មិនចាញ់បរទេសទេ ទឹកប្រហុកខ្មែរកំពុងទទួលបានការគាំទ្រខ្លាំងគួរជាទីមោទន

ទឹកប្រហុក គឺជាប្រភេទគ្រឿងផ្សំរសជាតិម្យ៉ាងដែលបងប្អូនប្រជាជនខ្មែរយើងនិយមទទួលទាន ជាពិសេសជាជំនួយសម្រាប់ស្ត្រីមេផ្ទះ ឬអ្នកចម្អិនអាហារ ដែលអាចច្នៃលាយជាមួយនឹងមុខម្ហូបផ្សេងៗបានច្រើនមុខ ដើម្បីបង្កើនឱជារសក្នុងម្ហូបអាហារ។ ជាមួយគ្នានេះ ជាទូទៅ ទឹកប្រហុកលាយគ្រឿងរួចជាស្រេចភាគច្រើនជាទំនិញនាំចូល ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ មានសិប្បកម្មក្នុងស្រុកមួយបានច្នៃ និងបង្កើតម៉ាកសញ្ញាផលិតផលទឹកប្រហុកខ្មែរ ដែលកំពុងទទួលបានការគាំទ្រគួរឱ្យកោតសរសើរ។

MRN ជាម៉ាកផលិតផលរបស់ក្រុមហ៊ុនក្នុងស្រុកមួយដែលផ្ដើមចេញពីការផលិតទឹកប្រហុក បន្តដល់គ្រឿងប្រឡាក់សាច់ ទឹកត្រី ទឹកស៊ីអៀវ ទឹកស៊ុបប្លែកៗ និងមួយផ្នែកទៀតពាក់ព័ន្ធជាមួយនឹងផលិតផលខ្មែរ ដែលផលិតដោយដៃខ្មែរ រួមទាំងវត្ថុធាតុដើម ក៏ជាផ្នែកមួយផ្តល់ឱកាសការងារដល់ជនពិការ និងរួមចំណែកជួយដល់កុមារកំព្រានៅក្នុងសហគមន៍ផងដែរ។

លោក ពឹង សាយណ្ណ ជាស្ថាបនិកក្រុមហ៊ុនខាងលើបានមានប្រសាសន៍ថា ៖

“យើងបង្កើតអាជីវកម្មនេះឡើងដោយសារយើងមើលឃើញថាប្រទេសខ្មែរមានការនាំចូលពីបរទេសច្រើន សូម្បីតែផលិតផលដែលខ្លួនអាចផលិតបាន។ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូល និងកាត់បន្ថយការចំណាយរបស់បងប្អូនខ្មែរយើង ទើបយើងផលិតទឹកប្រហុក និងគ្រឿងទេសខ្មែរ ដែលមានឈ្មោះថា MRN នេះឡើង”

លោកបន្ថែមថា ៖

“ចំពោះការផលិតវិញ យើងមានទីតាំងនៅខាងជាយក្រុងគឺជិតផ្លូវ៥១ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយការផលិតគឺមិនទៀងទាត់ទេ ចន្លោះ ១០០០ ទៅ ២០០០ដបក្នុងមួយថ្ងៃ ឬអាចលើសនេះ អាស្រ័យតាមតម្រូវការបងប្អូនយើងនៅតាមបណ្តាខេត្តមួយចំនួនត្រូវការ ហើយយើងក៏មិនទាន់បានវាយលុកទីផ្សារច្រើនប៉ុន្មានដែរ ព្រោះកន្លងមកយើងបានធ្វើតេស្តសាកល្បងពីផលិតផល ការផ្លាស់ប្តូរស្តាយន៍ ប្តូរការឌីសាញ កែតម្រូវចំណុចណាដែលខ្វះខាតកន្លងមក”

សម្រាប់ផលិតផលទឹកប្រហុកខ្មែរប្រភេទនេះ មានច្រើនចំណុះ និងច្រើនរូបរាង ដែលមានទាំងប្រភេទកញ្ចប់ ប្រភេទជាដបផង កែវផង ហើយចំពោះតម្លៃគឺសមរម្យដែលអតិថិជនជាបងប្អូនប្រជាជនខ្មែរអាចទទួលយកបាន។

គួរបញ្ជាក់ដែរថា អាជីវកម្មនេះចាប់បើកដំណើរបានជាង ២ឆ្នាំមកហើយ ក៏មានចក្ខុវិស័យចង់ឲ្យគេស្គាល់យីហោម៉ាកសញ្ញាផលិតផលខ្មែរនេះ ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាព្យាយាមបំពេញសេវាកម្មឲ្យទៅដល់ដៃអតិថិជនតែម្តងមិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ គឺធ្វើយ៉ាងណាឲ្យពួកប្រជាជនខ្មែរ ក៏ដូចជាអតិថិជនចម្រុះជាតិសាសន៍ដទៃបានស្គាល់ពីម៉ាកសញ្ញាផលិតផលរបស់ខ្មែរដែលជាផលិតផលក្នុងស្រុក ហើយសំណូមពរឱ្យអតិថិជនទាំងអស់ ជាពិសេសអ្នករស់នៅក្នុងស្រុកសូមជួយលើកស្ទួយទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក