បង្កើនជីវភាព និងសេដ្ឋកិច្ចគ្រួសារដោយការដាំដំណាំត្រកួន អាចរកចំណូលបានខួបប្រាំង ខួបវស្សា

ត្រកួន ជាប្រភេទដំណាំម្យ៉ាងដែលប្រជាកសិករ ក៏ដូចជាប្រជាជនមូលដ្ឋានចូលចិត្តដាំ ដោយសារតែវាងាយស្រួលដាំ ងាយថែទាំ និងឆាប់បានផល ជាពិសេស ជាប្រភេទបន្លែដែលអាចច្នៃជាម្ហូបអាហារដ៏មានប្រយោជន៍សម្រាប់សុខភាព ថែមទាំងមានទីផ្សារគួរសមផងដែរ។

អ្នកស្រី ង៉ែត សុភា ជាអ្នកប្រមុខរបរដោយការដាំដំណាំត្រកួនម្នាក់មានទីលំនៅស្ថិតក្នុងភូមិព្រៃដក់ពរ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានមានប្រសាសន៍ថា ដំណាំត្រកួននេះគាត់បានដាំច្រើនឆ្នាំមកហើយ ដោយសារតែវាងាយស្រួលដាំ មិនបាច់ថែទាំច្រើន ហើយអាចទទួលបានផលជាបន្តបន្ទាប់ និងរកបានចំណូលទាំងខួបប្រាំង ខួបវស្សា។

អ្នកស្រីបញ្ជាក់ថា ៖

“ខ្ញុំដាំត្រកួនជិត ១០ឆ្នាំហើយ ដូចជាមិនពិបាកអ្វីច្រើនទេ និយាយរួមទៅដាំបានខួបប្រាំងខួបវស្សា ឱ្យតែយើងស្រោចទឹកគ្រប់គ្រាន់ ​ដោយយើងអាចលើករងដាំបានទាំងនៅជុំវិញផ្ទះ ដាំនៅក្នុងស្រែបន្ថែមទៀតក៏បាន ដោយដាំម្ដងខ្ញុំអាចលក់បាន ២០-៣០ម៉ឺនដែរ”

អ្នកស្រីប្រាប់ឱ្យដឹងថា ៖

“ជាធម្មតា ដាំម្ដងយើងប្រើគ្រាប់ពូជចន្លោះពី ៧-១០កញ្ចប់ បើដាំក្នុងស្រែទៀតអាចដល់២០កញ្ចប់ ដែល១កញ្ចប់ស្មើនឹង ១គីឡូក្រាម មានតម្លៃ ១២ ០០០រៀល ហើយក្នុង១រងយើងត្រូវបាចគ្រាប់អស់ ២គីឡូក្រាម។ ជាលទ្ធផល បើត្រកួនយើងល្អ អាចទទួលបានទិ​ន្នផលដល់ទៅជាង១០០ដុំក្នុងមួយរង និងអាចលក់បានចន្លោះពី ៧០០-១ ០០០រៀល ក្នុង១ដុំ”

អ្នកស្រីបន្តថា ៖

“ចំណែករយៈពេលដាំ ត្រកួនយើងដាំតែជាង២០ថ្ងៃបានដកហើយ តែភ្លៀងខ្លាំងត្រកួនមិនសូវល្អទេអាចដល់ ១ខែទើបដកបាន ហើយចន្លោះពេលដែលងាយស្រួលលក់ដ៏ដូចជាទីផ្សារត្រកួនល្អគឺនៅរដូវប្រាំងចន្លោះខែកុម្ភៈ និងខែមីនា ដែលបងប្អូនយើងដាំច្រើនគ្នា តែនៅតែលក់បានគ្រាន់បើ”

ដោយឡែក ទាក់ទងទៅនឹងការរៀបចំដី ត្រូវបានអ្នកស្រីបញ្ជាក់ថា ហាក់មិនមានអ្វីពិបាកនោះទេ ហើយសម្រាប់ដីដែលធ្លាប់ដាំសោះ គ្រាន់តែធ្វើការភ្ជួររាស់ ប្រែដី និងលើកជារងសម្រាប់ដាំ បន្ទាប់មកដាក់ជីអាចម៍គោ ហើយបាចគ្រាប់ត្រកួនបានតែម្ដង។ ក្រៅពីនេះ គ្រាន់តែថែទាំដោយការស្រោចទឹកឱ្យបានគ្រប់គ្រាន់ជាការស្រេច លុះពេលប្រមូលផលម្ដងហើយ អាចប្រែ និងហាលដីរយៈពេល២ថ្ងៃ គឺអាចធ្វើការដាំដុះសាជាថ្មីបាន។

គួរបញ្ជាក់ផងដែរថា ត្រកួន​ដែលជា​បន្លែងាយស្រួល​ដាំ​ដុះ និង​ងាយស្រួល​លក់ ​អាច​យកមក​ចម្អិន​បានជាមុខម្ហូបច្រើនមុខ ហើយក៏អាច​ទទួលទាន​ឆៅ​ក៏បាន​។ ត្រកួន​បានផ្ដល់​ថាមពល ​និង​ជាតិ​សរសៃ រីឯ​វីតាមីន​ និង​សារធាតុ​រ៉ែ​ផ្សេងទៀតក៏មាន​ច្រើន​ដែរ ដូចជា វីតាមីន A វីតាមីន C វីតាមីន B1 វីតាមីន B2 វីតាមីន B3 កាល់ស្យូម ផូស្វ័រ​និង​ជាតិ​ដែក​។ មិនតែប៉ុណ្ណោះ​ត្រកួន ក៏មាន​ជាតិ​កាល់ស្យូម ​និង​សារធាតុ ​Beta-carotene ដែល​អាចជួយ​ចិញ្ចឹម​កែវភ្នែក​បាន​យ៉ាង​ល្អ ជាពិសេស​ការបរិភោគ​ត្រកួន​ឆៅ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​