺជាឱកាសដ៏ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ជាពិសេសលើកទឹកចិត្តដល់ធុរជន និងម្ចាស់សហគ្រាស ក្នុងការស្វែងយល់បន្ថែមពីបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការប្រើប្រាស់សេវាកម្ម ឬ ដំណោះស្រាយឌីជីថលដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យា»។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្នុងការបន្តរៀបចំផ្តួចផ្តើមផ្សេងៗ សំដៅដល់ការលើកកម្ពស់ និងជំរុញការបង្កើនចំណេះដឹង និងអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ធុរជនកម្ពុជាឱ្យកាន់តែមានវិសាលភាពខ្ពស់នាពេលខាងមុខទៀត។

គួរជម្រាបដែរថា ៖ នៅក្នុងដំណើរការនៃសិក្ខាសាលានេះ មានបទបង្ហាញចំនួនពីរដែលផ្តោតលើ៖ (១). ទិដ្ឋភាពទូទៅ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, (២) ស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ៖ហេតុអ្វីបានជាបច្ចេកវិទ្យាហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម,និងកិច្ចពិភាក្សាចំនួន១លើប្រធានបទ «ការទាញយកអត្ថប្រយោជន៍៖ តើអ្វីជាអាទិភាពគន្លឹះដែលសហគ្រាសធុនតូច និង មធ្យម គួរតែស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា» ដោយបទបង្ហាញនីមួយៗបានផ្តល់ជាព័ត៌មានមូលដ្ឋាន បទពិសោធ ឧត្តមា​​​នុ​វត្តន៍ និង​ការបណ្តុះប​ណ្តាលពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុឌីជីថល និងជំនាញបច្ចេកវិទ្យាថ្មីៗដល់ធុរជន​ ម្ចាស់អាជីវកម្ម សហគ្រាសនៅកម្ពុជា និងអ្នកចូលរួម។

​សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន១៥០នាក់។ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នឹងបន្តឱ្យមានការរៀបចំកម្មវិធីសិក្ខាសាលាបែបនេះបន្តទៀតនៅឆ្នាំបន្តបន្ទាប់ដោយផ្តោតទៅលើប្រធានបទផ្សេងៗ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ក្បាល​ដីដែលស្ថិតនៅ​ក្នុងភូមិទាំង​២០​ ក្នុងឃុំ​ចារឈូក ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប​ ត្រូ​វបានបិទផ្សាយជាសាធារណៈមុននឹង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

បើទោះបីស្ថានភាពអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​ឡើង​ដូច​មុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត​ ខណៈតម្រូវការទីផ្សារនៅតែ​មាន ជាក់ស្ដែង​លំនៅឋាន​តម្លៃ​មធ្យម ( តម្លៃ៥ម៉ឺន​ ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា​ សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

គោលនយោបាយលំនៅឋានតម្លៃសមរម្យ ជួយប្រជាពលរដ្ឋជាកម្មករ មន្ត្រីរាជការមានចំណូលមធ្យម និងទាប​ អាចមានលទ្ធភាពទិញស្នាក់នៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងតាមរយៈការធ្វើប​ច្ចុប្បន្នកម្ម និងជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីធានានិរន្តភាពនៃការបន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាននៅកម្ពុជា ក្នុងគោលដៅជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់សេវាជូនប្រជាជនដែលមានចំណូលទាប មធ្យម និងក្រុមជនងាយរងគ្រោះព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍នគររូបនីយកម្ម។​ លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *