ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន គ្រោងនឹងបង្កើនដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ 

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្ដម វង្សី វិស្សុត បានលើក​ឡើង​ថា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា – ចិន សម្រេចបានជាង ១១ ពាន់លានដុល្លារ អាមេរិក ហើយគ្រោងពង្រីកឱ្យកើនដល់ ១៥ ពាន់លានដុល្លារអាមេរិក ឬ ច្រើនជាងនេះ នៅឆ្នាំ២០២៥។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងកម្មវិធី​សម្តែង​​សិល្បៈ វប្បធម៌ អបអរសាទរខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន និងមិត្ត​ភាពកម្ពុជា-ចិន កាលពីថ្ងៃទី២៨ ខែសីហា  ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយបានថ្លែងថា វេទិកានេះ គឺជាវេទិកាដ៏ប្រវត្តិសាស្រ្តមួយដែលអាចនឹង​ពង្រឹងទំនាក់​ទំនងក្នុង​គ្រប់វិស័យរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងដំណាក់កាលនៃ​ការ​ធ្លាក់​ចុះនៃសេដ្ឋកិច្ច​សកល ជាពិសេស ក្នុងការផ្លាស់ប្តូរនូវ​និម្មាបន​កម្មនយោបាយ និង​សេដ្ឋកិច្ចសកល ។

 ឯកឧត្ដម ឧបនាយករដ្ឋ​មន្រ្តីបានថ្លែងបន្តថា  ប្រទេសចិនគឺជាមហា​មិត្ត ដែលបានចូលរួមគាំទ្រ ជំរុញ និងលើកកម្ពស់កិច្ចការគាំពារ និងអភិរក្សបេតិកភណ្ឌ​វប្បធម៌ជាតិ ព្រមទាំងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់។ សម្រាប់ការវិនិយោគ  ចិនជា​ប្រទេសដៃគូដ៏ធំមួយរបស់កម្ពុជា ដោយក្នុងឆ្នាំ​២០២២ ទំហំវិនិយោគចិន មានចំនួន ១១ ពាន់លានដុល្លារអាមេរិក។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី វង្សី វិស្សុត បានមានប្រសាសន៍ថា ៖ គម្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា-ចិន ឱ្យកើនដល់១៥ពាន់លានដុល្លារនេះ គឺប្រទេសទំាំងពីរ បានបង្កើត «កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្មសេរីកម្ពុជា-ចិន» ជាកាតាលីករយ៉ាង​សំខាន់​ក្នុងការជំរុញ និង​គាំទ្រដល់​កំណើនចរន្ត  សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ជាពិសេស ការគាំទ្រពីសំណាក់​ប្រជាជន​ចិន​លើកសិផលកម្ពុជា ដូចជា អង្ករ ផ្លែស្វាយ ចេក និងមៀន និងផលិតផល​កម្ពុជា​ដទៃ​​ទៀត​នៅក្នុងទីផ្សារចិន ដែលបាន​នឹងកំពុងរួមចំណែកយ៉ាងសំខាន់ ដល់​ការ​អភិវឌ្ឍវិស័យ​កសិកម្ម និងការនាំចេញរបស់កម្ពុជា។

ឯកឧត្ដមឧបនាយក​រដ្ឋមន្រ្ដី ​បានបន្ដថា កម្ពុជារំពឹងថា ទំហំវិនិយោគនឹងកើនឡើងជាបន្តបន្ទាប់ ស្របពេលដែល​កម្ពុជាកំពុងតែយក​ចិត្តទុក​​​ដាក់​ក្នុងការកែលម្អបរិយាកាសឱ្យកាន់ តែអំណោយផលដល់​ការ​វិនិ​យោគ​ពីបរទេស សំដៅជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើនការងារ ជាពិសេស លើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យបានកាន់តែល្អប្រសើរ ។

ឯកឧត្ដម វង្សី វិស្សុត បានអះអាងថា ជាសក្ខីភាពមិនអាច​ប្រកែក​បាន ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន បានបន្តមានចលនការល្អប្រសើរ និងរឹងមាំ រហូតដល់​ក្លាយទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ នៅឆ្នាំ២០១០ ។ ប្រទេសកម្ពុជា និងចិនបានឈានទៅបង្កើត «ក្របខ័ណ្ឌកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ខ្សែក្រវាត់និងផ្លូវ» នៅឆ្នាំ២០១៧ ដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាពិសេស ការតភ្ជាប់ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ និង​បានចាប់ផ្តើមការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន នៅឆ្នាំ២០១៩ ។

រយៈពេលឆមាសទី១ ឆ្នាំ២០២៣កន្លងមកនេះ ប្រទេសចិនបានឈរក្នុងលំដាប់លេខរៀងទី១ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ មានទឹកប្រាក់ជាង ៧០០លានដុល្លារ ​ស្មើជាង៦៥.៣៨% នៃការវិនិយោគ​សរុប ខណៈការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២វិញ ដោយបានចូលរួមចំណែកប្រមាណ២០% នៃទុនវិនិយោគសរុប ដែលមានទឹកប្រាក់ជាង២០០លានដុល្លារ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងចិន ត្រូវបានបន្តពង្រីក ដើម្បីចាប់យកកា​លា​នុវត្ដភាពអភិវឌ្ឍន៍ឱ្យអស់សក្តានុពល និងឱ្យកាន់តែធំធេង ដោយបានបង្កើតនូវ «ក្រប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ផ្ដោតលើលើវិស័យ​ចំនួន៦ រួមមាន ១-កិច្ចសហប្រតិបត្តិការនយោបាយ ២-គុណភាព និងសមត្ថ​ភាព​ផលិត​កម្ម ៣-កសិកម្ម  ៤- ថាមពល ៥-សន្ដិសុខ និង ៦-ការផ្លាស់ប្ដូរប្រជាជន និងប្រ​ជា​​​ជន ព្រម​​ទាំង​បានឯកភាពគ្នាបង្កើតច្រក​របៀងសេដ្ឋកិច្ចថ្មីចំនួន ២ គឺ «ច្រករបៀងមច្ឆា និង​អង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក