ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបកុំស្លន់ស្លោពាក់ព័ន្ធការដួលរលំនៃធនាគារអាមេរិក ហើយកុំភ័យដែលគ្រាន់តែធនាគាររបស់អាមេរិក ២ មានការដួលរលំ ព្រោះធនាគារអាមេរិកមានរាប់រយធនាគារ។

ការអំពាវនាវរបស់សម្តេចតេជោ ត្រូវបានធ្វើឡើងអំឡុងពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤ ៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមកុំស្លន់ស្លោពាក់ព័ន្ធការដួលរលំនៃធនាគារអាម៉េរិក។
សម្តេចអំពាវនាវថា កុំឃើញធនាគារនៅអាម៉េរិកប៉ុន្មានដួលរលំ បែរជានាំគ្នាទៅដកប្រាក់នៅធនាគារក្នុងស្រុក ដែលអាចនាំឱ្យធនាគារក្នុងស្រុកខ្លួនឯងដួលរលំនោះទេ។
សម្ដេចតេជោបន្តបញ្ជាក់ថា ធនាគារអាមេរិកមានរាប់រយធនាគារ ដូច្នេះកុំទៅភ័យដែលគ្រាន់តែធនាគាររបស់អាមេរិក ២ មានការដួលរលំនោះ។
សូមបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ប្រមុខដឹកនាំរដ្ឋាភិបាល សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា ការដួលរលំធនាគារនៅអាមេរិកមិនបង្កផលប៉ះពាល់ដល់កម្ពុជានោះទេ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content