ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន


កំពត ៖ រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់មួយ​ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំ២០២៥។​

វិស័យផលិតកម្មអំបិលធម្មជាតិរបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំង ដោយត្រឹមរយៈពេល ៦ខែក្នុងឆ្នាំ២០២៦ នេះ ខេត្តកំពតសម្រេចបានទិន្នផលអំបិលរហូតដល់ទៅជាង ៨ម៉ឺនតោន និងបានចែកចាយនៅលើទីផ្សារក្នុងស្រុកប្រមាណ ៦ម៉ឺនតោន រួចហើយ។

លោក មឿង គង្គា អភិបាលរងខេត្តកំពត បានគូសបញ្ជាក់ឱ្យដឹងថា មុខរបរផលិតអំបិលនៅក្នុងខេត្តកំពត មិនត្រឹមតែជាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរទ្រូងសេដ្ឋកិច្ចមួយផងដែរ ហើយខេត្តក៏ត្រៀមលក្ខណៈសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិទៀតផង។

ដោយឡែកចំពោះតម្លៃនៅលើទីផ្សារបច្ចុប្បន្ន លោក មឿង គង្គា បានបញ្ជាក់ថា អំបិលកំពត កំពុងមានតម្លៃស្ថិរភាពល្អបង្គួរ ដោយលក់ចេញបានក្នុងតម្លៃចន្លោះពី ១៣ ០០០ រៀល ទៅ ២០ ០០០ រៀល ក្នុងមួយបាវ ទម្ងន់ ៥០ គីឡូក្រាម ទៅតាមប្រភេទ និងគុណភាពអំបិល។

សូមរំលឹកថា កាលពីឆ្នាំ២០២៥ វិស័យផលិតកម្មអំបិលកម្ពុជាបានជួបប្រទះវិបត្តិដោយការធ្លាក់ចុះទិន្នផលយ៉ាងធ្ងន់ធ្ងរបំផុត ដេលប្រមូលផលបានត្រឹមតែប្រមាណ ១៨ ០០០ ទៅ ២០ ០០០ តោនប៉ុណ្ណោះ ពោលគឺថយចុះរហូតដល់ទៅជាង ៩០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ដែលធ្លាប់ទទួលបានទិន្នផលខ្ពស់រហូតដល់ ១៣ម៉ឺនតោន។ ការធ្លាក់ចុះទិន្នផលយ៉ាងគំហុកកាលពីឆ្នាំមុន គឺបណ្តាលមកពីកត្តាប្រែប្រួលអាកាសធាតុ ដែលមានភ្លៀងធ្លាក់ញឹកញាប់ខុសប្រក្រតីនៅរដូវប្រមូលផល។

សូមបញ្ជាក់ថា «អំបិលកំពត-កែប» មិនត្រឹមតែជាទំនិញយុទ្ធសាស្ត្រសម្រាប់ជីវភាពប្រចាំថ្ងៃនោះទេ ប៉ុន្តែត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» ផ្លូវការ កាលពីខែមេសា ឆ្នាំ២០២៣ ដើម្បីការពារតម្លៃ និងលើកកម្ពស់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ហើយជាទូទៅ ជាមធ្យមក្នុងមួយឆ្នាំអាចផលិតបានអំបិលក្នុងចន្លោះពី ១០ ទៅ ១៣តោន៕ ដោយ ៖ ទួន សុផល


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​កំពុង​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជនឥណ្ឌា

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

អាម៉េរិក ហាមឃាត់ការនាំចូលដ្រូនទំនើបពីចិន ដោយសារព្រួយបារម្ភពីហានិភ័យដល់សន្តិសុខជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

សហរដ្ឋអាម៉េរិកបានចាប់ផ្តើមហាមឃាត់ការនាំចូលដ្រូនទំនើបកម្រិតខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ក្រោមហេតុផលព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបច្ចេកវិទ្យាកម្រិតយោធា

កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៧៥១លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្ហាញពីភាពរឹងមាំឈរលំដាប់ថ្នាក់លេខ ០១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន បន្ទាប់ពីវ៉ាដាច់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០២៤។   យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក)បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាមនៅឆមាសទី០១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រហែល ១,៧៥១

កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុប ៦៥កន្លែង និងកំពុងមានដំណើរការយ៉ាងមមាញឹកចំនួន ៣៦ ខណៈដែលខេត្តស្វាយរៀងមានចំនួន ១៣កន្លែង កំពុងមានសកម្មភាពព្រមគ្នាទាំងអស់

រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សហរដ្ឋ​អាម៉េរិក ​​ព្រមានពី​សន្តិសុខ​ជា​សកល​ និងប្រកាសដល់​ពលរដ្ឋ​ខ្លួនបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេស​នៅ​មជ្ឈិមបូព៌ា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​បាន​ចេញ​សេចក្ដី​ព្រមាន​មួយអំពី​បញ្ហាសន្តិសុខ​ជា​សកល និងជំរុញ​ឱ្យ​ពលរដ្ឋ​អាម៉េរិក​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ​ខណៈ​ដែល​​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​កំពុងកើនឡើងកំដៅ

Leave a Reply

Your email address will not be published.Required fields are marked *