IMF ព្រមានថា ការបែកបាក់នៃសេដ្ឋកិច្ចពិភពលោកអាចនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចសកលដល់ទៅ ៧ ភាគរយ

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ ដែលបានដកស្រង់់សម្តីពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានថា ការបែកបាក់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីកំណើននៃសមាហរណកម្មសេដ្ឋកិច្ចជាអស់ជាច្រើនទសវត្សរ៍កន្លងមក នឹងអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោកបានដល់ទៅ ៧ ភាគរយ ប៉ុន្តែការខាតបង់អាចឈានដល់ ៨-១២ ភាគរយនៅក្នុងប្រទេសមួយចំនួន។

IMF បានបន្ថែមផងដែរថា សូម្បីតែការបែកបាក់សេដ្ឋកិច្ចសកល ដែលត្រូវបានប៉ាន់ប្រមាណថាស្ថិតក្នុងកម្រិតគ្រប់គ្រងបាន ក៏អាចកាត់បន្ថយ ០,២ ភាគរយនៃផលិតផលសរុប GDP សកលផងដែរ ហើយត្រូវចាំបាច់មានវិធានការបន្ថែមទៀត ដើម្បីវាយតម្លៃដល់ស្ថានភាពប្រព័ន្ធរូបិយវត្ថុអន្តរជាតិ និងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុសកល (GFSN)។

បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលលោកឆ្នាំ ២០០៨ និង ២០០៩ គេសម្គាល់ឃើញថា លំហូរទំនិញ និងមូលធនសកលបានធ្លាក់ចុះ ខណៈពេលដែលមានការកើនឡើងនៃការរឹតបន្តឹងពាណិជ្ជកម្មនៅក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ទៀត។ មិនត្រឹមតែប៉ុណ្ណោះ ការរាតត្បាតនៃកូវីដ-១៩ និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនបានប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិជាខ្លាំង និងបង្កើនភាពមិនប្រក្រតីនៃសកលភាវូបនីយកម្ម។

យោងទៅតាមប្រភពដដែល បានលើកឡើងថា ការរង្គោះរង្គើរនៃទំនាក់ទំនងពាណិជ្ជកម្មអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសមានចំណូលទាប និងអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចជឿនលឿន។ ការដាក់កំហិតលើការធ្វើចំណាកស្រុកឆ្លងដែននឹងប៉ះពាល់សេដ្ឋកិច្ចប្រទេសជាម្ចាស់ផ្ទះ ដោយសារវាបានកាត់បន្ថយការផ្ទេរប្រាក់នៅក្នុងសេដ្ឋកិច្ចរបស់ពួកគេ។ ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនឹងធ្វើឱ្យការផ្តល់ទំនិញសាធារណៈសំខាន់ៗជាសកលប្រឈមនឹងហានិភ័យ ខណៈដែលការធ្លាក់ចុះនៃលំហូរមូលធននឹងកាត់បន្ថយការវិនិយោគផ្ទាល់ពីបរទេស។

ការបែកបាក់សេដ្ឋកិច្ចកាន់តែខ្លាំង​នឹងបណ្តាលឱ្យមានការចំណាយកាន់តែច្រើនដូចគ្នា ខណៈការធ្លាក់ចុះនៃការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាបានបង្កើតជាការខាតបង់យ៉ាងច្រើន ដោយសារការរឹតបន្តឹងពាណិជ្ជកម្ម។ លើសពីនេះ សេដ្ឋកិច្ចពិភពលោកបានផ្លាស់ប្តូរទៅរកការវិនិយោគហិរញ្ញវត្ថុនៅតំបន់រៀងៗខ្លួន នោះវានឹងនាំឱ្យប្រព័ន្ធទូទាត់សកលដែលបែកខ្ញែកគ្នាផងដែរ ហើយសេដ្ឋកិច្ចទីផ្សារកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាបប្រឈមនឹងហានិភ័យខ្ពស់ជាងគេ។ ការចុះខ្សោយនៃទំនាក់ទំនងអន្តរជាតិខាងផ្នែកពាណិជ្ជកម្ម ក៏អាចនាំឱ្យមានការប្រែប្រួលម៉ាក្រូសេដ្ឋកិច្ចខ្ពស់ វិបត្តិកាន់តែធ្ងន់ធ្ងរ និងសម្ពាធកាន់តែខ្លាំងលើប្រទេសនីមួយៗ។ ការធ្លាក់ចុះនៃប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោកធ្វើឱ្យពួកគេពិបាកក្នុងការជួយដល់ប្រទេសដែលមានវិបត្តិ ឬប្រទេសក្រីក្រ និងធ្វើឱ្យមានភាពស្មុគស្មាញដល់ការដោះស្រាយវិបត្តិបំណុល នាពេលអនាគតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក