បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden គ្រោងនឹងដាក់បញ្ចូលក្រុមហ៊ុនផលិតបន្ទះឈីបចិន Yangtze Memory Technologies (YMTC) និងក្រុមហ៊ុនចិនធំៗចំនួន ៣៥ ផ្សេងទៀតទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដើម្បីរារាំងពួកគេពីការទិញគ្រឿងបន្លាស់មួយចំនួនពីអាមេរិក។
នៅពេលដែលក្រុមហ៊ុនទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី ខាងក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួននៅសហរដ្ឋអាមេរិកត្រូវតែស្វែងរកអាជ្ញាប័ណ្ណពិសេសដើម្បីដឹកជញ្ជូនការផ្តត់ផ្គង់ទៅចិន ទោះបីបច្ចេកវិទ្យានោះជាបច្ចេកវិទ្យាកម្រិតទាបក៏ដោយ។
គួររំលឹកដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba Group Holding Ltd មិនអាចទិញការរចនាបន្ទះឈីបបែបទំនើបបំផុតមួយចំនួនបានទេ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបអង់គ្លេស Arm Ltd ដែលជាកម្មសិទ្ធិរបស់ SoftBank(9984.T)បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងមិនព្រមអនុម័តលើអាជ្ញាប័ណ្ណនាំចេញគ្រឿងបរិក្ខាបច្ចេកវិទ្យាទៅកាន់ប្រទេសចិននោះទេ។ វាក៏ជាលើកដំបូងផងដែរ ដោយក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបអង់គ្លេស Arm បានសម្រេចចិត្តថាខ្លួនមិនអាចនាំចេញការរចនាទំនើបបំផុតរបស់ខ្លួនទៅកាន់ចិនបាន។

យោងតាមប្រភពដដែល បានបន្ថែមទៀតថា ទាំងក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបរបស់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មិនយល់ព្រមលើការលក់ស៊េរី Neoverse V ដែលជាស៊េរីចុងក្រោយបំផុតរបស់ខ្លួនទៅកាន់ចិននោះទេ។
ក្រុមហ៊ុន Arm បាននិយាយថា ខ្លួននឹងអនុលោមទៅតាមច្បាប់ពេញលេញជាមួយនឹងការត្រួតពិនិត្យការនាំចេញចុងក្រោយបំផុត។ ចំពោះ Alibaba និងដៃគូចិនផ្សេងៗទៀត ខ្លួននឹងខិតខំផ្តល់នូវដំណោះស្រាយដ៏ប្រសើរមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការរបស់ពួកគេ។ គួរឱ្យបញ្ជាក់ផងដែរថា ការអនុម័តនេះកើតឡើងពីរខែបន្ទាប់ពីខែតុលា ដែលសហរដ្ឋអាមេរិកបានចេញផ្សាយនូវការត្រួតពិនិត្យលើការនាំចេញដ៏តឹងរឹង រួមទាំងវិធានការដកឧស្សាហកម្មបន្ទះសៀគ្វី semiconductor មួយចំនួនដែលចិនបានផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក ដើម្បីបន្ថយភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងកម្លាំងយោធារបស់ទីក្រុងប៉េកាំង។ ថ្មីៗនេះដែរ ចិនបានដាក់ពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងសហរដ្ឋអាមេរិកដែលបានចេញវិធានការត្រួតពិនិត្យការនាំចេញបន្ទះឈីបដ៏តឹងរឹងនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content