តូក្យូ ៖ ប្រទេសដែលជាសមាជិកទាំងអស់នៃកិច្ចព្រមព្រៀងទូលំទូលាយ និងវិវឌ្ឍន៍ទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership ) ឬហៅកាត់ថា CPTPP កាលពីថ្ងៃពុធម្សិលមិញ បានឈានទៅដល់ការយល់ព្រមគ្នាជាផ្លូវការមួយដែលអនុញ្ញាតឲ្យចក្រភអង់គ្លេសក្នុងដំណើរការស្នើសុំចូលរួមកតិកាសញ្ញាពាណិជ្ជកម្មជាមួយគ្នា។
នៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសចំនួន 11 តាមរយៈ Video Call រួចមករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសជប៉ុន លោក Yasutoshi Nishimura បានថ្លែងស្វាគមន៍យ៉ាងខ្លាំងចំពោះដំណើរការចូលរួមរបស់អង់គ្លេស។
លោក Nishimura បាននិយាយថា ៖ «ខ្ញុំគិតថា វាគឺជាកិច្ចការងារដ៏ធំមួយ ជាទស្សនៈយុទ្ធសាស្ត្ររបស់ជប៉ុនក៏ដូចជាអង់គ្លេសផងដែរក្នុងការបង្កភាពកាន់តែងាយស្រួលពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងគ្នានឹងគ្នា។ អង់គ្លេសចូលរួមជាមួយនឹង CPTPP នឹងនាំយកមកនូវផលិតផលក្នុងស្រុកសរុប (GDP) បន្ទាប់បន្សំបន្ថែមទៀតមកឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកដែលវានឹងធ្វើឲ្យកតិកាសញ្ញានេះមានរូបភាពប្រហាក់ប្រហែលទៅនឹងកតិកាសញ្ញារបស់សហភាពអឺរ៉ុបជាមិនខាន ហើយក៏ជាសញ្ញាដ៏ខ្លាំងមួយដែលអាចប្រាប់ទៅកាន់ដៃគូពាណិជ្ជកម្មរបស់យើងនៅជំវិញពិភពលោកផងដែរ»។

គួរឲ្យដឹងដែរថា ចក្រភពអង់គ្លេសបានដាក់ពាក្យស្នើសុំចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP នេះតាំងតែពីខែកុម្ភៈមកម្ល៉េះដែលត្រូវបានអ្នកជំនាញមើលឃើញថាវាគឺជាការបើកទ្វារ និងឱកាសក្នុងការស្វែងរកទីតាំងថ្មីនៅក្រោយការចាកចេញពីប្លុកអឺរ៉ុប និងដើម្បីអាចកសាងឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀតផងដែរ។
ផលចំណេញដ៏លេចធ្លោមួយនៃអ្នកដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP នោះគឺថាបណ្តាសមាជិកទាំងអស់ដែលមានរួមទាំង ជប៉ុន កាណាដា អូស្ត្រាលី វៀតណាម ញូវហ្សឺឡេន សិង្ហបុរី ម៉ិចស៊ីកូ ប៉េរូ ប្រ៊ុយណេ ឈីលី និងម៉ាឡេស៊ីផងដែរ ដែលនឹងចាំបាច់ធ្វើការបង់ពន្ធត្រឹមតែ 5 ភាគរយប៉ុណ្ណោះចំពោះគ្រប់ផលិតផលនាំចេញទាំងអស់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content