បរទេស ៖ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលបង្កើតឡើងដោយក្រុមហ៊ុន Sony និងក្រុមហ៊ុន Honda Motor មានបំណងផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ២០២៦ ហើយគ្រោងនឹងដាក់លក់តាមអនឡាញដោយចាប់ផ្តើមនៅសហរដ្ឋអាមេរិក និងជប៉ុន។

ក្រុមហ៊ុនបាននិយាយថា រថយន្តអគ្គិសនីថ្មីនឹងមានតម្លៃថ្លៃជាប្រភេទរថយន្តប្រណិត ដែលនឹងផ្តល់ជូននូវប្រព័ន្ធដំណើរការថ្មី បង្កើតឡើងដោយក្រុមហ៊ុន Sony ហើយអាចបើកផ្លូវសម្រាប់ក្រុមហ៊ុនរកប្រាក់ចំណូលឡើងវិញលើសេវាកម្សាន្ត និងសេវាកម្មផ្សេងទៀត ដែលត្រូវទូទាត់ដោយអ្នកប្រើជាប្រចាំខែ។ នេះគឺជាការវិវឌ្ឍថ្មីមួយទៀត បន្ទាប់ពីក្រុមហ៊ុនទាំងពីរប្រកាសវិនិយោគរួមគ្នា កាលពីខែមិថុនាក្រោមឈ្មោះថា Sony Honda Mobility ។

ព័ត៌មានលម្អិតសំខាន់ៗ ដូចជាតម្លៃ កម្រិតថ្ម និងបច្ចេកវិទ្យាសម្រាប់ដំណើរការយានជំនិះថ្មីនេះ មិនត្រូវបានបញ្ជាក់ឲ្យដឹងទេ ប៉ុន្តែតំណាងរបស់ក្រុមហ៊ុនថ្មីនេះ បានរៀបរាប់លម្អិតអំពីចក្ខុវិស័យសម្រាប់រថយន្តដែលនឹងដំណើរការស្ទើរតែដូច smartphone ។ ក្រុមហ៊ុន Sony នឹងផ្តល់ប្រព័ន្ធកម្មវិធីសម្រាប់រថយន្តថ្មីនេះ ដោយរាប់ចាប់ពីឧបករណ៍បញ្ជានៅលើយន្តរហូតដល់សេវាកម្សាន្ត រួមនឹងប្រព័ន្ធនៃការទូទាត់ប្រាក់ផង។
វាក៏នឹងបំពាក់មកជាមួយ sensors និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីឲ្យរថយន្តអាចបើកបរដោយស្វ័យប្រវត្តិក្នុងកម្រិត៣(Level 3)។ ចំពោះមុខងារបើកបរដោយស្វ័យប្រវត្តិ Level 3 នឹងអនុញ្ញាតឲ្យអ្នកបើកបរអាចប្រើប្រាស់ឧបករណ៍កម្សាន្ត ដែលមាននៅក្នុងរថយន្តនេះ។
នៅក្នុងប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត៣ វាត្រូវបានគេស្គាល់ថាជាដំណើរការបើកបរដោយស្វ័យប្រវត្តិមានកម្រិត ដែលអនុញ្ញាតឲ្យអ្នកបើកបរអាចជិះដោយមិនមើលផ្លូវ ឬកាន់ចង្កូតរថយន្តនៅពេលបើកបរលើផ្លូវល្បឿនលឿន ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីគ្រប់គ្រងសម្រាប់បញ្ហាបន្ទាន់។
ក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Tesla, General Motors, Ford Motor Co និង Mercedes Benz ជាដើមសុទ្ធតែបានបំពាក់មកជាមួយនូវបច្ចេកវិទ្យា ដែលអនុញ្ញាតឲ្យអ្នកបើកបរអាចដកដៃចេញពីចង្កូតរថយន្តក្នុងពេលបើករបាន។
លោក Izumi Kawanishi ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនីថ្មី និងជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Sony បានថ្លែងថា ៖
“បច្ចេកវិទ្យាសម្រាប់ជំនួយឲ្យការបើកបរប្រកបដោយសុវត្ថិភាពនឹងបន្តវិវឌ្ឍទៅមុខ ហើយការផ្តោតអារម្មណ៍ចំពោះការបើករថយន្តនឹងត្រូវកាត់បន្ថយ ដូច្នេះយើងគួរតែពិចារណាពីវិធីថ្មីៗ ដើម្បីរីករាយ និងចំណាយពេលនៅក្នុងកាប៊ីនឡាន”
ក្រុម Sony Honda Mobility ជឿងជាក់ថាឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំដ៏សំខាន់ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរករថយន្តអគ្គិសនី(EVs) នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបន្តថា រថយន្តប្រភេទ EVថ្មីនឹងដាក់លក់នៅទីផ្សារជប៉ុននៅឆមាសទីពីរនៃឆ្នាំ២០២៦ ហើយសម្រាប់ការបញ្ជាទិញនឹងចាប់ផ្តើមនៅឆ្នាំ២០២៥៕ អត្ថបទដោយ ៖ យ៉ានអាន

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ នឹងលេចរូបរាងនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/03/2026
ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ និងគុណភាពសំណង់រឹងមាំល្អដាច់គេ នឹងលេចរូបរាងឡើងនៅក្នុងពេលឆាប់ៗនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល
ក្រសួងដែនដី បន្តសម្រេចបានលទ្ធផលវាស់វែងដីធ្លីទូទាំងប្រទេស សរុបប្រមាណ ១៣,៨០លានក្បាលដី
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/02/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្រេចបានការវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៣ ៧៩៥ ៨៣៧ ក្បាលដី និងបានចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content