រដ្ឋាភិបាលប្រទេស ម៉ិចស៊ិក អនុម័តវិធានការដំឡើងពន្ធថ្មីដល់ទៅ ៥០% លើការនាំចូល

បរទេស៖ ម៉ិចស៊ិក បានសម្រេចអនុម័តវិធានការដំឡើងពន្ធថ្មីលើការនាំចូលដល់ទៅ ៥០% ដែលប៉ះពាល់ដល់ផលិតផលរាប់រយប្រភេទ ដោយភាគច្រើនមានប្រភពមកពីប្រទេសចិន នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

កាលពីថ្ងៃពុធ សភា ម៉ិចស៊ិក បានអនុម័តទទួលយកសំណើដំឡើងពន្ធលើការនាំចូល ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក។ ការដំឡើងពន្ធថ្មីនេះត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ហើយនឹងអនុវត្តចំពោះទំនិញ ដូចជា លោហធាតុ រថយន្ត សំលៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ភាគច្រើនមានប្រភពមកពីប្រទេសចិន។ អត្រាពន្ធនឹងមានរហូតដល់ ៥០% លើផលិតផលជាង ១​ ៤០០ មុខទំនិញ ហើយប្រទេសណាដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ិចស៊ិក នឹងរងផលប៉ះពាល់ដូចជា ថៃ ឥណ្ឌា និងឥណ្ឌូនេស៊ីជាដើម។ វិធានការនេះកើតឡើងចំពេលដែលម៉ិចស៊ិក កំពុងចរចាជាមួយអាម៉េរិកជុំវិញអត្រាពន្ធខ្ពស់ដែលប្រធានាធិបតីលោក Donald Trump បានគំរាមដាក់លើប្រទេសនេះ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បានលើកឡើងថា ពន្ធនឹងប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ដល់ដៃគូពាណិជ្ជកម្ម ដោយក្នុងនោះមានប្រទេសចិនផងដែរ។ ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងកំពុងស៊ើបអង្កេតលើគោលនយោបាយពាណិជ្ជកម្មរបស់ម៉ិកស៊ិក និងជំរុញឱ្យប្រទេសនេះកែតម្រូវការសម្រេចចិត្តរបស់ខ្លួនឡើងវិញ។ នៅសប្តាហ៍នេះ ចិនក៏បានផ្តល់សញ្ញាអំពីផែនការរបស់ខ្លួនសម្រាប់ការចូលរួមបន្ថែមទៀតជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន និងការាបៀនផងដែរ ក្នុងគោលបំណងជំរុញទំនាក់ទំនងរបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅនៅក្នុងតំបន់នេះតាមរយៈពាណិជ្ជកម្ម និងការច្នៃប្រឌិត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនចិនបានពង្រីកទីតាំងរបស់ពួកគេនៅក្នុងប្រទេសម៉ិចស៊ិក ដោយក្នុងនោះមានម៉ាករថយន្តដូចជា BYD និង MG ជាដើម។

យ៉ាងណាមិញ ទី​ក្រុង​វ៉ាស៊ីនតោន ចោទប្រកាន់​ថា ទីក្រុង​ប៉េកាំង​អាច​នឹង​ប្រើ​ម៉ិចស៊ិក​ជា​មធ្យោបាយ​មួយ​ដើម្បី​គេច​ពី​ពន្ធ​របស់​អាម៉េរិក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ម៉ិចស៊ិកកំពុងពិភាក្សាជាមួយរដ្ឋបាល Trump ដើម្បីព្យាយាមឲ្យអាម៉េរិកបន្ធូរបន្ថយពន្ធលើខ្លួន ជាពិសេសពន្ធ ៥០% លើការនាំចូលដែក និងអាលុយមីញ៉ូមពីម៉ិចស៊ិក។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump ក៏បានគំរាមដាក់ពន្ធបន្ថែមលើម៉ិចស៊ិកផ្អែកលើហេតុផលផ្សេងៗរួមមាន ការយកពន្ធ ២៥% ដែលជាផ្នែកមួយនៃវិធានការរបស់ទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធដល់ប្រទេសនានា ដើម្បីបញ្ឈប់លំហូរនៃសារធាតុ fentanyl ចូលទៅក្នុងទឹកដីអាម៉េរិក។ កាលពីថ្ងៃចន្ទ លោក Trump បានគំរាមដាក់ពន្ធថ្មីថែម ៥% លើម៉ិកស៊ិក ដោយចោទប្រកាន់ថា ប្រទេសនេះរំលោភលើកិច្ចព្រមព្រៀងដែលផ្តល់ឱ្យកសិករអាម៉េរិកទទួលបានទឹកប្រើប្រាស់។ គេយល់ឃើញថា លោក Trump  ចង់សំដៅលើសន្ធិសញ្ញាដែលមានអាយុកាលជាង ៨០ ឆ្នាំ ដែលអនុញ្ញាតឲ្យពលរដ្ឋអាម៉េរិកប្រើប្រាស់ទឹកបានពីដៃទន្លេ Rio Grande ។ យ៉ាងណាមិញ អាម៉េរិកបានចោទប្រកាន់ម៉ិចស៊ិកថាមិនបានបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះអស់ជាច្រើនទសវត្សរ៍មកហើយ ខណៈដែលអាម៉េរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *