ជម្លោះឧស្សាហកម្មបន្ទះឈីបរវាងសហរដ្ឋអាមេរិក និងចិន បង្កើតបានព្រឹត្តិការណ៍ធំៗមួយចំនួន

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននៅលើវិស័យបន្ទះឈីបដែលចាប់ផ្តើមកើតឡើងតាំងពីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក Donald Trump មកម្ល៉េះ ក្នុងគោលបំណងចង់ដាក់សម្ពាធលើឧស្សាហកម្មបច្ចេកវិទ្យារបស់ចិន ដែលជាដៃគូប្រកួតប្រជែងធំបំផុតរបស់ខ្លួន។

ថ្មីៗនេះ រដ្ឋាភិបាលហូឡង់ បានប្រកាសពីច្បាប់ថ្មីដែលរឹតបន្តឹងការនាំចេញបន្ទះឈីបមួយចំនួនទៅកាន់ប្រទេសចិន ដែលស្រដៀងគ្នានឹងសហរដ្ឋអាមេរិកផងដែរ។ សហរដ្ឋអាមេរិក និងហូឡង់ គ្រោងនឹងផ្តល់ការនាំចេញមួយភាគពីរប៉ុណ្ណោះដល់ក្រុមហ៊ុនផលិតបន្ទះសៀគ្វីរបស់ប្រទេសចិន ដើម្បីទប់ស្កាត់ការលក់ឧបករណ៍ផលិតបន្ទះសៀគ្វី រួមទាំងផលិតផលមួយចំនួនពីក្រុមហ៊ុនហូឡង់ ASML (ASML.AS) ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងដំណើរការដ៏សំខាន់នៃបច្ចេកវិទ្យា lithography។ នេះគឺជាព្រឹត្តិការណ៍ដែលសហរដ្ឋអាមេរិកប្រឆាំងនឹងឧស្សាហកម្មបន្ទះឈីបរបស់ចិន៖

កាលពីខែតុលា ឆ្នាំ២០១៨ រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានកាត់ផ្តាច់ក្រុមហ៊ុនផលិតបន្ទះឈីបចិន Fujian Jinhua Integrated Circuit ពីអ្នកផ្គត់ផ្គង់អាមេរិក បន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនចិនដែលគាំទ្រដោយរដ្ឋពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម។ ករណី​នេះ​ចាប់​ផ្តើម​ដំបូង​គឺជា​ជម្លោះ​រវាង​ក្រុមហ៊ុន Micron Technology (MU.O) និង​ក្រុមហ៊ុន​ចិន ហើយចំណាត់ការរបស់លោក DonaldTrump បានបង្កើនភាពតានតឹងនៃជម្លោះពាណិជ្ជកម្មអន្តរជាតិរវាងសហរដ្ឋអាមេរិក និងចិន។

នៅខែមករា ឆ្នាំ២០២០ យុទ្ធនាការដ៏ទូលំទូលាយមួយរបស់រដ្ឋបាល Trump ដើម្បីទប់ស្កាត់ការលក់បច្ចេកវិទ្យាផលិតបន្ទះឈីបរបស់ហូឡង់ទៅប្រទេសចិនដែលមានតាំងពីឆ្នាំ២០១៨  ហើយវាបណ្តាលឱ្យក្រុមហ៊ុនហូឡង់ ASML មិនអាចលក់ម៉ាស៊ីន lithography ទំនើបបំផុតរបស់ខ្លួនទៅឱ្យចិនបានទេ។

នៅខែឧសភា ឆ្នាំ២០២០ រដ្ឋបាលអតីតប្រធានាធិបតី Donald Trump រារាំងការដឹកជញ្ជូនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបទូទាំងពិភពលោកទៅកាន់ក្រុមហ៊ុនចិន Huawei Technologies ដោយធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកបន្ទះឈីប HiSilicon និងផ្នែកទូរស័ព្ទដៃស្មាតហ្វូន។

នៅខែធ្នូ ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ចិន SMIC (0981.HK) និងក្រុមហ៊ុនចិនជាច្រើនផ្សេងទៀតទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ព្រមទាំងបដិសេធអាជ្ញាប័ណ្ណរបស់ចិន ដើម្បីទប់ស្កាត់ SMIC ពីការទទួលបានបច្ចេកវិទ្យាដើម្បីផលិតឈីបនៅបច្ចេកវិទ្យាកម្រិតខ្ពស់ ១០ nanometers ឬទាបជាងនេះ។ .

នៅខែកញ្ញា ឆ្នាំ២០២២ អ្នករចនាបន្ទះឈីបរបស់សហរដ្ឋអាមេរិក Nvidia (NVDA.O) និង Advanced Micron Devices (AMD.O) ត្រូវបានបញ្ឈប់ដោយរដ្ឋាភិបាលអាមេរិក​ ក្នុងការនាំចេញបន្ទះឈីបកុំព្យូទ័រកំពូលមួយចំនួនសម្រាប់ការងារបញ្ញាសិប្បនិម្មិតទៅកាន់ចិន។

នៅខែតុលា ឆ្នាំ២០២២​ រដ្ឋបាលប្រធានាធិបតី​ Joe Biden ប្រកាសនូវការត្រួតពិនិត្យការនាំចេញដ៏ទូលំទូលាយមួយ រួមទាំងវិធានការដើម្បីកាត់ផ្តាច់ចិនចេញពីការផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោកដែលប្រើបច្ចេកវិទ្យា ឬឧបករណ៍របស់អាមេរិក។ ក្រោយមកទៀត នៅក្នុងខែធ្នូ សហរដ្ឋអាមេរិកបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន YMTC និងក្រុមហ៊ុនផ្សេងបន្ថែមទៀតទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន។ កាលពីខែមិថុនាកន្លងទៅនេះ ប្រទេសហូឡង់ មានផែនការទប់ស្កាត់ការលក់ឧបករណ៍មួយចំនួនរបស់ក្រុមហ៊ុន ASML ទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន។ ទន្ទឹមនឹងនេះដែរគេ​រំពឹង​ថា សហរដ្ឋអាមេរិកអាច​នឹង​ឈាន​ទៅ​មួយ​ជំហាន​ទៀត​ ដោយការហាមឃាត​ឧបករណ៍​ហូឡង់​បន្ថែម​ទៀត​ពី​រោងចក្រ​ផលិត​របស់​ចិន​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី